RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, May 29, 2021

សម្តេចតេជោ ហ៊ុន សែន៖ ខែមិថុនា វ៉ាក់សាំងនឹងមកដល់ប្រមាណ ៤.៥លានដូសទៀត ធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋតាមផែនការ(មានvideo)

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណ ៤.៥លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនានេះ។ សម្តេចតេជោ បានបញ្ជាក់ដែរថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចសម្រេចត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬត្រឹមដើមឆ្នាំ២០២២។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋាភិបាលបានរៀបចំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំនេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។ តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបន្តប្រកាន់ខ្ជាប់វិធានការពារខ្លួនពីជំងឺកូវីដ១៩ ដោយប្រើវិធាន «៣ការពារ និង៣កុំ» ហើយសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ក៏មិនត្រូវបោះបង់វិធាននេះផងដែរ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ក្នុងពេលវេលានេះត្រូវប្រើប្រាស់ [៣ការពារ ៣កុំ] ការពារខ្លួនឱ្យខាងតែបានសិនទម្រាំវ៉ាក់សាំងទៅដល់ ហើយបើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច [៣ការពារ និង៣កុំ] ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ផង»

សូមបញ្ជាក់ថា កម្ពុជា បានទទួលវ៉ាក់សាំងជាលើកដំបូងនៅក្នុងខែកុម្ភៈ។ រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃជាង ៦លានដូស។ តាមរយៈវ៉ាក់សាំងនេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២.៤លាននាក់ ស្មើនឹងជាង ២៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំង។

លទ្ធផលចាក់វ៉ាក់សាំងដែលសម្រេចបាននេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងលឿន៕


គ្រឿងញៀនជិត១គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាន នៅខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 

(កំពង់ស្ពឺ)៖ កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) និងសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី។

ការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

ជនសង្ស័យ៣នាក់ រួមមាន ទី១៖ ឈ្មោះ ភុំ បេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់ធំ ស្មើទម្ងន់៩៨៨,២៧ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី៕

Friday, May 28, 2021

ក្នុងខែឧសភាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាអនុញ្ញាតច្បាប់ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលបានចំនួន១២៧ សំណើ

ចំនួនអ្នកទស្សនា: Views

សៀមរាប ៖ អាជ្ញាធរអប្សរាបានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានផ្តល់ការអនុញ្ញាតច្បាប់ជួសជុល និងសាងសង់សំណង់ស្រាលបានចំនួន១២៧សំណើ លើសំណើសុំសរុប២៣៦ សំណើ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឧទ្យានអង្គរ។ លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការអនុញ្ញាតច្បាប់ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលទំាង១២៧សំណើ នៅក្នុងតំបន់ឧទ្យានអង្គរនេះ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន១៩ សំណើ ស្រុកអង្គរធំបានចំនួន២៤សំណើ ស្រុកពួកបានចំនួន១៦សំណើ ក្រុងសៀមរាប បានចំនួន៣៥សំណើ និងស្រុកបន្ទាយស្រីបានចំនួន៣៣ សំណើ។លោកបន្តថា ដើម្បីការពារផលប្រយោជន៍ ចៀសវាងការរុះរើនាពេលក្រោយ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារទី១ និងទី២នៃតំបន់អង្គរ កុំសាងសង់សំណង់របស់ខ្លួនដោយខុសច្បាប់ ព្រោះរាល់សំណង់ខុសច្បាប់អាជ្ញាធរជាតិអប្សរានិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើក លែង។ លោកបន្តថា ប្រជាពលរដ្ឋដែលមានបំណងស្នើជួសជុលឬសាងសង់សំណង់ក្នុងតំបន់ឧទ្យានអង្គរ ត្រូវសុំការអនុញ្ញាត ច្បាប់ពីអាជ្ញាធរជាតិអប្សរា តាមរយៈអាជ្ញាធរភូមិឃុំ ឬមកកាន់ទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរាផ្ទាល់ ហើយរាល់ការស្នើ សុំច្បាប់សាង់សង់ឬជួសជុលមិនចំណាយថវិកាឡើយ។ សំឡេង៖រាល់ការសាងសង់ដោយគ្មានការអនុញ្ញាត អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការតាមផ្លូវច្បាប់នូវរាល់ករណីទាំងអស់នោះ ម្យ៉ាងទៀតក៏ដើម្បីបង្ការ ការខូចខាតផលប្រយោជន៍របស់បងប្អូន ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមអំពាវនាវកុំឱ្យមានការសាងសង់សំណង់ខុសច្បាប់អ្វីមួយទាំងអស់ ក្នុងករណីបងប្អូនចង់ស្នើសុំសាងសង់ឬជួសជុលសំណង់ សូមទំនាក់ទំនងមកក្រុមការងារសហគមន៍ឬអាជ្ញាធរមូលដ្ឋាន។ សូមជម្រាបផងដែរថា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែល មានចែងថា " ប្រជាពលរដ្ឋ ដែលមានលំនៅឋាន រស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ "។ អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត៕


Thursday, May 27, 2021

មន្ត្រីបសុព្យាបាលខេត្តតាកែវបន្តចាក់វ៉ាក់សាំងគោក្របីជូនប្រជាពលរដ្ឋនៅរដូវវស្សានេះ

ចំនួនអ្នកទស្សនា: Views



តាកែវ៖មន្ត្រីបសុព្យាបាលខេត្តតាកែវបន្តចាក់វ៉ាក់សាំងគោក្របីជូនប្រជាពលរដ្ឋនៅរដូវវស្សានេះ ដើម្បីការពារសត្វពាហនៈរបស់ប្រជាពល រដ្ឋឱ្យរួចផុតពីជំងឺអុតក្ដាម និងជំងឺសាទឹក។

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់អភិបាលខេត្ត មន្ទីរកសិកម្មខេត្តសហការជាមួយ អាជ្ញាធរភូមិឃុំ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានសត្វគោក្របី ត្រូវយកមកចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម និងជំងឺសាទឹក ដោយមិនគិតថ្លៃ ឱ្យបានគ្រប់ៗគ្នា ។

លោកបន្តថា ប្រជាពលរដ្ឋដែលមានគោក្របីនៅតំបន់លិចទឹក ត្រូវមានការប្រុងប្រ យ័ត្នខ្ពស់ រក្សាអនាម័យ ដល់សត្វពាហនៈរបស់ខ្លួនពីសត្វ ល្អិត ត្រូវដាក់មុងឱ្យសត្វ ដើម្បីការពារពីជំងឺឆ្លងផ្សេងៗ។

 "ជាទូទៅរបស់រដ្ឋា ភិបាលយើងមាន វ៉ាក់សាំងពីរប្រភេទ គឺវ៉ាក់សាំងសាទឹកនិងអុតក្ដាម ដោយឡែកសម្រាប់ ៦ខែដើមឆ្នាំនេះ យើងចាក់បាន១ម៉ឺនក្បាល នៅក្នុងស្រុកគោលដៅចំនួន ៣ គឺស្រុកគិរីវង់ ស្រុកកោះអណ្ដែក និងស្រុកត្រាំកក់ យើងធ្វើផែនការចាក់មុនរដូវទឹកឡើងនេះ។ ឥឡូវនេះ សម្រាប់ការចាក់វ៉ាក់គោនេះ យើងមិនសូវប្រមូលផ្ដុំទេ គឺយើងចាក់នៅតាមភូមិគោលដៅនីមួយៗ គឺក្នុងមួយស្រុកយើងមានពីរទៅបីគោលដៅ "។

លោកបន្ថែមថា ប្រជាពល រដ្ឋត្រូវចេះតាមដានពីអាការជំងឺសត្វរបស់ខ្លួន ឱ្យបានទៀងទាត់ ដើម្បីឱ្យដឹងពីស្ថានភាពជំងឺរបស់សត្វ ជាពិសេសត្រូវប្រញាប់ជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឱ្យមន្រ្តីបសុពេទ្យ ឬពេទ្យភូមិធ្វើការចុះមកព្យាបាលបានទាន់ពេលវេលា ជៀសវាងទុកសត្វបណ្តោយរហូតដល់សត្វងាប់ ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចក្រុមគ្រួសារ ។

