RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, August 31, 2021

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះចំនួន ១១២គ្រួសារ

ចំនួនអ្នកទស្សនា: Views


 កំពត: ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១១២គ្រួសារ ដែលមកពីឃុំចំនួន១០ នៅក្នុងស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

រូបថត៖ AKP-កំពត

Monday, August 30, 2021

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ចំនួនអ្នកទស្សនា: Views


 ប៉ៃលិន: ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១-លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហម កម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-សង្កាត់ យុវជនស្ម័គ្រកាកបាទក្រហម យុវជនស.ស.យ.កខេត្តកាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ បានអញ្ជើញចុះជួបសួរសុខទុក្ខដល់ជនពិការចំនួន ១៥គ្រួសារដែលមានជីវភាពខ្វះខាត ដោយសារការអូសបន្លាយវិបត្តិកូវីដ-១៩ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន និងបាននាំយករទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ពួកគាត់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីជីវភាព និងទុក្ខលំបាកប្រជាពលរដ្ឋ ស្រ្តីមានផ្ទៃពោះ កុមារ ជាពិសេសជនពិការ។

មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុតដល់ប្រជាពលរដ្ឋដែលជួបលំបាកនាពេលនេះ ។ លោកជំទាវបានបន្តថា សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានលើកទឹកចិត្តដល់គ្រួសារជនពិការទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឱ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ អំណោយដែលផ្ដល់ជូនគ្រួសារជនពិការ ក្នុងមួយគ្រួសារៗ ទទួលបាន៖ រទេះរុញ១ អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ , ម៉ាស, ឃីតមួយ(មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេល)និងថវិកាចំនួន៕ ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ AKP-ប៉ៃលិន

Sunday, August 29, 2021

#សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបង្ហាញនូវកង្វល់ពីការកេីនឡេីងចំពោះបណ្តឹងព្រហ្មទណ្ឌទៅលេីអ្នកកាសែត!

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្នាក់ដឹកនាំសមាគមសេរីភាព អ្នកសារព័ត៌មានកម្ពុជា កំពុងឆ្លងមតិយោប់ល់គ្នាតាមតេឡេហ្គ្រាមដោយបង្ហាញពីក្តី

កង្វល់ចំពោះការកេីនឡេីងនូវបណ្តឹងព្រហ្មទ័ណ្ឌទៅលេីអ្នកសារព័ត៌មាន ដោយមិនបានយកច្បាប់សារព័ត៌មានមកប្រេីឡេីយ។



លទ្ធផលនែការឆ្លងមតិយោបល់នេះនឹងធេី្វជាព័ត៌មានលម្អិត

ដោយខ្ញុំបាទហង្ស ចក្រា ចាងហ្វាងការផ្សាយសារព័ត៌មានខ្មែរម្ចាស់ស្រុក សំុការអនុញ្ញាតពីឯកឧត្តមយ៉ែម ណយ ប្រធាន

នាយកដ្ឋានមណ្ឌលព័ត៌មាន និងជាទីប្រឹក្សាក្រសួងព័ត៌មាន

ដេីម្បីសម្ភាសន៍ជុំវិញបព្ហាានេះថែមទៀតផង។


យេីងសង្ឃឹមថា អី្វនឹងល្អប្រសេីរុឡេីងវិញជាមិនខាន សម្រាប់់

ស្ថាប័នយុត្តិធម៌ និងអ្នកសារព័ត៌មានកម្ពុជា។


អរគុណលោកទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារ

ព័ត៌មានកម្ពុជាដែលបានគាំទ្រគំនិតនេះជាអាទិភាពសម្រាប់

អ្នកសារព័ត៌មានយកទៅពិចារណា៕ហង្ស ចក្រា

Saturday, August 28, 2021

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី

ចំនួនអ្នកទស្សនា: Views

 


នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួល សមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។

សូមកុំអស់សង្ឃឹម «យុត្តិធម៌ត្រូវតែមានសម្រាប់ជនស្លូតត្រង់»






Friday, August 27, 2021

រដ្ឋបាលព្រៃឈើខណ្ឌឧត្តរមានជ័យពិតជាសហការជាមួយក្រុមហ៊ុនបានល្អណាស់!

