-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Friday, December 31, 2021

មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូត្រូវបានបើក

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ :ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១  ការអភិវឌ្ឍន៍បន្លែសុវត្ថិភាពគំរូ និងភាពជាដៃគូត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកសិកម្មល្អនៅកម្ពុជា (CamGAP)។

ពិធីសម្ពោធមជ្ឈមណ្ឌលនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ នៅស្ថានីយ៍ពិសោធន៍កសិកម្មបន្ទាយដែក ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តំណាងមកពីអ្នកផ្គត់ផ្គង់ផលិតផលកសិកម្ម មេចុងភៅ ភោជនីយដ្ឋាន និងសមាគមសណ្ឋាគារ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុនបច្ចេកទេស ធនាគារ និងគម្រោងភាពជាដៃគូដូចជា Harvest II, ASPIRE, Chain, BFP, AIMS, CAVAC បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍យ៉ាងខ្ពង់ខ្ពស់អំពីសមិទ្ធិផលនេះ ដោយបន្ថែមថា នឹងជួយបង្កើនបន្លែគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

វា​ត្រូវ​បាន​តម្រឹម​យ៉ាង​ល្អ​ជាមួយ​នឹង "ដៃគូ​អភិវឌ្ឍន៍​រដ្ឋ​ឯកជន និង​សហគមន៍" ដើម្បី​បង្កើន​ផលិតភាព និង​ការ​ធ្វើ​ពិពិធកម្ម​កសិកម្ម និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការជំរុញកសិករផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលបន្លែ និងបំពេញតម្រូវការក្នុងស្រុក។

លោកក៏បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគបន្ថែមទៀតលើវិស័យសាកវប្បកម្ម ជាពិសេសនៅក្នុងខ្សែសង្វាក់តម្លៃដំណាំបន្លែសុវត្ថិភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

គិតត្រឹមខែធ្នូ ឆ្នាំ 2021 ប្រទេសកម្ពុជាមានសហគមន៍កសិកម្មចំនួន 1,217 និងសហជីពសហគមន៍កសិកម្មចំនួន 15 ដែលបានចុះបញ្ជី។

(រូបថត៖ MAFF)
(រូបថត៖ MAFF)

Thursday, December 30, 2021

ក្រសួងសាធារណការកំពុងរៀបចំធ្វើបច្ចុប្បន្នភាព បញ្ជីសារពើភណ្ឌផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញផ្លូវថ្នល់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើសេចក្តីព្រាងចុងក្រោយផែនទីបណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០។

 កាលពីថ្ងៃ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស ក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តផងដែរ។ 

 កិច្ចប្រជុំត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងស្នើសុំទិន្នន័យពាក់ព័ន្ធ និងមតិយោបល់បន្ថែមពីថ្នាក់ដឹកនាំ អង្គភាពក្រោមឱវាទក្រសួង និងមន្ទីររាជធានី-ខេត្ត ។ 

សំដៅរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង ។

 ដើម្បីងាយស្រួលដល់ការគ្រប់គ្រងជួសជុលថែទាំ និងលើកកម្ពស់គុណភាពផ្លូវថ្នល់ និងដើម្បីកែសម្រួលខ្សែផ្លូវ លេខផ្លូវ ផ្លាស់ប្តូរ និងលើកកម្រិតឋានៈរបស់ផ្លូវថ្នល់មួយចំនួនចាំបាច់ឱ្យស្របតាមការកើនឡើងបរិមាណចរាចរណ៍ លក្ខណៈបច្ចេកទេស និងការអភិវឌ្ឍរីកចម្រើនរបស់សង្គម សេដ្ឋកិច្ចជាតិ និងធានារក្សាឱ្យបានគង់វង្ស និងការរប្រើប្រាស់យូរអង្វែង។ 

ជាពិសេសចៀសវាងបាននូវការមើលរំលង ខ្វះចន្លោះ ឬបំភ្លេចចោលការងារថែទាំធ្វើឱ្យផ្លូវខូចខាត ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ណែនាំក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធដាក់លេខផ្លូវ និងឈ្មោះផ្លូវកុំឱ្យមានការត្រួតគ្នា ដែលធ្វើឱ្យ ពិបាក និងស្មុគស្មាញក្នុងការស្វែងរកក្នុងផែនទី និងពិភាក្សាលម្អិតជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់លើការផ្លាស់ប្តូរ ក៏ដូចជាកែសម្រួលបង្គោលគីឡូម៉ែត្រ ដោយឈរលើគោលការណ៍ឯកភាពរួម។

 ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត បន្តធ្វើការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត ក្នុងការកំណត់ខ្សែផ្លូវខេត្ត ឬផ្លូវកម្រិត៣ ដែលមានការពាក់ព័ន្ធ ឬត្រួតជាន់គ្នា ដើម្បីដាក់បញ្ចូលក្នុងផែនទីឱ្យបានចប់សព្វគ្រប់ទាន់ពេលវេលា មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច ។

 ជាមួយគ្នានេះដែរ អង្គប្រជុំបានផ្តោតការពិភាក្សា ទៅលើការដាក់លេខផ្លូវមួយលេខ(ឬផ្លូវកម្រិត១) ផ្លូវពីរលេខ(ឬផ្លូវកម្រិត២) ចំណុចចាប់ផ្តើមដែលត្រូវកំណត់លេខផ្លូវ ឈ្មោះផ្លូវ ការសិក្សា និងពិភាក្សាបន្ថែមលើចំណុចដែលមិនទាន់មានការឯកភាព ក្នុងចំណោមសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធលើការកំណត់ដែនសមត្ថកិច្ចគ្រប់គ្រងផ្លូវ ការកែសម្រួល និងការដាក់លេខផ្លូវ ឈ្មោះផ្លូវកុំឱ្យត្រួតគ្នា ការចាត់ចំណាត់ថ្នាក់ផ្លូវ និងឈ្មោះផ្លូវដែលបង្ហាញពីប្រវត្តិសាស្ត្រផងដែរ ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara



Wednesday, December 29, 2021

សម្ដេច ហេង សំរិន អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦

ចំនួនអ្នកទស្សនា: Views

 

 ភ្នំពេញ ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ដោយបានលើកយករបៀបវារៈចំនួនបី ពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស មកពិភាក្សា និងអនុម័ត រួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និង៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

រូបថត៖ រដ្ឋសភា

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ !

ចំនួនអ្នកទស្សនា: Views

      

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។

អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ចែកចេញជា៣ផ្នែករួមមាន៖

១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។

២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។

៣៖ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចនេះមានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយឈ្នះ ឈ្នះ នេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ។

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះ ឈ្នះ ក៏នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែនផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត៕








Tuesday, December 28, 2021

សម្តេចតេជោ ហ៊ុន សែន ៖ សារលោក ហ៊ុន ម៉ាណែតទៅសម រង្ស៊ី ជា”សារក្មេងប្រដៅចាស់ពាល”

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកទី២៨ខែធ្នូនេះបានយកសំណេររបស់លោក ហ៊ុន ម៉ា ណែត ដែលបបួលលោកសមរង្ស៊ីភ្នាល់គ្នារឿងសញ្ញាបត្រមកបង្ហោះទាំងស្រុងនៅ លើទំព័រហ្វេសប៊ុករបស់សម្តេច ។ ជាមួយសំណេរនេះសម្តេចតេជោបានផ្តាំទៅលោក សមរង្ស៊ីថា «បើខឹងកុំលេងបើលេ ងកុំខឹង» និងបានចាត់ទុកសាររបស់លោក ហ៊ុន ម៉ា ណែតថាជា«សារក្មេងប្រដៅចាស់ពាល» ។ ស្តាប់ក្មេងប្រដៅចាស់ពាល ។ល្អម្យ៉ាង ដែរប្រៀបដូចជាយកកូនក្របីជល់ជា មួយក្របីចាស់ ។ បើខឹងកុំលេងបើលេងកុំខឹង sic! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សាប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។