សូមបញ្ជាក់ថា នៅដើមឆ្នាំ ២០២១នេះ មន្ទីរកសិកម្មខេត្តតាកែវ បានចាក់វ៉ាក់សាំងគោក្របីដើម្បីការពារជំងឺអុត ក្ដាម និងជំងឺសាទឹកដល់សត្វ ពាហនៈ របស់ប្រជាពលរដ្ឋបានចំនួន ១ម៉ឺនក្បាលហើយ ខណៈសត្វពាហនៈនៅក្នុងខេត្តតាកែវមានប្រមាណជាង៣០ម៉ឺនក្បាល៕




ផ្លូវសំខាន់ៗមួយចំនួននៅក្នុងក្រុងសៀមរាបនឹងលែងមានខ្សែកាបរត់ពីលើអាកាសទៀតហើយ

ចំនួនអ្នកទស្សនា: Views

                                                      


សៀមរាប៖ មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបកំពុងអនុវត្តគម្រោងកាត់ផ្តាច់ខ្សែកាបពីលើអាកាស ឱ្យចូលទៅក្នុងបំពង់កប់ក្រោមដីវិញ ដើម្បីធ្វើឱ្យនៅលើផ្លូវមានសោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អសាធារណៈ។

លោក សុខ សីហា ប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបបានឱ្យដឹងថា គម្រោងកាត់ខ្សែកាបពីលើអាកាសចូលក្នុងបំពង់កប់ក្រោមដី នៅតាមដងផ្លូវសំខាន់ៗ បានធ្វើឡើងចាប់ពីចុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នេះ បានកប់ខ្សែកាបក្រោមដីតាមបណ្ដោយផ្លូវមួយចំនួន នៅក្នុងក្រុងសៀមរាប បានចំនួន១៥ ផ្លូវ ដែលមានប្រវែងជាង៧០ គីឡូម៉ែត្រ។

លោកបន្តថា គម្រោងកាត់ខ្សែពីលើអាកាស ទៅដាក់ក្នុងបំពង់កប់ក្រោមដីនេះ ដើម្បីធ្វើយ៉ាងណាឈប់ឱ្យមានខ្សែ កាបទាំងអស់នៅលើអាកាសបន្ដទៀតនៅតាមខ្សែផ្លូវធំៗ ប៉ុន្តែខ្សែផ្លូវតូចៗនៅតែមានដដែល។

លោកបន្តទៀតថា បច្ចុប្បន្នការងារនេះ កំពុងរួមសហការអនុត្តន៍ជាមួយអង្គភាពពាក់ ព័ន្ធជាច្រើនរួមមាន៖ អង្គភាពអគ្គិសនី រដ្ឋាករទឹក និងក្រុម ការងារសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ដែលអាចនឹងរួចរាល់ដំណាលគ្នាជាមួយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ពោលគឺអាចនឹងរួចរាល់ទាំងស្រុងនាឆ្នាំ ២០២៣ខាងមុខ។

បើសិនជាយើងធ្វើ រួចរាល់ទាំងអស់ប្រហែលជា ១៣០គីឡូម៉ែត្រនៅក្នុងក្រុង យើងនឹងមានខ្សែកាបឧបទិកនៅក្រោមដី ហើយយើងថាដាក់ទាំងអស់មិនបានទេ ដោយសារនៅកន្លែងមួយ ចំនួន ដែលសម្រាប់បំបែក ចេញពីផ្លូវមេ ទៅផ្លូវរងតូចៗយើងដាក់នៅលើបង្កោលអគ្គិសនីឬបង្គោលរបស់ទូរគមនាគមន៍ផ្ទាល់ ដើម្បីចែកទៅជូនប្រជាពលរដ្ឋ ចង់និយាយថាបណ្តាញមេយើងប្រើបំពង់ បណ្តាញរងតូចៗយើងអាចមានបំពង់ខ្លះ ហើយភាគច្រើនយើងនៅប្រើនៅលើអាកាសដែរដើម្បីចូលទៅតាមផ្ទះ។

