RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, October 16, 2021

៤​ថ្ងៃក្រោយ​យុទ្ធនាការ កងទ័ព​ចាក់​ដូ​ស​ជំរុញ ជូន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​ជាង ២១​ម៉ឺន​នាក់​

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ ក្រុមការងារចាក់​វ៉ាក់សាំង​របស់​ក្រសួងការពារជាតិ បាន​ចាក់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​ជាង ២១​ម៉ឺន​នាក់​ហើយ​ក្នុង​រយៈពេល​៥​ថ្ងៃ​កន្លងទៅនេះ​។​

​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ របស់​ក្រសួងការពារជាតិ បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣) ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ ខែតុលា កន្លងទៅនេះ​។ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ ទទួល​ភារកិច្ច​ចាក់​ដូ​ស​ជំរុញ​នៅក្នុង​ខណ្ឌ​ចំនួន​៦ រួមមាន​៖ ខណ្ឌមានជ័យ​, ដង្កោ​, កំបូល​, ពោធិ៍​សែន​ជ័យ​, ឫស្សីកែវ​, ទួលគោក និង​ខណ្ឌ​សែន​សុខ ចំនួន ១​សង្កាត់​ផងដែរ​។​

​យោងតាម​របាយការណ៍​បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃ​១៥ តុលា​ម្សិលមិញ​នេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ២១៣.៥៩០​នាក់ ក្នុងនោះ​មាន​ស្ត្រី ១១៣.១៥៨​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ និង​ជានា​យក​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ក្រសួងការពារជាតិ បាន​ថ្លែង ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ ដំណើរការបាន​ល្អប្រសើ​រ​ទៅតាម​គ្រោងទុក​មិនមាន​ឧបសគ្គ​អ្វី​ច្រើន​នោះឡើយ​។ លោក​ក៏បាន​កត់សម្គាល់ឃើញ​ដែរ​ថា ប្រជាពលរដ្ឋ​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​យ៉ាង​សស្រាក់សស្រាំ​។​

​បើទោះបីជា​យ៉ាងណា​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ នៅតែ​បន្ត​អំពាវនាវ​ប្រជាពលរដ្ឋ​ទោះបី​រវល់​អ្វី​ក៏ដោយ ត្រូវតែ​ឆ្លៀត​ទៅ​ចាក់​ដូ​ស​ជំរុញ​ឱ្យបាន​គ្រប់គ្នា ដើម្បី​បាន​កងការពារ​សុខភាព​កាន់តែ​ប្រសើរ​ពី​មេរោគ​កូ​វីដ​១៩​។​

​សូម​បញ្ជាក់ដែរថា សម្រាប់​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដោយ​កងទ័ព​នេះ គឺ​កងទ័ព​ចាក់​តែ​ពលរដ្ឋ​ដែល​បាន​ចាក់​ដូ​ស​ទី​១ និង​ទី​២ ជាមួយ​កងទ័ព​តែប៉ុណ្ណោះ ហើយ​មាន​គម្លាត​ពី​ដូ​ស​ទី​២​មក រយៈពេល​យ៉ាងតិច​បំផុត ៤​ខែ​។​

​សូមបញ្ជាក់​ឯកសារ​ដែ​ល​តម្រូវ​សម្រាប់​ភ្ជាប់​ទៅ​ចាក់​ដូ​ស​ជំរុញ​ទី​១ គឺ​បណ្ណ​ចាក់​វ៉ាក់សាំង​, បើ​មិនទាន់បាន​បណ្ណ​ត្រូវ​ភ្ជាប់​ទៅជា​មួយ​លិខិត​ទម្រង់​ចាក់​វ៉ាក់សាំង​កាលពី​ដូ​ស​ទី​១ និង​ទី​២​។​

​ក្នុងនោះ​បើ​ប្រជាពលរដ្ឋ​បាត់​បណ្ណ ឬ​បាត់​លិខិត​ទម្រង់​ចាក់​វ៉ាក់សាំង គឺអាច​រាយការណ៍​ជូន​ក្រុមការងារ​ផ្ទាល់​នៅ​ទីនោះ ហើយ​ក្រុមការងារ​នឹង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជាមួយ​ប្រព័ន្ធ​។ បើ​រកឃើញ​មាន​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ គឺ​ក្រុមការងារ​នឹង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ជូន និង​រៀបចំ​ធ្វើ​បណ្ណ​ជូន​ឡើងវិញ​ផងដែរ​៕​