តាមរយៈទំព័រហ្វេសប៊ុកសម្តេចតេជោនាយ ករដ្ឋមន្រ្តីបានសរសេរបែបនេះថា៖”កាល ពី ថ្ងៃទី ២៨ កញ្ញា ២០១៩ នៅទីក្រុងឡុងប៊ិចលោកសមរង្ស៊ីធ្លាប់បាននិយាយមើលងាយ ថាសញ្ញាបត្ររបស់ខ្ញុំពីសាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy ឬហៅកាត់ថា West Point)ជាសញ្ញាបត្រកម្រិត២ដែល ផ្ដល់ឱ្យជាកិត្តិយសម្រាប់និស្សិតនាយទា ហានបរទេសដែលរៀនក្រោមស្តង់ដា ។ ដើម្បីការពារនូវកិត្តិយសនិងសេចក្តីថ្លៃថ្នូរ បស់ខ្ញុំក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សានិងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិ តសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិកនិងនៅតាមប្រទេសនានាលើសកលលោកខ្ញុំបានទាមទារអោយលោកសមរង្ស៊ីធ្វើការបង្ហាញនូវភស្តុតាងដើម្បីការពារនូវពាក្យសំដីក្នុងចេតនាមាក់ ងាយរបស់គាត់តាម រយៈការភ្នាល់គ្នា។

ជាការឆ្លើយតបនៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេប៉ុន្តែបែរជាបង្វែរប្រធាន បទហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែឬភ្នាល់គ្នាដូចកូន ក្មេងទេ”។ sic.

អ្វីដែលខ្ញុំស្មានមិនដល់គឺអ្នកនយោបា យចាស់វស្សាម្នាក់នេះមិនត្រឹមតែខ្វះភាពក្លា ហានដើម្បីការពារអំណះអំណា ងរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាបត្រ “ប្រភេទ២” ឬ “សញ្ញាបត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀតដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយឬសញ្ញាបត្រយោគយល់អោយនិស្សិតទាំងនោះ។

ប្រហែលជាបងប្អូននិស្សិតខ្មែរដែលធ្លាប់បានសិក្សាឬកំពុងសិក្សានៅក្រៅ ប្រទេសទាំងអស់យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេ ស។

ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិ យសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការ សិ ក្សានៅក្រៅប្រទេស (និងដើម្បីជាតំណា ងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀតហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀក សគឺវាយគេពីក្រោយខ្នងដល់គេបកមកវាយ តបវិញរត់គេចបាត់។ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត ) ។

លក្ខណ្ឌនៃការភ្នាល់÷

ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេ រិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងនៅសាកលវិទ្យាល័យ ប្រ៊ីសស្តុល (Bristol University)នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋ កិច្ច។

បើសិនជាលោកសមរង្ស៊ីអាចអោយសា លាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលាហើយសា លាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬ សញ្ញាបត្រ យោគយល់ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន ។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថាសញ្ញាបត្រដែលសាលាទាំង នោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រយោគយល់ទេនោះសូមលោកសមរង្ស៊ីលាឈប់ ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។

ករណីលោកសម រង្ស៊ី ឯកភាពដើម្បីអោយ មានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះយើងក៏អាចអោយក្រុម ការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តងកុំអោយលោកបារម្ភថារាជរដ្ឋា ភិបាលកម្ពុជាដាក់សម្ពាធទៅលើសា លាទាំងបីនោះមិនអោយបញ្ជាក់ការ ពិត។

តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ? ខ្ញុំសង្ឃឹមថាលោកសមរង្សីនឹមិនចេញសារដូចលើកមុនដែលសុំមិនចាំបាច់ទៅស្បថស្បែឬភ្នាល់គ្នាដូចកូន ក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃឬប្រើយុទ្ធសាស្ត្រមាន់ ត្រចៀកសទៀតហើយ។

ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណា ងរបស់ខ្លួនដែលបានលើកឡើងជាសា ធារណៈម្តងហើយម្តងទៀតដើម្បីវាយប្រហារក្មេងជំនា ន់ក្រោយដូចជារូបខ្ញុំ។

លោកសមរង្ស៊ីបានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថាមនុស្ស ចា ស់វស្សាតែគ្មានភាពហានក្លាក្នុងការទទួ លខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ណាមួយលោ កមានអាយុច្រើនជាងឪពុកខ្ញុំផងគួរកុំអោ យខូចឈ្មោះនៅចំពោះមុខក្មេងជំនាន់ក្រោ យ។

ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ ។ ប៉ុន្តែបើមនុ ស្សដែលមានវ័យចំណាស់អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវជាពិសេសធ្វើការវាយប្រហារដោ យគ្មានមូលដ្ឋានមកលើរូបខ្ញុំនោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការ ពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។សូម

Monday, December 27, 2021

អភិបាលខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់ !

