RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Saturday, July 10, 2021

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំអំណោយជូនប្រជាពលរដ្ឋដែល​កំពុងបិទខ្ទប់នៅតំបន់ជុំវិញបរិវេណផ្សារឆ្នាំង

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៩៣គ្រួសារ ដែលកំពុងបិទខ្ទប់មិនឱ្យចេញចូលនៅតំបន់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

អំណោយដែលបានចែកជូនរួមមាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ ម៉ាស និងថវិកាផងដែរ សម្ភារទាំងនេះផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋខ្វះខាតខ្លាំង ចំណែកខ្លះទៀត នៅមានលទ្ធភាព ត្រូវរង់ចាំការផ្តល់ជូនជាបន្តបន្ទាប់នៅពេលក្រោយ ដោយឡែក កម្លាំងការពារការបិទខ្ទប់ មាន៣ក្រុម គឺក្រុមនគរបាលក្រុង ក្រុមរដ្ឋបាលសាលាក្រុង និងក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយក្នុងមួយក្រុមៗ ទទួលបានថវិកាចំនួន ៤០ ម៉ឺនរៀល។

ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ ដែលស្នាក់នៅបន្ទប់ជួលហើយកំពុងជួបការលំបាក ឯកឧត្ដមអភិបាលខេត្ត ជួយដោះស្រាយបញ្ហាអគ្គីសនីជូន និងបានជួយឧបត្ថម្ភថវិកាជូនបងប្អូនចំនួន ១លាន៥០ម៉ឺនរៀល សម្រាប់បង់ថ្លៃបន្ទប់ជួលរយៈពេល១ខែ សម្រាប់១០បន្ទប់ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ ៖ ធូ កុសល