RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Monday, August 30, 2021

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់រទេះរុញ និងស្បៀងអាហារជូនដល់ជនពិការ ចំនួន១៥គ្រួសារ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ចំនួនអ្នកទស្សនា: Views


 ប៉ៃលិន: ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១-លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហម កម្ពុជាខេត្ត និងជាអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងជាអនុប្រធានសាខាកាកបាទក្រហមខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-សង្កាត់ យុវជនស្ម័គ្រកាកបាទក្រហម យុវជនស.ស.យ.កខេត្តកាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ បានអញ្ជើញចុះជួបសួរសុខទុក្ខដល់ជនពិការចំនួន ១៥គ្រួសារដែលមានជីវភាពខ្វះខាត ដោយសារការអូសបន្លាយវិបត្តិកូវីដ-១៩ នៅសង្កាត់បរយ៉ាខា សង្កាត់អូរតាវ៉ៅ និង ឃុំស្ទឹងត្រង់ ខេត្តប៉ៃលិន និងបាននាំយករទេះរុញ (សម្រាប់ជនពិការ) ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ពួកគាត់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីជីវភាព និងទុក្ខលំបាកប្រជាពលរដ្ឋ ស្រ្តីមានផ្ទៃពោះ កុមារ ជាពិសេសជនពិការ។

មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរបំផុតដល់ប្រជាពលរដ្ឋដែលជួបលំបាកនាពេលនេះ ។ លោកជំទាវបានបន្តថា សម្ដេចតែងមានការគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយមានកូនច្រើនក្រីក្រ អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឱ្យបានទាន់ពេលវេលា និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានលើកទឹកចិត្តដល់គ្រួសារជនពិការទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន និងខិតខំមើលថែកូនចៅឱ្យបានល្អ ពិសេសត្រូវចូលរួមបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ អំណោយដែលផ្ដល់ជូនគ្រួសារជនពិការ ក្នុងមួយគ្រួសារៗ ទទួលបាន៖ រទេះរុញ១ អង្ករ ,មី ,ត្រីខ ,ទឹកសុទ្ធ,ទឹកស៊ីអ៊ីវ , ម៉ាស, ឃីតមួយ(មុង ក្រមា សារ៉ុង ភួយ ខ្នើយ កន្ទេល)និងថវិកាចំនួន៕ ដោយ ៖ គង់ សិរីរ័ត្ន, ប្រភព ៖ AKP-ប៉ៃលិន