ចំនួនអ្នកទស្សនា: Views


សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រឡងបាក់ឌុបនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះ មានមណ្ឌលប្រលងចំនួន ១២មណ្ឌល ស្មើ៣៥៧បន្ទប់ និងមានបេក្ខជនសរុប ៨,៨៣២នាក់ស្រី ៥,០៣៨នាក់ ។ ក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិន ១៥៧នាក់ ស្រី ៧១នាក់ និងបេក្ខជនបំពេញវិជ្ជាចំនួន ១៥៥នាក់ ស្រី៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០នាក់ ស្រី ៧៧នាក់ផងដែរ។លោកប្រធានមន្ទីរ បន្តថា ដោយឡែកនីតិវិធីនៅក្នុងដំណើរការប្រឡងខុសប្លែកពីឆ្នាំមុនៗ ដោយមានយន្តការនៅក្នុងការគាំទ្រការចូលរួមចំណែកទប់ស្កាត់អាការរីករាលដាលជំងឺកូវីដ-១៩ មានដូចជាការពិនិត្យអាការ: កម្តៅ និងការរិតបន្ដឹងបន្ដិចចំពោះបេក្ខជន ដែលបានមកមើលឈ្មោះហើយពិនិត្យកំដៅ ក្នុងករណី ដែលគាត់មិនមានអ្វីដែលខុសប្រក្រតីទេ បានន័យថា ពួកគាត់មានសុខភាពធម្មតាគឺអនុញ្គាតអោយចូលប្រលង ដោយមានបិទស្ទីកគ័រនៅលើប័ណ្ណសំគាល់ ក្នុងនោះដែរក៏មានការគាំទ្រពីមន្ទីរសុខាភិបាលខេត្ត ដោយមានរថយន្តសង្គ្រោះបន្ទាន់ចំនួន ៥គ្រឿង នៅតាមតំបន់នៅជិតមណ្ឌលប្រលងមួយៗផងដែរ។

ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យលក្ខខណ្ឌកំណត់ និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគោរព និងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិផ្ទុយនូវការណែនាំ និងលក្ខណ្ឌកំណត់ផ្សេងៗ។ ឯកឧត្តមបន្ដថា ការប្រឡងនេះ ត្រូវមានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរទាំងបេក្ខជន មកប្រឡងក៏ត្រូវប្រកាន់ឱ្យបានខ្ជាប់នូវវិន័យ និងគោរពពេលម៉ោងបានទៀងទាត់ផងដែរ។ ឯកឧត្តម ទៀ សីហា ក៏បានណែនាំ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងប្រឡងទាំងពីរភេទ ត្រូវយកចិត្តទុកដាក់ ទាំងអស់ត្រូវប្រឹងប្រែងទៅតាមសមត្ថភាព ដើម្បីឈានទៅទទួលលទ្ឋផលល្អនៅពេលប្រកាសលទ្ឋផល ដែលថា ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់បេក្ខជនម្នាក់ៗ ដែលបានសិក្សារៀនសូត្រ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។ ឯកឧត្ដម បានពន្យល់ដល់បេក្ខជនថា វិញ្ញាសារប្រឡងនេះ មិនមានការបែកធ្លាយឡើយពោលគឺសុវត្ថិភាព ព្រោះក្រសួងអប់រំ មានការគ្រប់គ្រងច្បាស់លាស់ មិនបានធ្វើឲ្យបែកធ្លាយឬមានបញ្ហាអ្វីចេញទៅក្រៅឡើយ។

សូមជម្រាបជូនថា ក្នុងពិធីបើកវិញ្ញាសារប្រឡង នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នៅគ្រប់មណ្ឌលប្រឡងទាំង១២ ផ្តល់កិត្តិយសបើកវិញ្ញាសារ ដោយ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួន, ឯកឧត្តម អភិបាលខេត្ត និងអភិបាលរងខេត្តទាំងអស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


Saturday, December 25, 2021

លោក ឯម កុសល សមាជិកគណៈអចិន្ដ្រៃយ៍ CPP ខេត្តកំពង់ចាម ប្រកាសគាំទ្រចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

ចំនួនអ្នកទស្សនា: Views

     

(ភ្នំពេញ)៖ លោក ឯម កុសល សមាជិកគណៈអចិន្ដ្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងភរិយា សូមផ្ញើសារគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចជាឯកច្ឆន្ទរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត។