លោកប្រធានមន្ទីរប្រៃសណី យ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានសំណូមពរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវសំខាន់ៗ សូមការ យោគយល់អធ្យាស្រ័យចំពោះការលំបាកក្នុងពេលដំណើរឆ្លងកាត់ឬចេញចូលផ្លូវមុខលំនៅឋានរបស់ខ្លួន ក្នុង អំឡុងពេលផ្លាស់ប្តូរកាត់ផ្តាច់ខ្សែ ពីលើអាកាសមកក្រោមដី និងភាពយឺតយ៉ាវ ឬភាពរអាក់រអួលខ្លះៗនៃការប្រើប្រាស់បណ្តាញខ្សែកាប និងសូមកុំកាត់ផ្តាច់បណ្តាញខ្សែដែលនៅរាយប៉ាយ ដោយខ្លួនឯង ដែលអាចបណ្តាលឱ្យដាច់បណ្តាញខ្សែកាបឬប៉ះចំបណ្តាញអគ្គិសនីដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង ក្នុងនោះសូមបងប្អូនផ្តល់ដំណឹងមកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីក្រុមការងារចុះទៅកាត់ផ្តាច់ឬរៀបចំសម្រួលជូន៕





រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថ្មី

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសពាក់ពន្ធ័ បានអញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋាន ទីភ្នាក់ ងារសារព័ត៌មានកម្ពុជាAKP ថ្មី រួមជាមួយបន្ទប់សាលប្រជុំធំ បន្ទប់ប្រជុំតូចៗ និងបន្ទប់ការងារ សំខាន់ៗមួយចំនួនទៀតនៅក្នុងអគារថ្មីនេះ ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយផ្លូវ មុន្នីវង្ស សង្កាត់ស្រះចកខណ្ឌដូនពេញ

​គួររំលឹកដែថា អគារ អគ្គនាយកដ្ឋានទាំង ២ នេះ ត្រូវបានរៀបចំធ្វើ ពិធីក្រុងពលី ចាប់ពី ដំណើរការ បើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ។ បើតាមការបញ្ជាក់ របស់គណៈកម្មការសាងសង់បានអោយដឹងថា  អគារថ្មីនេះ មានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារ ជាង ៣០០ បន្ទប់ ។ អាគារ នេះ សាង សង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុម សហការ ជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ដោយគ្រោង ហើយរួចរាល់ រយះពេល ២៤ ខែ តែគិតមកដល់ពេលនេះ សម្រេចបានរួច ក្នុងការសាងសង់បានកម្ពស់ ១៤ ជាន់ហើយ ។

បើតាមការ បញ្ជាក់ មេការសំណង់បានអោយដឹងថា ដំណើរការសាង់សង់មកដល់ ពេលនេះសម្រេចរួចរាល់បានប្រមាណជាង ៧០ ភាគរយ ហើយ ដែលក្នុងគម្រោងអោយបាន រួចរាល់នៅដើមឆ្នាំ ២០២២ ខាង មុខនេះ។

គួរបញ្ជាក់ដែរថា ទីតាំងសម្រាប់ការ សាងសង់អគារថ្មីនាពេលនេះ គឺពីមុនជាអគារ អគ្គ នាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៏ នៃក្រសួង ព័ត៌មាន ប៉ុន្តែដោយសារអគារនេះ មានភាព ចង្អៀត និងចាស់ទៅហើយនោះ ទើបថ្នាក់ដឹកនាំក្រសួង ព័ត៌មាន ស្នើសុំទៅប្រមុខរាជរដ្ឋា កសាងអគារថ្មី ដើម្បីអោយថ្នាក់ដឹកនាំ មន្រ្តីរាជការ មានកន្លែងបំពេញការងារថ្មី ស្អាតសមរម្យ ជាងមុន ហើយជាផ្នែកមួយក្នុងការចូលរួមពង្រឹងប្រសិទ្ធភាពការងារ បានកាន់តែល្អ ប្រសើរ ជាងមុនបន្ថែមទៀត ។

