RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, November 2, 2021

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​៖ សាលា​ហ្វឹកហ្វឺន គឺ​ថ្នាល​បណ្តុះបណ្តាល ធនធានមនុស្ស ដ៏​មាន​សារៈសំខាន់ សម្រាប់​កងទ័ព​

ចំនួនអ្នកទស្សនា: Views


ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់​ថាៈ សាលា​ហ្វឹកហ្វឺន គឺ​ថ្នាល​បណ្តុះបណ្តាល ធនធានមនុស្ស ដ៏​មាន​សារៈសំខាន់ សម្រាប់​កងទ័ព ក្នុងពេល​បច្ចុប្បន្ន និង​អនាគត ហើយ​ត្រូវការ​ជា​ចាំបាច់ នូវ​ធាតុ​ផ្សំ​សំខាន់ៗ ពីរ​៖ (១) គឺជា​ធាតុ​រឹង សំដៅលើ​ហេ​ដ្ឋា រចនាសម្ព័ន្ធ និង​គ្រឿង​បំពាក់​នានា និង (២) គឺជា​ធាតុ​ទន់ ហើយ​ជា​ធាតុ​ចាំបាច់ ជាទីបំផុត ព្រោះ​សំដៅ​ទៅលើ គុណភាព​នៃ​កម្មវិធីសិក្សា​, សមត្ថភាព របស់​យោធា​ចា​រ្យ និង​គុណភាព​របស់ គណៈ​គ្រប់គ្រង ប្រកបដោយ ភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហើយ​មាន​វិន័យ​តឹងរឹង ក៏ដូចជា គុណភាព​នៃ សិក្ខាកាម ដែល​ចូលរួម​វគ្គ​ហ្វឹកហ្វឺន ដើម្បី ក្រេបជញ្ជក់ នូវ​ចំណេះដឹង យកទៅ​បម្រើ​អង្គភាព និង​ជា​ផល​ដល់ អនាគត​ផ្ទាល់ខ្លួន​។


​ការបញ្ជាក់​បែបនេះ​រប​ស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើ​ឡើង នៅក្នុង​ពិធី​ប្រកាស តែងតាំង​ផ្លាស់ប្តូរ មុខតំណែង ជូន​នាយទាហាន កងទ័ពជើងគោក នៃ កងយោធពល​ខេមរភូមិន្ទ នៅ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សូម​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម ជួយ​កសាង លើកកម្ពស់​ថ្នាល បណ្តុះបណ្តាល ធនធានមនុស្ស​របស់​យើង ឲ្យ​កាន់តែ​រឹងមាំ រីកចម្រើន ហើយ​ធានាបាន​នូវ គុណភាព​នៃ​បរិមាណ បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គប​ណ្តុះ បណ្តាល នីមួយៗ ហើយ​បន្សល់​ជា​កេរដំណែល យូរ​ឆ្នាំ ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​លោក​ក៏បាន​អបអរសាទរ និង​ជូនពរ ដល់​នាយទាហាន ដែល​ទទួល​ភារកិច្ច​ថ្មី ក្នុងការ​ដឹកនាំ អង្គភាព ឱ្យ​កាន់​តែមាន​ភាពជោគជ័យ ដែលជា​ការចូលរួមចំណែក ក្នុង​ការជួយ​កសាង ភាពរឹងមាំ​របស់​កង​ទ័ព ហើយក៏​ជាការ​ផ្តល់ នូវ​ទំនុកចិត្ត និង​ឱកាស​ដល់ នាយទាហាន ក្នុងការ​ចូលរួម​ដឹកនាំ ពង្រឹង​ស្ថាប័ន​-​កងឯកភាព ក្រោម​ការទទួលខុសត្រូវ ឱ្យបាន​រឹងមាំ និង​រីកចម្រើន ធានាបាន​នូវ​សមត្ថភាព ពេញលេញ ក្នុងការ​បំពេញភារកិច្ច បម្រើប្រជាជន និង​ការពារជាតិ មាតុភូមិ​របស់​យើង​។ ម្យ៉ាងវិញទៀត នេះ​ក៏​ជាការ​ទទួលបាន​នូវ​ឱកាស ក្នុងការ​បង្កើត​ស្នាដៃ សម្រាប់​ឱ្យ​អ្នកជំនាន់ក្រោយ មានការ​ចងចាំ និង​ដើម្បី​បង្ហាញ សមត្ថភាព​ដឹកនាំ​ការងារ ទៅដល់​ថ្នាក់ដឹកនាំ​របស់ខ្លួន ដែលជា​បច្ច័យ​មួយ​យ៉ាង​ល្អ ក្នុងការ​អភិវឌ្ឍ អាជីព​ការងារ បន្តទៅទៀត​។ ដូច្នេះហើយ សូម​រក្សា​នូវ​សាមគ្គីភាព និង​សតិអារម្មណ៍​ផ្ទៃក្នុង អង្គភាព​ឱ្យបាន​ល្អ ហើយ​ចងចាំ​ថា សន្តិភាព​ផ្ទៃក្នុង ជា​កត្តាចាំបាច់ ណាស់ ក្នុង​ការកសាង​ស្ថាប័ន​-​អង្គភាព ឈានទៅ​កាន់​វឌ្ឍនភាព​។​


​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​សូម​គោរព​ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្នាក់ដឹកនាំ​ក្រសួង​ការពារ ជាតិ និង​អគ្គបញ្ជាការដ្ឋាន ដែលជា​និច្ចកាល តែង​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី សុខទុក្ខ​របស់​កងទ័ព​យើង ព្រមទាំង​បាន​និង​បន្ត ផ្តល់ជំនួយ​ឧបត្ថម្ភ​គាំទ្រ ដើម្បី​លើកស្ទួយ ជីវភាព កងទ័ព ឱ្យបាន​ល្អប្រសើរ​។ ជាមួយគ្នានេះដែរ សូម​កោតសរសើរ និង​ថ្លែង​អំណរ គុណ ស្ថាប័ន​-​អង្គភាព​សម្ព័ន្ធមេត្រីភាព​, បណ្តា​ក្រសួង​-​ស្ថាប័ន​ជាតិ​, កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ​, អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​សប្បុរសជន​ទាំងអស់ ដែល​តែង​បានផ្តល់ នូវ​កិច្ចសហការ​ស្អិតរ​មួ​ត និង​បាន​ចូលរួមចំណែក ជួយឧបត្ថម្ភ​គាំទ្រ ដល់​មជ្ឈមណ្ឌល ហ្វឹកហ្វឺន កងទ័ពជើងគោក ក្នុង​បុព្វហេតុ នៃ​ការ​ជ្រោមជ្រែង ដល់​ខឿនអប់រំ​បណ្តុះបណ្តាល កងទ័ព នៃ​កងយោធពល​ខេមរភូមិន្ទ ។​

​ជាមួយគ្នានេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូមនាយ​ហាន នាយទាហានរង ពលទាហាន​គ្រប់​ជាន់ថ្នាក់ បន្ត​អនុវត្តតាម​វិធាន ៣​កុំ ៣​ការពារ និង​រាល់​វិធាន​សុខា​ភិ បាល​ទាំងឡាយ ក្នុងការ​រស់នៅ ជាមួយ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី ហើយ ទាមទារ​ឲ្យ​មាន​ភាពម្ចាស់ការ ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ថែរក្សា សុខភាព ផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ​, សហគមន៍ និង​អង្គភាព ពី​ការ​រាតត្បាត និង​ផលប៉ះពាល់ នៃ​ជំងឺ​នេះ​៕