សារគាំទ្រនេះ បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងភាពជាអ្នកដឹកនាំដ៏ល្អប្រសើរព្រមទាំងមានគុណធម៌ សុជីវធម៌ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដែលតែងទទួលបាននូវការគោរពកោតសរសើរ ការគោរព ស្រលាញ់ ការជឿជាក់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅ ហើយ ឯកឧត្តម បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

សារគាំទ្រនេះ បានលើកឡើងទៀតថា យើងមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលសក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី អធិបតេយ្យភាព សុខសន្តិភាព សាមគ្គីភាព ស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីសេចក្តីសុខ សុភមង្គល និងបំណងប្រថ្នារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប នាពេលអនាគត៕




Friday, December 24, 2021

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣

ចំនួនអ្នកទស្សនា: Views


 កណ្តាល : ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១  ឯកឧត្តម អ៊ុង តុលា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២១ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

រូបថត៖ កណ្តាល

Thursday, December 23, 2021

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

   



ភ្នំពេញ: ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបង្ហាញនូវការបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយបន្ថែមទៀត។

ការលើកឡើងរបស់ភាគីទាំងពីរនេះធ្វើឡើងក្នុងជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញអមដំណើរឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្នុងជំនួបនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានសហការយ៉ាងជិតស្និទ្ធ លើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាល និងការងារប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្ស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម ក៏បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលនឹងធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ និងបានជម្រាបជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីថា ឯកឧត្តមផ្ទាល់ត្រៀមខ្លួនជានិច្ច ក្នុងការគាំទ្រដល់កម្ពុជារៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ឱ្យទទួលបានជោគជ័យ ដោយផ្អែកលើបទពិសោធន៍កន្លងមក ដែលប្រទេសវៀតណាមក៏ធ្លាប់បាន ទទួលធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០២០។

ទន្ទឹមនេះដែរ ដើម្បីចូលរួមអបអរសាទរ នូវព្រឹត្តិការណ៍គម្រប់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចក្រឡា ហោម ស ខេង និង ឯកឧត្តម តូ ឡឹម ក៏បានពិភាក្សាអំពីការរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗដើម្បីអបអរសាទរនូវទិវាដ៏មានសារៈសំខាន់ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផងដែរ ។

ក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ង្វៀន សួនហ្វ៊ុក និងការអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង នោះដែរ ឯកឧត្តម ឧត្តមសេនូយ៍ឯក តូ ឡឹម ក៏បាននាំមកជាមួយនូវជំនួយរបស់ក្រសួងនគរបាលវៀតណាម ជូនក្រសួងមហាផ្ទៃកម្ពុជា ដែលរួមមាន៖ រថយន្តចំនួន៥គ្រឿង ម៉ូតូចំនួន៥គ្រឿង ព្រមទាំងសម្ភារបម្រើឱ្យការងារថែរក្សាសន្តិសុខ សុវត្ថិភាព មួយចំនួនទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានអញ្ជើញសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅឆ្នាំ២០២២ខាងមុខ តាមពេលវេលាសមស្របផងដែរ ៕ដោយចាន់ សុធីវង្ស សម្រួលផ្សាយដោយ៖ dara

Wednesday, December 22, 2021

ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញនិស្សិតជំនាន់ក្រោយចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិមាតុភូមិ

ចំនួនអ្នកទស្សនា: Views

   


