RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Saturday, July 10, 2021

ប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ១៦នាក់

ចំនួនអ្នកទស្សនា: Views

សៀមរាប៖ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ, ច្រកព្រំ ខេត្តប៉ៃលិន និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១៦នាក់ ស្រី ៩នាក់ ក្នុងនោះកុមារា ១នាក់ កុមារី ២នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១០នាក់ ស្រី ៥នាក់ កុមារា ១នាក់ កុមារី ១នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៤នាក់ ស្រី ៣នាក់ កុមារា ០០នាក់ កុមារី ១នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់( គ្មានរបាយការណ៍) ។ 5- ច្រកដូង ស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង÷ ចំនួន ២នាក់ ស្រីចំនួន ១នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។ 6- ខេត្តប៉ៃលិន ច្រកព្រំ÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ ។

សូមបញ្ជាក់៖ ពួកគាត់ទាំង ១៦នាក់ ស្រី ៩នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យ ប្រចាំការតាមច្រកព្រំដែននីមួយៗ ពិនិត្យសុខភាពបឋមលើសុខភាព និងយកសំណាកពលករទាំងអស់ មានដូចជា ក្នុងករណីសុខភាពធម្មតាដោយតម្រូវឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅតាមខេត្ត នៃច្រកព្រំដែនខេត្តនោះ។ ក្នុងករណី មានវិជ្ជមាន ក៏តម្រូវដាក់ឱ្យព្យាបាល នៅតាមខេត្ត នៃច្រកព្រំដែនខេត្តនោះផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល