RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Tuesday, August 10, 2021

អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំស្ដីពី ការដាក់ឱ្យប្រតិបត្តិស្ដង់ដារសម្រាប់ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ចំនួនអ្នកទស្សនា: Views

 បាត់ដំបង: ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

នៅថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការដាក់ឱ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់ការគ្រប់គ្រង ថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference Zoom ) ជាមួយអភិបាលរងខេត្ត លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង ស្រុក ទាំង១៤ទូទាំងខេត្ត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ ណែនាំដល់អភិបាលក្រុង ស្រុកទាំង១៤នៅក្នុងខេត្ត ក៏ដូចជាមន្រ្ដីសុខាភិបាល អំពីការអនុញ្ញាតឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះរៀងៗខ្លួន ។ តែមិនមែនមានន័យថា រាល់អ្នកជំងឺទាំងអស់តម្រូវឱ្យព្យាបាលតាមផ្ទះដោយខ្លួនឯងបានទេ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្តរបស់អ្នកជំងឺកូវីដ-១៩ផ្ទាល់ និងយោងតាមការសម្រេចចិត្តរបស់អ្នកជំងឺថា នឹងព្យាបាលដោយខ្លួនឯងនៅផ្ទះ ឬក៏សម្រេចចិត្តថានឹងព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំឡើង ។  

មុននឹងក្រុមការងារជំនាញ សម្រេចឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលតាមផ្ទះ គឺត្រូវមើលលក្ខខណ្ឌជាក់ស្ដែងផ្ទាល់របស់អ្នកជំងឺ លុះត្រាតែអ្នកជំងឺកូវីដ-១៩ មិនទាន់ចេញរោគសញ្ញា ឬក៏មិនមានបញ្ហាធ្ងន់ធ្ងរ ដែលអាចឱ្យពួកគាត់ព្យាបាលខ្លួនឯងបាន ហើយបរិយាកាសជុំវិញផ្ទះក៏ត្រូវមានរបៀបរៀបរយ ដោយមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ជាពិសេសសម្រាប់អ្នកព្យាបាលតាមផ្ទះ គឺត្រូវរៀបចំឱ្យមានការបិទខ្ទប់ផ្ទះអ្នកជំងឺ ដើម្បីចៀសវាងអ្នកលួចចេញជួបជាមួយអ្នកនៅជុំវិញខ្លួន ធ្វើឱ្យមានការរីករាលដាលក្នុងសហគមន៍ធ្ងន់ធ្ងរ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា(Delta ) ទោះចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ គឺពុំត្រូវបានអនុញ្ញាត ឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ។ ដោយតម្រូវឱ្យទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ៕

(ប្រភព:រដ្ឋបាលខេត្តបាត់ដំបង)