បច្ចុប្បន្ននៅក្នុងបរិវេណក្រសួងព័ត៌មាន មានអគារធំ គឺ ទីស្តី ការក្រសួង មួយ អគារ អគ្គនាយកដ្ឋាន ទូរទស្សន៏ជាតិកម្ពុជា អគារអគ្គនាយកដ្ឋាន ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP អគារ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចំណុះអោយក្រសួង ព័ត៌មាន។

សម្រាប់អគារកំពុងដំណើរការសាងសង់នេះគឺសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គ នាយកដ្នានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង អគ្គនាយកដា្ឋនព័ត៌មាននិងសោតទស្សន៏ បំពេញកិច្ចការងារតាមជំនាញនីមួយៗ ។ ជាមួយនិងអគារថ្មីនេះ ក៏មាន បន្ទប់សាលប្រជុំធំ រួមទាំងបន្ទប់សំខាន់ៗជាច្រើនទៀត ដែលបំរើអោយការងារ ព័ត៌មាន និង សោតទស្សន៏ ព្រម ទាំងបង្ករភាពងាយស្រួលដល់សាធារណ:ជនខាងក្រៅ ការមកធ្វើទំនាក់ទំនងការងារបាន ដោយ ងាយស្រួល និងឆាប់រហ័សជាងមុន។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ ឯ ឧ រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹក ចិត្ត ដល់ក្រុមការងារសាងសង់ទាំង អស់ក្នុងការធ្វើយ៉ាងណា ប្រឹងប្រែងកសាងអគារថ្មីទាំង២ អគ្គនាយកដ្ឋានចំណុះអោយ ក្រសួង ព័ត៌មាន មានលក្ខណ:អោយស្រមតាមបទដ្ឋានស្តង់ ដានបទដ្ឋានបច្ចេកទេស នៃ សំណង់អគារ អោយបាន ត្រឹមត្រូវរឹងមាំ ដើម្បីប្រើបាស់បានយូរ អង្វែង។

        បន្ទាប់ពីអគារនេះសាងសង់ហើយរួចរាល់ នឹងធ្វើអោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៏ អគ្គនាយកដ្ឋានទី ភ្នាក់ងារសារ ព័ត៌មានកម្ពុជា  មានអគារថ្មី មួយទៀតសម្រាប់ បំពេញកិច្ចការងារទៅតាមផ្នែក តាមជំនាញ នីមួយៗកាន់តែ ល្អ ព្រោះថាពី១ថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ច ការងារ ជាច្រើន ដែល ត្រូវបំពេញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណា អោយវិស័យព៏ត៌មាន និង សោត ទស្សន៏ កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏ នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្រប តាម ទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន ៕ ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ធនាគារកាណាឌីយ៉ា ក.អ សាខាក្រុងសួង នឹងសម្ភោធបើកបម្រើសេវាកម្ម ជូនអតិថិជន ចាប់ពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ នេះតទៅ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ឥឥ ទីតាំងថ្មី របស់ធនាគារកាណាឌីយ៉ា ក.អ សាខាក្រុងសួង នឹងសម្ភោធបើកបម្រើសេវាកម្ម ជូនអតិថិជន ចាប់ពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២១ នេះតទៅ។

គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅ ផ្លូវជាតិលេខ៧ ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលមានចំងាយប្រហែល ១គីឡូម៉ែត្រ ពីទីតាំងអគារចាស់ (ខាងលិចផ្សារសួង) ។

ជាមួយគ្នានោះធនាគារកាណាឌីយ៉ា ក.អ សូមស្វាគមន៍ក្រុមហ៊ុន និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន ចំពោះការអញ្ជើញមកកាន់សាខាក្រុងសួងថ្មីនេះ ដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ។

