RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Thursday, May 27, 2021

ក្នុងខែឧសភាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាអនុញ្ញាតច្បាប់ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលបានចំនួន១២៧ សំណើ

ចំនួនអ្នកទស្សនា: Views

សៀមរាប ៖ អាជ្ញាធរអប្សរាបានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាបានផ្តល់ការអនុញ្ញាតច្បាប់ជួសជុល និងសាងសង់សំណង់ស្រាលបានចំនួន១២៧សំណើ លើសំណើសុំសរុប២៣៦ សំណើ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ឧទ្យានអង្គរ។ លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការអនុញ្ញាតច្បាប់ជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលទំាង១២៧សំណើ នៅក្នុងតំបន់ឧទ្យានអង្គរនេះ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន១៩ សំណើ ស្រុកអង្គរធំបានចំនួន២៤សំណើ ស្រុកពួកបានចំនួន១៦សំណើ ក្រុងសៀមរាប បានចំនួន៣៥សំណើ និងស្រុកបន្ទាយស្រីបានចំនួន៣៣ សំណើ។លោកបន្តថា ដើម្បីការពារផលប្រយោជន៍ ចៀសវាងការរុះរើនាពេលក្រោយ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារទី១ និងទី២នៃតំបន់អង្គរ កុំសាងសង់សំណង់របស់ខ្លួនដោយខុសច្បាប់ ព្រោះរាល់សំណង់ខុសច្បាប់អាជ្ញាធរជាតិអប្សរានិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើក លែង។ លោកបន្តថា ប្រជាពលរដ្ឋដែលមានបំណងស្នើជួសជុលឬសាងសង់សំណង់ក្នុងតំបន់ឧទ្យានអង្គរ ត្រូវសុំការអនុញ្ញាត ច្បាប់ពីអាជ្ញាធរជាតិអប្សរា តាមរយៈអាជ្ញាធរភូមិឃុំ ឬមកកាន់ទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរាផ្ទាល់ ហើយរាល់ការស្នើ សុំច្បាប់សាង់សង់ឬជួសជុលមិនចំណាយថវិកាឡើយ។ សំឡេង៖រាល់ការសាងសង់ដោយគ្មានការអនុញ្ញាត អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការតាមផ្លូវច្បាប់នូវរាល់ករណីទាំងអស់នោះ ម្យ៉ាងទៀតក៏ដើម្បីបង្ការ ការខូចខាតផលប្រយោជន៍របស់បងប្អូន ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមអំពាវនាវកុំឱ្យមានការសាងសង់សំណង់ខុសច្បាប់អ្វីមួយទាំងអស់ ក្នុងករណីបងប្អូនចង់ស្នើសុំសាងសង់ឬជួសជុលសំណង់ សូមទំនាក់ទំនងមកក្រុមការងារសហគមន៍ឬអាជ្ញាធរមូលដ្ឋាន។ សូមជម្រាបផងដែរថា រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែល មានចែងថា " ប្រជាពលរដ្ឋ ដែលមានលំនៅឋាន រស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឱ្យចាកចេញពីភូមិដ្ឋានឡើយ "។ អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត៕