 ភ្នំពេញ :ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ឯកឧត្តមចង់ឃើញនិស្សិតជំនាន់ក្រោយចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិមាតុភូមិ ជាពិសេសកសាងវិស័យសាធារណការ និងដឹកជញ្ជូន ដែលជាវិស័យមួយមានសារៈសំខាន់ ឱ្យមានការរីកចម្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ២០២០-២០២១ នៃវិទ្យាស្ថានតេជោ សែន សាធារ ណការ និងដឹកជញ្ជូន ដែលត្រូវប្រឡងបញ្ចប់ឆមាសទី២ ជំនាន់ទី១ កាលពីថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ជូនពរដល់និស្សិតទាំងអស់ឱ្យប្រឡងជាប់ទាំងអស់គ្នា ដើម្បីបានចូលរៀនឆ្នាំទី២បន្តទៀត នៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងលើកទឹកចិត្តដល់និស្សិតជំនាន់ទី១ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មានឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីមានសមត្ថភាពបច្ចេកទេស ចំណេះដឹង និងជំនាញអាចកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងយកចំណេះវិជ្ជាទៅជួយ កសាងប្រទេសជាតិមាតុភូមិ ឱ្យបានរុងរឿងថែមទៀត ដើម្បីមោទនភាពថ្នាក់ដឹកនាំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាតិយើងផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងសុទិដ្ឋិនិយមថា វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ជាថ្នាលបណ្តុះបណ្តាលតែមួយគត់នៅកម្ពុជាក្នុងការផ្ដល់ចំណេះដឹង ចំណេះធ្វើដល់និស្សិត ឱ្យក្លាយជាវិស្វករអាចកសាងផ្លូវ ស្ពានប្រកបដោយគុណភាព ជូនប្រទេសជាតិមាតុភូមិយើង ដូនតាយើងបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងទៀត មានអាយុកាលរាប់ពាន់ឆ្នាំ មិនទាន់ខូចនៅឡើយ ។ ដូច្នេះមនុស្សជំនាន់ក្រោយ គួរតែអាចកសាងស្ពានឆ្លងទន្លេមេគង្គបានដោយខ្លួនឯង។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ប្តេជ្ញាចិត្តថា នឹងត្រៀមនាំនិស្សិតទៅកាន់ការដ្ឋានសាងសង់នានាដូចជា ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមាន៖ គម្រោងសាងសង់ស្ពាននៅក្រចេះ, គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាម ពីពីរគន្លងទៅបួនគន្លង, គម្រោងពង្រឹងគុណភាពផ្លូវជាតិលេខ៣១ ៣៣ និង៤១, រួមទាំងអាកាសយានដ្ឋានភ្នំពេញថ្មីផងដែរ។ ទោះបីគម្រោងនេះមិនស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនការក៏ដោយ ដើម្បីឈ្វេងយល់ពីបទពិសោធន៍ និងការអនុវត្តជាក់ស្តែងលើការងារសាធារណការ និងបានគូសបញ្ជាក់អំពីគម្រោងសាងសង់ស្ពានមួយកន្លែងទៀត ឆ្លងកាត់ទន្លេបាសាក់នៅចាក់អង្រែក្រោម រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ឆ្លងកាត់ស្ពានព្រះមុនីវង្សសព្វថ្ងៃ ដោយគម្រោងនេះបានទទួលការឯកភាពពីសម្ដេចតេជោ នាយករដ្ឋមន្ត្រីរួចហើយ។

សូមបញ្ជាក់ថា ការប្រឡងបញ្ចប់ឆមាសទី២នេះ នឹងប្រព្រឹត្តទៅចំនួន៣ថ្ងៃពេញ ទាំងព្រឹក និងពេលរសៀល ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយការប្រឡងនេះនឹងត្រូវធ្វើរួមគ្នា នៅសាលប្រជុំទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមាននិស្សិតប្រឡងសរុបប្រមាណ ១៩១រូប ចូលរួមប្រឡងជាមួយគ្នាក្នុងសាលតែមួយ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara


Tuesday, December 21, 2021

អភិបាលខេត្តកែប ទទួលជួបសម្តែងការគួរសម ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស

ចំនួនអ្នកទស្សនា: Views


កែប ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានទទួលជួបសម្តែងការគួរសម ជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមាន មន្ត្រីមកពីនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន ចំណុះអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងតំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត កែប តំណាងផែនអន្តោ ប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប។ គោលបំណងរបស់ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសក្នុងថ្ងៃនេះ គឺដើម្បី ពិភាក្សាការងារ និងសុំគោលការណ៍ណែនាំពីអភិបាលខេត្ត មុនចុះធ្វើអធិការកិច្ច តាមសហគ្រាស គ្រឹះស្ថាននានា ក្នុងខេត្តកែប ការចុះធ្វើអធិការកិច្ចក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំដល់ក្រុមការងារចម្រុះអធិការកិច្ច ត្រូវពិនិត្យលើលិខិតឆ្លងដែន សៀវភៅការងារជនបរទេស រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ នៅតាមសហគ្រាស គ្រឹះស្ថាន អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មពេលរាត្រី អាជីវកម្មចល័ត និងអាជីវកម្មផ្សេងៗទៀតដែលចល័តទៅ-មក ជាពិសេសនោះ ជនបរទេស ដែលមកធ្វើការរស់នៅក្នុងខេត្ត ពុំមាន passport បាត់ passport ឬ passport ផុតសុពលភាព ត្រូវអនុវត្តតាមច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើគោលការណ៍ច្បាប់៕