ចំនួនអ្នកទស្សនា: Views


ខេត្តឧត្តរមានជ័យ: យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈេីសហការជាមួយតំណាងក្រុម

ហ៊្ននសាន់ហ៊ាងព្រមទាំងកម្លាំងសន្តិសុខក្រុមហ៊ុននិងយោធាប្រមាណ១០នាក់ប្រេីកម្លាំងបាយចាប់ពួកគាត់ទាំងបង្ខំនាំយក ទៅកាន់ទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើដីដោយមិនមានដីកា

របស់តុលាការឡេីយ។


យោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះកែវ ហ៊ុនអាយុ

៥៣ឆ្នាំភេទប្រុសបានឲ្យដឹងថា កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ

២០២១វេលាម៉ោងប្រមាណជា៨ព្រឹកមានកម្លាំងមន្ត្រីនិងក្រុម

ហ៊ុនសាន់ ហ៊ាងប្រមាណ១០នាក់ប្រដាប់ដោយកាំភ្លេីងនិងខ្នោះ បានមកដល់កនលែងគាត់កំព្ងបោះបង្គោលធេី្វខ្ទមជ្រក

កម្តៅថ្ងៃហេីយភូតក្ហកគាត់ថាឲ្យគាត់ទៅជួបព្រះរាជអាជ្ញា។


ប៉ុនែ ពេលគាត់ចេញទៅជួបមិនមានព្រះរាជអាជ្ញាស្អីទេ គឺកម្លាំងទាំងនោះបានភ្ជង់កាំភ្លេីងកាច់មួលដៃហេីសង្កត់កវាយខ្នោះដោយចោទថាគាត់ជាអ្នកបំផ្លិចបំផ្លាញព្រៃឈេី ក្នុងពេល

ដែដីនេះត្រូវប្តឹងតវ៉ាតាំងពីខេត្តរហូតដល់ខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រីផងដែរ។


នៅពេលដែលប្រជាពលរដ្ឋ ដឹងរឿងចាប់ខ្លួនលោកកែវ ហ៊ុន

និងមនុស្ស៣នាក់ទៀតយកទៅខណ្ឌរដ្ឋបាលព្រៃឈេី ទេីប

ផ្អេីលឆោឡោលេីកគ្នាទៅដល់ស្នាក់ការខណ្ឌទាមទារឲ្យដោះលែងមនុស្សវិញ។


ទោះជាដូច្នេះក្តី មន្ត្រីរដ្ឋបាលព្រៃឈើដីនៅតែមិនព្រមដោះលែងទៀត ហេីយបន្តឃុំខ្លួនអ្នកទាំង៤រហូតដល់យប់

ទេីបប្រជាពលរដ្ឋសម្រុកចូលក្នុងស្នាក់ការខណ្ឌនាំលោក កែវហ៊ុនចេញមកបានទាំដៃជាប់ខ្នោះ។


ការចាប់ខ្លួនលោកកែវ ហ៊ុននិងមនុស្ស៣នាក់ទៀតនៅចំណុចថ្នល់សំពូជ ភូមិពុល សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្តរមាន

ជ័យ។

រហូតមកដល់ពេលនេះ លោក កែវ ហ៊ិន កំពុងពិនិត្យសុខភាព

ព្រោះដៃម្ខាងដែលត្រូវគេមួលនោះនៅឈឺនៅឡេីយ។

តេីងមិនទាន់អាចទាក់ទងរកការពន្យល់ពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដីនិងមន្ទីរកសិកម្មខេត្តឧត្តរមានជ័យបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋប្រមាណ៦៥៤គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសាន់ហ៊ាង ដែលមានផ្ទៃដី១១៤៩ហិកតាបានអះអាងថា គឺជាដីដែលពួកគាត់បានដាំដុះអាស្រ័យផលជាយូរណាស់មកហេីយ មិនមែនជាដីក្រុមហ៊ុនទេ។

លោក កែវ ហ៊ុន បានទទូចសំុឲ្យសម្តេចនាយករដ្ឋមន្ត្រីមេត្តាជួយដោះស្រាយដោយយុត្តិធម៌ដល់ពួគាត់ទាំង៦៥៤គ្រួសារ

