RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, July 31, 2021

អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច និងអាជ្ញាធរអនុវត្តការដាក់បម្រាមគោចរ ពីម៉ោង៩យប់ ដល់ម៉ោង៣ភ្លឺ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យនៅតាមគោលដៅត្រួតពិនិត្យចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ នៅខណ្ឌមួយចំនួនដែលអនុវត្តការដាក់បម្រាមគោចរ ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង០៣ភ្លឺ នៅក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជម្រុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌអនុវត្តការងារនេះឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ អុក សុខខឿន


Friday, July 30, 2021

អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង :ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួម ក្នុងពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមអំណាចសាលដីកាស្ថាពររបស់សាលាដំបូងខេត្តចំនួន៦ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានចំនួនជាង៦០គីឡូក្រាម។ ពិធី នេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.២៥៦៥ ត្រូវ នឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ជាតំណាងសាលាដំបូងខេត្តទាំង៦បានបញ្ជាក់ថា គ្រឿងញៀនជាង៦០គីឡូក្រាមនេះបានមកពីការខិតខំចុះបង្រ្កាបពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃខេត្តទាំង៦ ក្នុងនោះខេត្តបាត់ដំបងមានប្រមាណជាង៤០គីឡូក្រាម ក្រៅពីនោះជារបស់ខេត្តចំនួន៥ផ្សេងៗទៀត។

លោកព្រះរាជអាជ្ញាបានបន្ដថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើសមត្ថកិច្ច បង្រ្កាបមិនទាន់ពេលវេលាទេ វានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជន ឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍៖ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទិវានេះគឺជាសារអប់រំផ្សព្វផ្សាយដល់មនុស្សជាតិទាំងមូល ជាពិសេសស្រទាប់យុវវ័យ ឱ្យយល់ដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់ដែលបង្ករឡើងដោយគ្រឿងញៀន ក៏ដូចជាដើម្បីសម្ដែងនូវឆន្ទៈ និងបំផុសចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងការផលិត ការចរាចរចែកចាយ និងការប្រើប្រាស់គ្រឿងញៀន៕

 ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង:សម្រួលដោយ:ដារ៉ា

Thursday, July 29, 2021

ខេត្តកណ្ដាល សង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ចំនួនអ្នកទស្សនា: Views

 


 កណ្ដាល: ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ស្រុកស្អាងនៅពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ នឹងមានមណ្ឌលព្យាបាល បន្សាប និង ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដំបូងបំផុតនៅក្នុងភូមិសាស្រ្ត ស្រុកស្អាង ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីរសៀលថ្ងៃ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្ត បន្តថា មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដី ១០ហិកតា មាន ២១ អគារ រួមមាន៖ អគារសិក្សាពហុជំនាញ, អគារការិយាល័យរដ្ឋបាល, អគាររោងជាង, អគារស្នាក់នៅសម្រាប់បុរស នារី, អគារសម្រាប់បុគ្គលិក មន្ទីរពេទ្យ, អគារអប់រំផ្លូវចិត្ត, រោងបាយ, និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ។ ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាង ៤០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២២ ខាងមុខនេះ ។ បន្ទាប់ពីបញ្ចប់ការសាងសង់រួចមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន អាចទទួលព្យាបាលបានប្រមាណជាង ២.០០០នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ពិសេសត្រូវពន្លឿននូវការសាងសង់ ឱ្យបានរួចរាល់តាមការគ្រោងទុកផងដែរ ៕

 (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)សម្រួលដោយ រស្មីមេគង្គ

Wednesday, July 28, 2021

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ: ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ 

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ។

ប្រភព៖ ទទក, សម្រួលផ្សាយ៖ រស្មីមេគង្គ

Tuesday, July 27, 2021

អភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកក្រុមអាជីវករ និងពិនិត្យមើលស្ថានភាពជុំវិញ​ផ្សារ​អង្គតាសោម បន្ទាប់ពីអាជ្ញាធរខេត្តបាន​សម្រេចបិទខ្ទប់

ចំនួនអ្នកទស្សនា: Views

 


 តាកែវ :ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យការយកសំណាកក្រុម​អាជីវករ និងពិនិត្យមើលស្ថានភាពជុំវិញផ្សារអង្គតាសោម បន្ទាប់ពីអាជ្ញាធរខេត្តបានសម្រេចបិទខ្ទប់ កាលពីពេលថ្មីៗនេះ ដោយបានណែនាំទៅដល់មន្ត្រីសុខាភិបាលត្រូវចុះមកចាក់វ៉ាក់សាំងដូសទី២ ជូនក្រុមអាជីវករផ្សារអង្គតាសោម ដែលជាតំបន់បិទខ្ទប់ ហើយមិនត្រូវឱ្យពួកគាត់ដើរទៅចាក់វ៉ាក់សាំងនៅ​កន្លែងផ្សេងក្រៅពីតំបន់បិទខ្ទប់នោះឡើយ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

រូបថត៖ AKP-តាកែវ


Monday, July 26, 2021

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោជំទាវ ប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងក្រុងកំពង់ចាម

ចំនួនអ្នកទស្សនា: Views

 កំពង់ចាម :ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

វត្តចំនួន ៤ ដែលស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម រួមមាន៖ វត្តខេមវ័ន (បឹងស្នាយ ), វត្តបទុមរតនៈដីដុះ, វត្តសុទស្សនារាមជ្រោយថ្ម, និងវត្តជោតនារាមបឹងកុក បានទទួលទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យដែលប្រគេនជូនដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងលោជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម ។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសួនក្រញូង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាមព្រឹកថ្ងៃ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូ វត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ ។   

