RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199


Saturday, October 9, 2021

រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូក្នុងខេត្តកណ្តាលបាន សម្រេចតាមផែនការហើយ

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម  សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ នៅស្ថានីយ៍ពិសោធន៍កសិកម្មបន្ទាយ ដែក ស្រុកលើកដែក ខេត្តកណ្តាល មក ទល់ដំណាច់ខែកញ្ញាឆ្នាំ២០២១នេះ បាន សម្រេចលើការសាងសង់ហេដ្ឋារចនា សម្ព័ន្ធគាំទ្រ ក្នុងការដាំដុះដំណាំសាវប្បកម្មស្របតាមផែនការដែលបានគ្រោងទុក ហើយបានឈានដល់ការដាំដុះជាបណ្តើរៗហើយ ។

ឯកឧត្តមបន្តថា ការចុះអនុស្សរណ:នៃការយោគយល់គ្នា រវាងអគ្គនាយដ្ឋានកសិ កម្ម និងក្រុមហ៊ុនត្រូភីខេម ហ្រ្វូតអេនវេជីថេប៊ល ឯ.ក នេះ ក្នុងគោលបំណងលើក កម្ពស់ផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព និងសុខភាពសាធារណ: ។

សូមបញ្ជាក់ថា អនុស្សរណ:នៃការយោ គយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ក្នុងគោលដៅចម្បង គឺកសាងកសិដ្ឋានគំរូដើម្បីឈានដល់ការទាក់ទាញវិស័យឯកជននៅកម្ពុជាក្នុងការចូលរួមបោះទុនវិនិយោគលើការ ពង្រីកការដាំដុះ និងការផ្គត់ផ្គង់បន្លែសុវត្ថិ ភាពទៅក្នុងទីផ្សារនៅកម្ពុជាដែលកំពុង ពេញនិយម តាមរយៈនៃការអនុវត្ត និងជំរុញខ្សែច្រវាក់ផលិតកម្មសាកវប្បកម្មឲ្យ បានសមស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ៕ដោយ: ស៊ឹង សុផារី