នេះផង។

ការផ្សាយលេីកក្រោយ យេីងនឹងដាក់ឯសារទំនាស់ដីធ្លីនេះដេីម្បីអោយថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធពីនិត្យពិចារណា ដោយអនុគ្រោះ៕















រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យកិច្ចដំណើរការចាក់វ៉ាក់សាំង ដល់កុមារ-យុវវ័យ និងប្រជាពលរដ្ឋដែល​មានអាយុចាប់ពី១៨ឆ្នាំឡើង

ចំនួនអ្នកទស្សនា: Views

  
កំពង់ឆ្នាំង: ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោកជំទាវ កែ ច័ន្ទមុនី​ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចុះពិនិត្យកិច្ចដំណើរ​ការចាក់វ៉ាក់សាំង ដល់កុមារ -យុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅមណ្ឌលចាក់​វ៉ាក់សាំងក្នុងមណ្ឌលសុខភាពឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ រូបថត៖កំពង់ឆ្នាំង






Thursday, August 26, 2021

ឯកឧត្តមងួនរតនៈចុះសួរសុខទុក្ខក្រុមគ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅរសៀលថ្ងៃ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ជូនដល់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បាននាំយកប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ដែលសម្ដេចតែងតែគិតគូរជានិច្ចដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ។

ដោយក្នុងនោះ ឯកឧត្តម បានណែនាំដល់ក្រុមការងារចុះជួយខេត្តបាត់ដំបង ឱ្យធ្វើការស្វែងរកអ្នកដែលមានបញ្ហាជីវភាពកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ហើយសម្ដេចនឹងធ្វើផ្ដល់ជូនជាស្បៀង ថវិកា ឬគ្រឿងឧបភោគបរិភោគ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ឬក្រុមការងារចុះជួយខេត្ត ជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចធ្វើការដោះស្រាយជីវភាពបានមួយគ្រាផងដែរ ។

ឯកឧត្តម ងួនរតនៈ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តន៍៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវិធានការរបស់រដ្ឋបាលខេត្តបាត់ដំបងឱ្យបានខ្ជាប់ខ្ជួន លុបបំបាត់សកម្មភាពនានាដែលអាចបង្កឱ្យមានការឆ្លងរីករាលដាលជាសហគមន៍ ។

នៅពេលដែលប្រជាពលរដ្ឋអនុវត្តន៍វិធាន ការ៣កុំ ៣ការពារ បានខ្ជាប់ខ្ជួនហើយ សភាពការណ៍នៅក្នុងខេត្តនឹងប្រែជាល្អប្រសើរ ហើយដំណើរការអាជីវកម្ម ការលក់ដូរ មុខរបរ ក៏អាចនឹងដំណើរបាន ប្រជាពលរដ្ឋនឹងដោះស្រាយជីវភាពបានយ៉ាងល្អប្រសើរផងដែរ។

អំណោយដែលចែកជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ម៉ាស១ប្រអប់, ជែលលាងដៃ១ដប។

សម្រាប់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕

 (ប្រភពះរដ្ឋបាលខេត្តបាត់ដំបង)  

Tuesday, August 24, 2021

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference សម្រេចបានលទ្ធផល៥ចំណុចធំៗ

