RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Wednesday, June 30, 2021

ឯកឧត្តម ម៉ែន​ វិបុល អញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់ត្រា(គំរូថ្មី)មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

 


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់ត្រា(គំរូថ្មី)មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្ត នាព្រឹកថ្ងៃពុធ៦រោច​ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស​សាលាខេត្ត​ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត​ លោកប្រធានការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិទាំង០៤​ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ក្នុងខេត្ត។

មានប្រសាសន៍នូវក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា​ ចាប់តាំងពីខេត្តត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ត្រាចាស់នៅឡើយ ។​ ប៉ុន្តែដើម្បីឲ្យស្របទៅ​ នឹងបទដ្ឋាន នៃការផ្ទេរមុខងារគ្រប់គ្រងមកឲ្យរដ្ឋបាលខេត្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល បានចេញប្រកាស​ស្ដីពីការកំណត់គំរូត្រាថ្មី សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ហើយដែលយើងកំពុងរៀបចំពិធី​ប្រគល់-ទទួលនាពេលនេះ ។

ឯកឧត្តមបានធ្វើការណែនាំអំពីចំណុចសំខាន់ៗមួយចំនួនក្នុងការប្រើប្រាស់ត្រាគំរូថ្មីនេះមានដូចខាងក្រោម៖

១• ត្រាត្រូវរក្សាទុក និងគ្រប់គ្រងទុកដាក់ឲ្យបានគង់វង្សល្អ ចៀសវាងការបាត់បង់ និងការយកទៅប្រើប្រាស់ខុសគោលដៅ ។

២• ត្រាត្រូវតែរក្សាទុកនៅក្នុងការិយាល័យជំនាញដែលមានភារកិច្ច (ការិយាល័យរដ្ឋបាល)

៣• ត្រាគឺមិនត្រូវអនុញ្ញាតឲ្យទុកនៅក្រៅពីការិយាល័យខាងលើនេះ ឬយកតាមខ្លួនរបស់​អ្នកហត្ថលេខី ឬប្រធានអង្គភាព ឬអ្នកដែលមានភារកិច្ចគ្រប់គ្រង ឬបោះត្រាឡើយ ។

៤• មន្ត្រីដែលមានភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែលទទួលបន្ទុកការងារ​​រដ្ឋបាល ចៀសវាងប្រគល់ជូនមន្ត្រីដែលគ្មានភារកិច្ច ។

៥• ការប្រើប្រាស់ត្រារបស់អង្គភាព ត្រូវមានការប្រុងប្រយ័ត្ន ត្រាត្រូវតែបោះលើឯកសារផ្លូវការស្របតាមតួនាទីភារកិច្ច និងបម្រើឲ្យប្រយោជន៍ស្របច្បាប់របស់អង្គភាព ចៀសវាងការប្រើប្រាស់លើឯកសារបម្រើឲ្យផលប្រយោជន៍បុគ្គល នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាព ។

៦• ត្រាគំរូថ្មី ត្រូវចាប់ផ្ដើមប្រើប្រាស់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១តទៅ មានន័យថាត្រាចាស់ ក៏ត្រូវអស់សុពលភាពអនុវត្ត ចាប់ពីថ្ងៃនេះតទៅផងដែរ (រាល់ឯកសារដែលចុះកាលបរិច្ឆេទថ្ងៃទី១ ខែកក្កដា តទៅ គឺប្រើប្រាស់ត្រាគំរូថ្មី)។

៧• ត្រាចាស់ទាំងអស់ ត្រូវប្រគល់ជូនមករដ្ឋបាលខេត្តដើម្បីផ្ញើជូនក្រសួងមហាផ្ទៃរក្សាទុក ។

៨• អំពីការប្រើប្រាស់ត្រាថ្មីនេះ សូមឲ្យលោកនាយករដ្ឋបាល ចាត់ចែងរៀបចំសេចក្ដីជូនដំណឹងទៅដល់គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធ ពីកាលបរិច្ឆេទនៃការបញ្ឈប់ការប្រើប្រាស់​ត្រាចាស់ និងកាលបរិច្ឆេទ នៃការចាប់ផ្ដើមប្រើប្រាស់ត្រាថ្មី (ដោយមានភ្ជាប់នូវគំរូត្រាថ្មី)។

ឯកឧត្តម​បន្តថា​ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ​ មន្ទីរសុខាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ ចូលរួមសហការអនុវត្តការងារចាក់វ៉ាក់សាំងដែលកំពុងប្រតិបត្តិការឲ្យមានដំណើរការល្អប្រកបដោយប្រសិទ្ធភាព​ និងរួមសហការគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងសូមឲ្យមន្ទីរពេទ្យទាំងអស់ ត្រូវបន្តធានានិរន្តរភាពក្នុងកិច្ចការផ្ដល់សេវាសុខាភិបាល ជូនដល់គ្រប់អ្នកជំងឺដែលមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាល ។ ដោយើ មន្ទីរព័ត៍មានខេត្តស្វាយរៀង