សូមបញ្ជាក់ផងដែរថា ដើម្បីសួរនាំព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនង មកកាន់លេខ៖ 042 680 1111/ 042 680 1112/ 088 8999 445/ 088 8999 443៕

គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដល់ពេលចាក់ដូសទី២ សូមប្រញាប់ទៅចាក់ឲ្យបានគ្រប់ៗគ្នា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដោយក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង Astra Zeneca ដូសទី១រួច ហើយដល់ពេលវេលាត្រូវដាក់ដូសទី២ សូមប្រញាប់មកចាក់ឲ្យបានគ្រប់ៗគ្នា។


គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ដើម្បីឱ្យសរីរាង្គយើងអាចបង្កើត បាននូវភាពស៊ាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូរឹសៃលចំនួនពីរលើកជាចាំបាច់ ក្នុងអំឡុងពេល៨ ទៅ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសៃលដូសទី១។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ (Astra Zeneca) រួចទាំងអស់ ហើយមិនទាន់បានមកចាក់វ៉ាក់សាំងដូសទី២ សូមរួសរាន់អញ្ជើញទៅចាក់ ដូសទី២ឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១កន្លងមក តាមពេល វេលាដែលបានកំណត់។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមក្រើនរំលឹកផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយក្តី ក៏ត្រូវតែបន្តអនុវត្តវិធានការការពារ ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា៕



រដ្ឋបាលខេត្តព្រះសីហនុ បន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា

ចំនួនអ្នកទស្សនា: Views

 


(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្ដីណែនាំស្ដីពី ការបន្ដផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។

ក្នុងសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន  ទទួលបាននៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោក គួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងខេត្តព្រះសីហនុ នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ ហើយកំពុងមានការឆ្លងរាលដាលជាបន្ដបន្ទាប់ទៀត ដូច្នេះការបន្ដផ្អាកលក់គ្រឿងស្រវឹងនេះ ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម។

រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដូចខាងក្រោម៖

* បន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១

* គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ

* គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ-ភេសជ្ជៈ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃបន្ថែមទៀត។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ អ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ឬដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់ តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្មពាក់ព័ន្ធ ការលក់ដូរគ្រឿងស្រវឹងដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្តីណែនាំនេះ ត្រូវទទួលវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕


រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស ប្រឈមមុខការសួរចម្លើយក្នុងសភា ពាក់ព័ន្ធការនិយាយកុហក និងអសមត្ថភាពទប់ទល់កូវីដ-១៩

ចំនួនអ្នកទស្សនា: Views


(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក មែត ហែនខក (Matt Hancock) នឹងត្រូវប្រឈមមុខជាមួយការសួរដេញដោលពីសមាជិកសភា បន្ទាប់ពីអតីតទីប្រឹក្សាជាន់ខ្ពស់ របស់នាយករដ្ឋមន្រ្តីអង់គ្លេស បានចោទប្រកាន់លោកថា បាននិយាយកុហក និងបានថ្លែងទៀតថា លោកគួរតែត្រូវបានគេបណ្តេញចេញ ដោយសារតែការធ្វើខុសម្តងហើយម្តងទៀត ទាក់ទងនឹងបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១។


លោក ដូមីនីក ឃ្យូមមីង (Dominic Cummings) ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានវាយប្រហារយ៉ាងចាស់ដៃទៅលើលោក Matt Hancock ក្នុងអំឡុងពេលផ្តល់សក្ខីកម្ម ០៧ម៉ោង ចំពោះមុខគណៈកម្មាធិការសភា កាលពីថ្ងៃពុធម្សិលមិញនេះ ដោយបាននិយាយថា ការអសមត្ថភាពរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។

លោក Boris Johnson និងលោក Dominic Cummings បាននិយាយថា លោក Matt Hancock មិនសមនឹងតួនាទីរបស់គាត់ទេ ដែលគាត់បាននិយាយកុហកម្តងហើយម្តងទៀត រហូតដល់មន្ត្រីរាជការកំពូលរបស់ចក្រភពអង់គ្លេស បាត់បង់ទំនុកចិត្តលើភាពស្មោះត្រង់របស់គាត់។

