RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Thursday, May 27, 2021

មន្ត្រីបសុព្យាបាលខេត្តតាកែវបន្តចាក់វ៉ាក់សាំងគោក្របីជូនប្រជាពលរដ្ឋនៅរដូវវស្សានេះ

ចំនួនអ្នកទស្សនា: Views



តាកែវ៖មន្ត្រីបសុព្យាបាលខេត្តតាកែវបន្តចាក់វ៉ាក់សាំងគោក្របីជូនប្រជាពលរដ្ឋនៅរដូវវស្សានេះ ដើម្បីការពារសត្វពាហនៈរបស់ប្រជាពល រដ្ឋឱ្យរួចផុតពីជំងឺអុតក្ដាម និងជំងឺសាទឹក។

លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់អភិបាលខេត្ត មន្ទីរកសិកម្មខេត្តសហការជាមួយ អាជ្ញាធរភូមិឃុំ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានសត្វគោក្របី ត្រូវយកមកចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម និងជំងឺសាទឹក ដោយមិនគិតថ្លៃ ឱ្យបានគ្រប់ៗគ្នា ។

លោកបន្តថា ប្រជាពលរដ្ឋដែលមានគោក្របីនៅតំបន់លិចទឹក ត្រូវមានការប្រុងប្រ យ័ត្នខ្ពស់ រក្សាអនាម័យ ដល់សត្វពាហនៈរបស់ខ្លួនពីសត្វ ល្អិត ត្រូវដាក់មុងឱ្យសត្វ ដើម្បីការពារពីជំងឺឆ្លងផ្សេងៗ។

 "ជាទូទៅរបស់រដ្ឋា ភិបាលយើងមាន វ៉ាក់សាំងពីរប្រភេទ គឺវ៉ាក់សាំងសាទឹកនិងអុតក្ដាម ដោយឡែកសម្រាប់ ៦ខែដើមឆ្នាំនេះ យើងចាក់បាន១ម៉ឺនក្បាល នៅក្នុងស្រុកគោលដៅចំនួន ៣ គឺស្រុកគិរីវង់ ស្រុកកោះអណ្ដែក និងស្រុកត្រាំកក់ យើងធ្វើផែនការចាក់មុនរដូវទឹកឡើងនេះ។ ឥឡូវនេះ សម្រាប់ការចាក់វ៉ាក់គោនេះ យើងមិនសូវប្រមូលផ្ដុំទេ គឺយើងចាក់នៅតាមភូមិគោលដៅនីមួយៗ គឺក្នុងមួយស្រុកយើងមានពីរទៅបីគោលដៅ "។

លោកបន្ថែមថា ប្រជាពល រដ្ឋត្រូវចេះតាមដានពីអាការជំងឺសត្វរបស់ខ្លួន ឱ្យបានទៀងទាត់ ដើម្បីឱ្យដឹងពីស្ថានភាពជំងឺរបស់សត្វ ជាពិសេសត្រូវប្រញាប់ជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឱ្យមន្រ្តីបសុពេទ្យ ឬពេទ្យភូមិធ្វើការចុះមកព្យាបាលបានទាន់ពេលវេលា ជៀសវាងទុកសត្វបណ្តោយរហូតដល់សត្វងាប់ ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចក្រុមគ្រួសារ ។

សូមបញ្ជាក់ថា នៅដើមឆ្នាំ ២០២១នេះ មន្ទីរកសិកម្មខេត្តតាកែវ បានចាក់វ៉ាក់សាំងគោក្របីដើម្បីការពារជំងឺអុត ក្ដាម និងជំងឺសាទឹកដល់សត្វ ពាហនៈ របស់ប្រជាពលរដ្ឋបានចំនួន ១ម៉ឺនក្បាលហើយ ខណៈសត្វពាហនៈនៅក្នុងខេត្តតាកែវមានប្រមាណជាង៣០ម៉ឺនក្បាល៕