RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Thursday, May 27, 2021

គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដល់ពេលចាក់ដូសទី២ សូមប្រញាប់ទៅចាក់ឲ្យបានគ្រប់ៗគ្នា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដោយក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង Astra Zeneca ដូសទី១រួច ហើយដល់ពេលវេលាត្រូវដាក់ដូសទី២ សូមប្រញាប់មកចាក់ឲ្យបានគ្រប់ៗគ្នា។


គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ដើម្បីឱ្យសរីរាង្គយើងអាចបង្កើត បាននូវភាពស៊ាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូរឹសៃលចំនួនពីរលើកជាចាំបាច់ ក្នុងអំឡុងពេល៨ ទៅ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសៃលដូសទី១។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ (Astra Zeneca) រួចទាំងអស់ ហើយមិនទាន់បានមកចាក់វ៉ាក់សាំងដូសទី២ សូមរួសរាន់អញ្ជើញទៅចាក់ ដូសទី២ឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១កន្លងមក តាមពេល វេលាដែលបានកំណត់។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមក្រើនរំលឹកផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយក្តី ក៏ត្រូវតែបន្តអនុវត្តវិធានការការពារ ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា៕