RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Saturday, July 17, 2021

ពេលវេលានៃភារកិច្ចរបស់ថ្នាក់ដឹកនាំដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងសង្គមជាតិ!!

ចំនួនអ្នកទស្សនា: Views

 


កណ្តាល៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមបានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋ និងបាននាំយកអំណោយជូនប្រជាពលរដ្ឋ៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ដោយទទួលបានអំណោយពីសាខាកាកបាទក្រហម!

ហើយបងប្អូនប្រជាពលរដ្ឋចំនួន ០៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់នោះ គឺស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។


អំណោយដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង ០៩គ្រួសារ នាពេលនេះគឺក្នុងមួយគ្រួសារ ទទួលបានអង្ករ ៣០គ.ក មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស ប្រេងឆា០១ដប ជែល០១ដប ម៉ាស០១ប្រអប់ កៅស៊ូតង់០១ ថវិកាចំនួន៤០០,០០០រៀល(បួនរយពាន់រៀល) 


សម្រាប់ប្រជាពលរដ្ឋចំនួន០២គ្រួសារ រងគ្រោះដោយសាររលំផ្ទះទាំងស្រុង, ថវិកា ២០០,០០០រៀល(ពីររយពាន់រៀល) សម្រាប់ប្រជាពលរដ្ឋចំនួន០២គ្រួសាររងគ្រោះខូចខាតធ្ងន់ធ្ងរចំនួន០២គ្រួសារ ដោយឡែកប្រជាពលរដ្ឋចំនួន០៥គ្រួសារ រងគ្រោះខូចខាតដោយអន្លើទទួលបានថវិកាចំនួន១០០,០០០រៀល(មួយរយពាន់រៀល)។



ហើយនៅឱកាសនោះដែរ ឯកឧត្តមក៏បានក្រើនរម្លឹកយ៉ាងទទូច ឲ្យបងប្អូនយើងមានកាប្រុងប្រយត្ន័ខ្ពស់ចំពោះការរាលដាលនៃមេរោគកូវីដ-១៩៕