ចំនួនអ្នកទស្សនា: Views


កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference សម្រេចបានលទ្ធផល៥ចំណុចធំៗ ចេញផ្សាយ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២១ ​​AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១– ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) កាលពីថ្ងៃទី២៣​ខែសីហា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំ ផ្តោតការពិភាក្សាលើការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី ១ ឆ្នាំ ២០២១ ។ ​ជាលទ្ធផល, ក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២១, ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី ៣ បូក ២ សម្រេចបានដូចខាងក្រោម៖ - “ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា”, គិតត្រឹមត្រីមាសទី ២, ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់ +/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ពិសេស ការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ។ រីឯការអនុវត្តចំណាយ យឹតជាងផែនការបន្តិចក្ដី តែស្ថិតក្នុងស្ថានភាពដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ ។​ ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយៈការសិក្សា និងដាក់ចេញផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ, ពង្រីកការទូទាត់ចំណាយថវិកាជាតិតាម E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ជាដើម ។ - “ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ”, ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រឹង និងពង្រីកការអនុវត្ត តាមរយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង ស្ថាប័ន, ការពង្រីកមុខងារបន្ថែមថ្មីក្នុងប្រព័ន្ធ FMIS ពិសេស ការពង្រីកការអនុវត្តគម្រោង FMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង ២៥ ។ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ ។ ទន្ទឹមនេះ, លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ បាននឹងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ។ - “ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”, ក្របខណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យតាម ក្រសួង ស្ថាប័ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២ ត្រូវបានរៀបចំសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។ រីឯ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៣-២០២៥ គ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឆ្នាំ ២០២២ ។ ឯកសារទាំងអស់នេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រសួង ស្ថាប័នក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ, ការធ្វើសមាហរណកម្មថវិកាចរន្ត និងវិនិយោគ ។ ជាមួយគ្នានេះ, ការគ្រប់គ្រងគម្រោងវិនិយោគបាននឹងកំពុង កែលម្អតាមរយៈការរៀបចំយន្តការ និងលិខិតគតិយុត្តនានាដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ ។ - “ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម”, ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិ យុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មជាការចាំបាច់ ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), អនុក្រឹត្យលេខ ៨១ និង ៨២ និងក្របខណ្ឌថវិកាព័ត៌មានសមិទ្ធកម្ម ។ ជាមួយគ្នា, ប្រព័ន្ធតាមដាន និងត្រួតពិនិត្យសមិទ្ធកម្មត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ។ - “ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត”, ស្ថិតក្នុងបរិការណ៍កូវីត-១៩ ការអនុវត្តការបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សព្វផ្សាយ អាចអនុវត្តបានដោយផ្នែក ដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ដល់ចលនការនៃការកែទម្រង់ទេ ។ ជាមួយគ្នានេះ, ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២ ។ គោលការណ៍ណែនាំការគ្រប់គ្រងផ្អែកលើលទ្ធផលដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានភាពច្បាស់លាស់ ។ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមក រហូតសម្រេចបានសមិទ្ធផលនេះ ទោះបីកម្ពុជាកំពុងស្ថិតក្នុងវបត្តិកូវីដ-១៩ ក៏ដោយ និងបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ បូក ២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕ ដោយ ៖ ដារ៉ា, ប្រភព ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ


Monday, August 23, 2021

អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខកងកម្លាំង និងមន្រ្តីជំនាញ ដែលប្រចាំការនៅគោលដៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី

ចំនួនអ្នកទស្សនា: Views

 


មណ្ឌលគិរី ៖ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យជួរមុខ ដែលប្រចាំការនៅគោលដៅខេត្តមណ្ឌលគិរី-រតនគិរី ស្ថិតនៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង បាន ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស កងកម្លាំងដែលឈរជើងតាមគោលដៅនីមួយៗ ក្នុងការ បង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម បញ្ជាក់ថា នៅស្រុកកោះញែកនេះ មានការ រីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ រហូតដល់ចំនួនអ្នកវិជ្ជមាន រាប់រយនាក់ និងនៅតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ហើយបញ្ហាទាំងនេះ បណ្ដាលមកពីខ្វះការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កងកម្លាំង និងមន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ និងរឹតបន្តឹងលើវិធានការនានាបន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងថវិកាចំនួន ៣០០$ ជូនដល់កងកម្លាំងដែលប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ។ ដោយឡែក ស្នងការនគរបាលខេត្ត បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៥០ម៉ឺនរៀល រីឯក្រុមគ្រូពេទ្យជួរមុខ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២០០$ សម្រាប់ដោះស្រាយការហូបចុក និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត រួមទាំងក្រុមការងារ ក៏បានចុះទៅពិនិត្យមើលទីតាំងអគារសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ និងអ្នកចត្តាឡីស័ក នៅក្នុងភូមិសាស្រ្ត ស្រុកកោះញែក។ ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំកែលម្អទាំងក្នុង និងក្រៅបរិវេណអគារនេះ នឹងរៀបចំប្រព័ន្ធទឹក ភ្លើង និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ឲ្យបានគ្រប់គ្រាន់ សម្រាប់ទុក ព្យាបាលអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័ក នៅស្រុកកោះញែកនេះផងដែរ៕

វិទ្យុជាតិកម្ពុជា៖ស៊ីផុន ហ៊ុងគ្រី