RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ >
< សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពីធីនេះ ពីអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ៕ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Sunday, July 25, 2021

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោជំទាវ ប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងក្រុងកំពង់ចាម

ចំនួនអ្នកទស្សនា: Views

 កំពង់ចាម :ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

វត្តចំនួន ៤ ដែលស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម រួមមាន៖ វត្តខេមវ័ន (បឹងស្នាយ ), វត្តបទុមរតនៈដីដុះ, វត្តសុទស្សនារាមជ្រោយថ្ម, និងវត្តជោតនារាមបឹងកុក បានទទួលទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យដែលប្រគេនជូនដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងលោជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម ។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសួនក្រញូង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាមព្រឹកថ្ងៃ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូ វត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ ។   

តាមវិន័យរបស់ព្រះពុទ្ធសាសនា ពិធីបុណ្យកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃ១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រ នូវគម្ពីធម៌ វិន័យព្រះសម្មា សម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។   

ចំពោះទេយ្យទានដែលថ្នាក់ដឹកនាំ បានប្រគេនជូនព្រះសង្ឃ ដែលគង់នៅក្នុងវត្តទាំង ៤ នាពេលនោះ ដោយក្នុងវត្តនីមួយៗ អង្គរ ១០០គីឡូក្រាម, មី៣កេស, ទឹកក្រូច២កេស, ត្រីខ ៣យួរ, ទឹកបរិសុទ្ធ ៣កេស, ទឹកដោះគោ ១០កំប៉ុង, ស្ករស ៣កញ្ចប់, នំធុង ១ធុង , តែ ១កញ្ចប់, និងថវិកាចំនួន ២០០ដុល្លារអាម៉េរិក៕


Saturday, July 24, 2021

តំណាង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញសំណេះសំណាល និងឧបត្ថម្ភដល់ អ្នកសារព័ត៌មាន កំពុងមានជីវភាពខ្វះខាត

ចំនួនអ្នកទស្សនា: Views



កណ្តាល៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ រួមជាមួយលោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងតំណាង លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ន សំណេះសំណាល និងបាន ឧបត្ថម្ភ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី សៀង អំបិល ស្ករស មីកញ្ចប់ ម៉ាស់  និងថវិកា ជូនដល់បងប្អូនអ្នកសារព័ត៌មាន ចំនួន៥អង្គភាព។



នាឱកាសនោះ លោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានសមាគម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះទឹកចិត្តរបស់សប្បុរសជននានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់លោកអគ្គលេខាធិការរងកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។


ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការរងក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានឲ្យបន្តការខិតខំប្រឹងប្រែងសិក្សា ឈ្វេងយល់ រៀនសូត្រពង្រឹងសមត្ថភាពលើវិស័យព័ត៌មានបន្ថែម ជាពិសេសគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តនានា។ លោកបន្តទៀតថា យើងអ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត មិនមានលក្ខណៈញុះញុង ឬបង្កមហន្តរាយដល់សង្គមជាតិ និងបន្តផ្សព្វផ្សាយព័ត៌មានពិតពីប្រជាពលរដ្ឋនៅមូលដ្ឋានជូនរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋវិញ ហើយជាពិសេសត្រូវប្រកាន់ខ្ជាប់នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត។


ទន្ទឹមគ្នានេះដែរ លោកអគ្គលេខាធិការរងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវិដ១៩ជាមួយរាជរដ្ឋាភិបាលដោយគោរពនិងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ។


គួរបញ្ជាក់ថា លោក ហ៊ាង ប៊ុនថា ត្រូវបានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាតែងតាំងជាអគ្គលេខាធិការរង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕















អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ មើលទីតាំងសាលារៀនរដ្ឋត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងសាលារៀនរដ្ឋមួយចំនួន ដើម្បីត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័កបន្ថែមទៀត ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រឡប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពនៅតាមគោលដៅនានារវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ជាពិសេសពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗឱ្យបានស្អាត ល្អ និងមានសោភ័ណភាព ទុកសម្រាប់ប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាព។ លោកជំទាវ បាន ស្រីមុំ ក៏បានកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ។ សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តប៉ៃលិន កំពុងដំណើរការមណ្ឌល ចត្តាឡីស័កចំនួន ២ គឺ ទី១-មណ្ឌលចត្តាឡីស័ក អតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងទី២-មណ្ឌលចត្តាឡីស័កមជ្ឈមណ្ឌលនារី (ស្រែត្នោត)និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ចំនួន ១ គឺ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ។ដោយឡែកសម្រាប់មណ្ឌលត្រៀមបន្ថែមទៀតរួមមាន សាលាអនុវិទ្យាល័យសន្តិភាព សាលាបឋមសិក្សា ហ៊ុនសែន សាលាក្រៅ សាលាអនុវិទ្យាល័យបយ៉ាខា និងនៅទីតាំងផ្សារឯកឧត្តមឈាង អ៊ិត៕

ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន


Friday, July 23, 2021

លោកស្រីប៉ាង រ៉ាវី ដឹកនាំធ្វើពិធីអុជធូបបួងសួងសុំ សេចក្ដីសុខ ចម្រើនជូនថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត នៅវត្តថ្មបីដុំ លើខ្នងភ្នំត្បែង មានជ័យ

ចំនួនអ្នកទស្សនា: Views

 



ព្រះវិហារ៖ លោកស្រីប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំមន្ដ្រីរាជការ នាំយកសម្ភារដ៏ថ្លៃថ្លារបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅរៀបចំធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅវត្តព្រះច័ន្ទវង្សាសូរិយាវង្ស (ហៅវត្តថ្ម៣ដុំ) លើខ្នងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រីរាជការអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ពិធីអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយគ្រឿងសក្ការបូជាជាច្រើនមុខនាពេលនេះ ធ្វើឡើងដើម្បីឧទ្ទិសដល់បារមីលោកឪសួងអ្នកសច្ចំភ្នំត្បែង និងឧទ្ទិសដល់បារមី វត្ថុស័ក្ដិសិទ្ធទាំងអស់ដែលគង់នៅខ្នងភ្នំត្បែងមានជ័យ និងបារមីអារុក្ខអារក្ស អ្នកតាគ្រប់ទិសទី និងទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទ នានានៅលើទឹកដីដ៏ស័ក្តិសិទ្ធិ សូមប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ និងជួយឲ្យប្រទេសជាតិចៀសផុតពីរោគភ័យទាំងពួង ពិសេសជំងឺកូវីដ១៩ ព្រមទាំងឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឲ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕


សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ចំនួនអ្នកទស្សនា: Views


នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។


រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។


គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពីធីនេះ ពីអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ៕

Thursday, July 22, 2021

រដ្ឋបាលខេត្តកណ្តាល ទទួលរថយន្ត និង សម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


កណ្តាល :ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

នៅថ្ងៃ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត  កណ្តាល បានអញ្ជើញទទួលរថយន្ត និងសម្ភារ ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអរន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដែលរថយន្ត និងសម្ភារ ទាំងនោះសម្រាប់បម្រើឱ្យការងារទប់ស្កាត់ជំងឺកូវីដ-១៩ ។

អំណោយដែល ឯកឧត្តម ប្រាក់ សុខុន បានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល រួមមាន៖ រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្លៀកបំពាក់ការពា (PPE) ចំនួន ១,២០០ឈុត   ម៉ាសប្រភេទល្អ N95 ចំនួន ៤០.០០០ម៉ាស, Face Shield ចំនួន ៣០០, វ៉ែនតាការពារ ចំនួន១០០, ម៉ាសធម្មតា ចំនួន ១០០.០០០ម៉ាស, ស្រោមដៃសុខាភិបាល ចំនួន ៣០០ សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិ សាស្រ្តខេត្តកណ្តាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងសហការី ដែលបានឧបត្ថម្ភនូវ រថយន្តសង្គ្រោះបន្ទាន់ និង សម្ភារៈមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ៕

 (ប្រភព:រដ្ឋបាលខេត្តកណ្តាល) 

Wednesday, July 21, 2021

ឯកឧត្តម អ៊ូច ភា អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅ ស្រុកទ្រាំង និងស្រុកបូរីជលសារ

ចំនួនអ្នកទស្សនា: Views

 


តាកែវ : ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១  ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារ អញ្ជើញចុះពិនិត្យដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសទី០១ និងដូសទី០២ ជូនប្រជាពលរដ្ឋនៅស្រុកទ្រាំង និងស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ AKP-តាកែវ


អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដែលឧបត្ថម្ភឱសថបុរាណចិន១ម៉ឺនប្រអប់ ថវិកា និងសម្ភារជាច្រើន

ចំនួនអ្នកទស្សនា: Views


កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានឧបត្ថម្ភឱសថបុរាណចិនលៀនហ័រ គីងវិន ចំនួន ២៥កេស ស្មើនឹង ១០,០០០(ដប់ពាន់)ប្រអប់ ដល់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃនេះ។


ដូចសព្វមួយដងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី តែងតែបានយកចិត្តទុកដាក់ខ្ពស់ នៅគ្រប់កាលៈទេសៈក្នុងការឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងធនធានផ្ទាល់ខ្លួន ដល់រដ្ឋបាលខេត្ត ។ កាយវិការដ៏ប្រពៃជាទីគោរពដ៏ខ្ពង់ខ្ពស់នេះ បានបង្ហាញអំពីសមានចិត្តដ៏មហាសប្បុរស ក្នុងការជួយគាំទ្រ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីចូលរួម និងពង្រឹងការអនុវត្តនូវរាល់បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ននានា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ កាយវិការដ៏មហាសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្តជារៀងរហូត។ 


ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់ជូនរដ្ឋបាលខេត្តកណ្តាល នូវអង្ករចំនួន ១០០តោន ទឹកសុទ្ធចំនួន ២,០០០កេស មីជាតិ ៦,០០០កេស, ត្រីខកំប៉ុង ៣,២៥០យួរ ទឹកត្រី ៧,៧៥៩យួរ, ទឹកស៊ីអ៊ីវចំនួន ២,០០០យួរ, ម៉ាស់ ១០,០០០បន្ទះ, សាប៊ូលាងដៃ ៥,០០០ដប ឱសថបុរាណចិនលៀនហ័រគីងវិនចំនួន ១៦,០០០ប្រអប់ និងថវិកាចំនួន ២០០,០០០,០០០រៀល (ពីររយលានរៀល)។


ជាថ្មីម្តងទៀត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា អភិបាលប្រោះព្រំ  និងប្រសិទ្ធិពរជ័យសិរីមង្គលបវរមហាប្រសើរឧត្តង្គឧត្តមជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ សូមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Tuesday, July 20, 2021

អភិបាលរាជធានី ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤យកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកស្ម័គ្រចិត្តព្យាបាលកូវីដ-១៩នៅតាមផ្ទះ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងមន្ត្រី កងកម្លាំងទាំងអស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធររបស់យើង ។

ឯកឧត្តមឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ និងអាជ្ញាធរខណ្ឌ បន្តចុះត្រួតពិនិត្យ រឹតបន្តឹងការគ្រប់គ្រងការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយផ្សេងៗទៀត។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ តាមរយ:ប្រព័ន្ធVideo នាល្ងាច ថ្ងៃទី២០ ខែកក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

  ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការព្យាបាលតាមផ្ទះជាជម្រើសដ៏ល្អ ហើយត្រូវបានប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមក្នុងការព្យាបាលតាមផ្ទះនេះកាន់តែច្រើនឡើង។

ឯកឧត្តម បានបញ្ជាក់ថា ចំពោះខណ្ឌនីមួយៗ ត្រូវ

បង្កើតឱ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជា

ពលរដ្ឋ ពេលមានបញ្ហាអ្វីមួយ ហើយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺ នៅពេលមានបញ្ហាអ្វីយើងអាចជួយបានទាន់ពេលវេលា មិនគ្រោះថ្នាក់ដល់អាយុជីវីត។

ក្នុងកិច្ចប្រជុំនោះដែរ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពន្យល់ថា ចំពោះអ្នកដែលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ហើយស្ម័គ្រចិត្តព្យាបាលតាមផ្ទះ ត្រូវព្យាបាលឱ្យបាន១៣ថ្ងៃ ។ក្នុងថ្ងៃទី១៣នេះ គ្រូពេទ្យត្រូវទៅយកសំណាកបន្តទៀត ។ នៅពេលពិនិត្យយកសំណាកនោះ បើទោះបីជារកឃើញឬរកមិនឃើញជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវតែបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្តទៀត មិនអាចចេញក្រៅបានទេ៕