 អត្ថបទ លោក ហាន ឆនមន្ទីរព័ត៌មានខេត្តកែប


Monday, December 20, 2021

អ្នកជិះកង់ជាង ៥៣០នាក់ ចូលរួមប្រណាំងកង់ភ្នំជុំទី២នៅទីលានព្រែកលៀប

ចំនួនអ្នកទស្សនា: Views

  

ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ជុំទី២ ចាប់ផ្តើមការប្រកួតនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅឯទីលានប្រណាំងកង់ព្រែកលៀប សិ្ថតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកជិះកង់អាជីព និងអ្នកមានបទពិសោធន៍តិចតួចចូលរួមចុះឈ្មោះប្រកួតប្រមាណជាង ៥៣០ នាក់ មកពីទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា នេះបើតាមការឲ្យដឹងពីលោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ។

លោក Pierre Yves Catry មានប្រសាសន៍ថា៖ «ការប្រកួតជុំទី២ ទទួលបានអ្នកចុះឈ្មោះចូលរួមច្រើនជាងជុំទី១ ដែលបង្ហាញការគាំទ្រកាន់តែខ្លាំងលើព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺអ្នកចូលរួមភាគច្រើនមានវ័យក្រោម ៤០ ឆ្នាំ ព្រោះផ្លូវប្រណាំងលើកនេះមានលក្ខណៈពិបាកជាងមុន»។

លោកបានឲ្យដឹងទៀតថា ការប្រកួតជុំទី២នេះ បែងចែកជា ១៤ វិញ្ញាសាផ្សេងគ្នា ដែលអ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួចអាចប្រណាំងជាមួយគូប្រជែងក្នុងកម្រិតដូចគ្នា។

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដែលជាម្ចាស់ឩបត្ថម្ភផ្តាច់មុខព្រឹត្តិការណ៍នេះ បានសម្តែងការរំភើបពេលឃើញមានអ្នកចូលរួមកាន់តែច្រើនកុះករឡើងបែបនេះ។

អ្នកស្រី គង់ កុសល មានប្រសាសន៍ថា៖ «កម្មវិធីនេះពិតជាល្អ និងសំខាន់សម្រាប់កីឡាករអាជីព ក៏ដូចជាអ្នកចូលចិត្តជិះកង់ទូទៅ ព្រោះវាមិនត្រឹមតែជាការប្រណាំងដើម្បីឈ្នះពាន់រង្វាន់ប៉ុណ្ណោះទេ តែវាក៏ជាការជំរុញ និងបណ្តុះស្មារតីតស៊ូ និងតាំងចិត្តដល់កីឡាករ ដើម្បីធ្វើយ៉ាងណាខិតខំឆ្ពោះទៅមុខជានិច្ច រហូតទៅដល់ទីលានផ្ដាច់ព្រ័ត្រ»។

គួរបញ្ជាក់ថា ក្រោមការឩបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក កម្មវិធីនេះធ្វើឡើង ដើម្បីផ្តល់ការកម្សាន្តបែបសុខភាពជូនដល់អ្នកចូលចិត្តជិះកង់គ្រប់រូប និងអ្នកទស្សនា ក៏ដូចជាជំរុញវិស័យកីឡាជិះកង់នៅកម្ពុជា តាមរយៈការបង្កើតឱកាសឲ្យកីឡាករអាចហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្លួនត្រៀមប្រកួតក្នុងឆាកអន្តរជាតិ។

សម្រាប់ឆ្នាំ២០២១ ការប្រកួតធ្វើឡើងចំនួន៣ ជុំផ្សេងគ្នា។ ជុំទី ១ ធ្វើឡើងនៅឯភ្នំជាលខេត្តកំពង់ស្ពឺ ជុំទី២ នៅព្រែកលៀបរាជធានីភ្នំពេញ ចំណែកឯជុំទី៣នឹងធ្វើឡើងនៅចុងខែមករា ឆ្នាំ២០២២ នៅគិរីរម្យខេត្តកំពង់ស្ពឺ។