គួរបញ្ជាក់ថា លោក Matt Hancock នឹងត្រូវឆ្លើយសំនួរបន្ទាន់ពីគណបក្ស នៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងវិមានសភា ហើយបន្ទាប់មកនឹងត្រូវប្រឈមមុខ ជាមួយនឹងកាមេរ៉ាជាច្រើននៅក្នុងសន្និសីទសារព័ត៌មាន។ លោក Matt បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅគេហដ្ឋានរបស់លោកថា «ខ្ញុំទើបនឹងដាក់ឲ្យដំណើរការ នូវកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ហើយបន្ទាប់មកខ្ញុំនឹងទៅវិមានសភា ដើម្បីឆ្លើយសំណួរនៅទីនោះ»

ក្រសួងទេសចរណ៍ បង្ហាញវីដេអូផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ ផ្សារភ្ជាប់សក្តានុពលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រោមក្របខណ្ឌ «កម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍» (TCBP) ដែលទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំអនុវត្តដោយក្រសួងទេសចរណ៍ មានសកម្មភាពជាយុទ្ធសាស្រ្តជាច្រើន ដែលបាននិងកំពុងផ្តល់ផ្លែផ្កាជាបន្តបន្ទាប់ ចូលរួមទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ដែលទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ រវាងក្រុមអង្គភាពគ្រប់គ្រងគម្រោងរបស់ក្រសួងទេសចរណ៍ ដឹកនាំដោយលោក អាំង សុវណ្ណរ័ត្ន នាយកគម្រោង TCBP ជាមួយទីភ្នាក់ងារ AFD ដឹកនាំដោយលោកស្រី Anne Chapalain នាយករងទីភ្នាក់ងារ AFD ប្រចាំកម្ពុជា មានការបង្ហាញពីសមិទ្ធផលសកម្មភាពនានា ទាំងរបាយការណ៍សិក្សា, ការវិភាគវាយតម្លៃ, ការជំរុញពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍, ការធ្វើទំនើបកម្មការផ្សព្វផ្សាយ និងការធ្វើទីផ្សារទេសចរណ៍, ការពង្រឹងសមត្ថភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន, ជំនួយផ្នែកច្បាប់ និងការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតជាដើម។

ជាក់ស្តែងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ក៏មានការបង្ហាញវីដេអូផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់កិត្តិនាមទេសចរណ៍កម្ពុជា តាមរយៈរសជាតិ និងភាពទាក់ទាញ ដ៏ល្អបំផុតនៃម្ហូបអាហារខ្មែរ» ដែលត្រូវបានផលិតឡើងជា ២ភាសា ខ្មែរ និងអង់គ្លេស ដើម្បីត្រៀមជាស្រេចក្នុងការជំរុញ ការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ ក្នុងស្រុក ក៏ដូចជាត្រៀមទាក់ទាញភ្ញៀវទេសចរអន្តរជាតិនៅពេលខាងមុខ។

វីដេអូនេះ បានបង្ហាញពីម្ហូបអាហារខ្មែរ ជាមួយគ្រឿងផ្សំសំខាន់ៗក្នុងស្រុក ផ្សារភ្ជាប់ជាមួយសក្តានុពល និងភាពទោលនៃគោលដៅទេសចរណ៍នៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយពីសកម្មភាពទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតលើវិសាលភាពចំនួន២គឺ៖ ម្ហូបអាហារជាផលិតផលទេសចរណ៍ និងការធ្វើទីផ្សារទេសចរណ៍ដោយផ្តោតលើម្ហូបអាហារ ជាចំណែកទីផ្សារទេសចរណ៍ប្រកបដោយសក្តានុពល៕

ខាងក្រោមនេះជាវីដេអូផ្សព្វផ្សាយម្ហូបអាហារខ្មែរ៖