តាមវិន័យរបស់ព្រះពុទ្ធសាសនា ពិធីបុណ្យកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃ១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រ នូវគម្ពីធម៌ វិន័យព្រះសម្មា សម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។   

ចំពោះទេយ្យទានដែលថ្នាក់ដឹកនាំ បានប្រគេនជូនព្រះសង្ឃ ដែលគង់នៅក្នុងវត្តទាំង ៤ នាពេលនោះ ដោយក្នុងវត្តនីមួយៗ អង្គរ ១០០គីឡូក្រាម, មី៣កេស, ទឹកក្រូច២កេស, ត្រីខ ៣យួរ, ទឹកបរិសុទ្ធ ៣កេស, ទឹកដោះគោ ១០កំប៉ុង, ស្ករស ៣កញ្ចប់, នំធុង ១ធុង , តែ ១កញ្ចប់, និងថវិកាចំនួន ២០០ដុល្លារអាម៉េរិក៕


Sunday, July 25, 2021

តំណាង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា អញ្ជើញសំណេះសំណាល និងឧបត្ថម្ភដល់ អ្នកសារព័ត៌មាន កំពុងមានជីវភាពខ្វះខាត

ចំនួនអ្នកទស្សនា: Views



កណ្តាល៖ លោក ថាំង ប៊ុនសុង អគ្គលេខាធិការ រួមជាមួយលោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងតំណាង លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ន សំណេះសំណាល និងបាន ឧបត្ថម្ភ អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ទឹកត្រី សៀង អំបិល ស្ករស មីកញ្ចប់ ម៉ាស់  និងថវិកា ជូនដល់បងប្អូនអ្នកសារព័ត៌មាន ចំនួន៥អង្គភាព។



នាឱកាសនោះ លោក ហ៊ាង ប៊ុនថា អគ្គលេខាធិការរងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានសមាគម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតបំពោះទឹកចិត្តរបស់សប្បុរសជននានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់លោកអគ្គលេខាធិការរងកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។


ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការរងក៏បានជម្រុញលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មានឲ្យបន្តការខិតខំប្រឹងប្រែងសិក្សា ឈ្វេងយល់ រៀនសូត្រពង្រឹងសមត្ថភាពលើវិស័យព័ត៌មានបន្ថែម ជាពិសេសគោរពក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ច្បាប់ផ្សេងៗ និងលិខិតបទដ្ឋានគតិយុត្តនានា។ លោកបន្តទៀតថា យើងអ្នកសារព័ត៌មានត្រូវចូលរួមផ្សព្វផ្សាយតែព័ត៌មានពិត មិនមានលក្ខណៈញុះញុង ឬបង្កមហន្តរាយដល់សង្គមជាតិ និងបន្តផ្សព្វផ្សាយព័ត៌មានពិតពីប្រជាពលរដ្ឋនៅមូលដ្ឋានជូនរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋវិញ ហើយជាពិសេសត្រូវប្រកាន់ខ្ជាប់នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត។


ទន្ទឹមគ្នានេះដែរ លោកអគ្គលេខាធិការរងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានត្រូវបន្តចូលរួមទប់ស្កាត់ការរីករាលជំងឺកូវិដ១៩ជាមួយរាជរដ្ឋាភិបាលដោយគោរពនិងអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាលនិងប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣កុំ ៣ការពារ។


គួរបញ្ជាក់ថា លោក ហ៊ាង ប៊ុនថា ត្រូវបានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាតែងតាំងជាអគ្គលេខាធិការរង សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕















អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ មើលទីតាំងសាលារៀនរដ្ឋត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងសាលារៀនរដ្ឋមួយចំនួន ដើម្បីត្រៀមសម្រាប់ជាមណ្ឌលធ្វើចត្តាឡីស័កបន្ថែមទៀត ចំពោះពលករដែលត្រឡប់មកពីប្រទេសថៃ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រឡប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាពនៅតាមគោលដៅនានារវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ជាពិសេសពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ខេត្ត ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញដល់លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការតាមមន្ទីរស្ថាប័នជុំវិញខេត្តទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលា និងនៅតាមបន្ទប់រៀននីមួយៗឱ្យបានស្អាត ល្អ និងមានសោភ័ណភាព ទុកសម្រាប់ប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រកបដោយផាសុកភាព។ លោកជំទាវ បាន ស្រីមុំ ក៏បានកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅ និងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ។ សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តប៉ៃលិន កំពុងដំណើរការមណ្ឌល ចត្តាឡីស័កចំនួន ២ គឺ ទី១-មណ្ឌលចត្តាឡីស័ក អតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ និងទី២-មណ្ឌលចត្តាឡីស័កមជ្ឈមណ្ឌលនារី (ស្រែត្នោត)និងមណ្ឌលសម្រាប់ព្យាបាលជម្ងឺកូវីដ-១៩ ចំនួន ១ គឺ មណ្ឌលវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ។ដោយឡែកសម្រាប់មណ្ឌលត្រៀមបន្ថែមទៀតរួមមាន សាលាអនុវិទ្យាល័យសន្តិភាព សាលាបឋមសិក្សា ហ៊ុនសែន សាលាក្រៅ សាលាអនុវិទ្យាល័យបយ៉ាខា និងនៅទីតាំងផ្សារឯកឧត្តមឈាង អ៊ិត៕

ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន