RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Sunday, June 27, 2021

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ចុះត្រួតពិនិត្យគោលដៅឈរជើងរបស់កម្លាំងចម្រុះនៅតាមព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី

ចំនួនអ្នកទស្សនា: Views


🇰🇭មណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ  ឡោ សុខា ស្នងការនគរបាលខេត្ត  អញ្ជេីញអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី  ចុះត្រួតពិនិត្យ  និងជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចម្រុះដែលឈរជើងនៅគោលដៅព្រំប្រទល់ចំណុចរវាក់ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតនគិរី។


ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ចឈរជើងនៅគោលដៅ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត និងត្រូវថែរទាំសុខភាពឲ្យបានល្អ  ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។


នៅក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ  ថវិកា  និងសម្ភារៈការពារកូវីដ-១៩មួយចំនួនឧបត្ថម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅគោលដៅ រួមមាន៖  ថវិកា ចំនួន  ០១លាន២០ម៉ឺនរៀល  ផ្តល់ជូនដល់កងកម្លាំង  ថវិកាចំនួន ០១លានរៀល  ផ្តល់ជូនដល់ក្រុមគ្រូពេទ្យ ព្រមទាំង  អង្ករ ២០០គីឡូក្រាម ទឹកផ្លែឈើ ១កេស  ទឹកសុទ្ធ  ៤កេស ប្រេងឆា ២ដបធំ ត្រីខ ៤យួរ មី  ១០កេស  ទឹកស៊ីអ៉ីវ  ២យួរ កាហ្វេ ១កេស ជែល ១៨ដប  និងម៉ាស់មួយចំនួនទៀត។ 


ដោយឡែក ឯកឧត្តម  នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត  នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន  ១លានរៀល ដល់សមត្ថកិច្ចឈរជើងតាមគោលដៅ  កងកម្លាំងនគរបាល  ថវិកា  ៥០ម៉ឺនរៀល  និងកម្លាំងកងរាជអាវុធហត្ថថវិកា  ៥០ម៉ឺនរៀល  តាមរយៈលោកឧត្តមសេនីយ៍ស្នងការ ផងដែរ ៕