RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, November 16, 2021

លីហ្សូណាម៖ ខ្ញុំនៅរស់សោះហេតុអ្វីថាខ្ញុំស្លាប់ ហើយរំលោភយកដីធ្លីរបស់ខ្ញុំទៀត?

ចំនួនអ្នកទស្សនា: Views

 

កំពត៖ លោក លី ហ្សូណាម អាយុ៦៨ឆ្នាំ ដែលជាជនរងគ្រោះបានបាត់បង់ដីធ្លីនៅភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានថ្លែងថាៈ ខ្ញុំមិនទាន់ស្លាប់ទេហេតុអ្វីថាខ្ញុំស្លាប់ហើយឃុបឃិតគ្នារំលោភយកដីខ្ញុំទៀត?

ការថ្លែងបែបនេះបន្ទាប់ពីមានការលើកឡើងរបស់មេភូមិស្រែលាវឈ្មោះ នួន សារឹម បានអត្ថាធិប្បាយថា ឯកសារដីធ្លីរបស់លោក លី ហ្សូណាម ស្របច្បាប់អស់ហើយគ្មានអ្វីខុសច្បាប់ទេ។ ហើយគាត់ពិតជាបានបង្កបង្កើនផលលើដីនោះប្រាកដមែន។

មេភូមិស្រែលាវបានមានប្រសាសន៍បន្ថែមថា ក្រោយមកស្រាប់តែមានពាក្យចចាមអារ៉ាមតៗគ្នាថា លោក លី ហ្សូណាម បានស្លាប់បាត់ទៅហើយដោយសារគ្រោះថ្នាក់ធ្លាក់យន្តហោះ ហើយដីនេះទៀតសោតក៏ត្រូវបានគេ ( ? )និរាករណ៍ដែរ ។

លោក នួន សារឹម មេភូមិស្រែលាវ បានបន្តឲ្យដឹងទៀតថា ករណីដីធ្លីលោក លី ហ្សូណាម នេះគាត់ត្រូវបានប្រមាថ និងគំរាមគំហែងច្រើនរាប់មិនអស់រហូតគាត់បានដាក់ពាក្យបណ្ដឹងនៅស្នាក់ការកងរាជអាវុធហត្ថស្រុកឈូក និងខេត្តកំពតជួយដឹងឮថែមទៀតផង។

ក្នុងនាមរដ្ឋអំណាចថ្នាក់មូលដ្ឋានភូមិស្រែលាវ លោក នួន សារឹម បានព្យាយាមតតាំងជាមួយអ្នកចង់បានដីស្របច្បាប់លោក លី ហ្សូណាម ជារៀងរហូត។ ក្រោយមកពួកគេបានយកអ្នកស្រុកផ្សេង(ល្បើក)ចំនួន១៧ គ្រួសារ មករស់នៅលើដីធ្លីលោក លី ហ្សូណាម ដោយមានការជួយអន្តរាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក អ៊ឹង ម៉េងហួ ផងដែរ។

 ទោះជាដូច្នេះក្ដី លោកមេភូមិស្រែលាវ បានការពារខ្លួនដោយបានលើកឡើងថា លោកមិនទទួលខុសត្រូវលើការសម្រេចឲ្យអ្នកក្រៅមករស់នៅលើដីធ្លីលោក លី ហ្សូណាម នោះឡើយ ហើយមានទាំងស្នាមមេដៃអ្នកទទួលខុសត្រូវដោយខ្លួនឯងទៀតផង។

លោក នួន សារឹម បានសង្កត់ធ្ងន់ថាៈ ដីធ្លីលោក លី ហ្សូណាម មានការកាយធ្វើជាព្រំប្រឡាយច្បាស់លាស់មិនគួរណាមានឈ្មោះ យុក សារ៉ាវុធ មកទន្រ្ទានយកឆៅៗដូច្នេះសោះ។

ពាក់ព័ន្ធអ្នកកាយព្រំដី លោក លី ហ្សូណាម ដែលបានផ្តល់បទសម្ភាសន៍ផ្ទាល់លោកបានពន្យល់យ៉ាងក្បោះក្បាយថាៈ មុននឹងកាយដីធ្វើប្រឡាយព័ទ្ធជុំវិញដីលោក លី ហ្សូណាម សុទ្ធតែមានការវាស់វែងបានត្រឹមត្រូវ ហើយកាលនោះទៀតសោតក៏គ្មានអ្នកចេញមុខមករារាំង ឬតវ៉ាថាជាដីរបស់ខ្លួនដែរ។

ដោយសារតែហេតុផលនេះហើយទើបលោក ឌូ  ថា អ្នកកាន់គ្រឿងចក្រកាយព្រំដីលោក លី ហ្សូណាម អះអាងថា អ្នកមកយកដីលោក លី ហ្សូណាម គឺជាអ្នកខុសច្បាប់ទាំងស្រុង។

ចំណែកលោក ហ៊ិន រ៉ូណា ដែលជាអ្នកបកប្រែឲ្យលោក លី ហ្សូណាម តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ បានថ្លែងថា អ្វីដែលលោក លី ហ្សូណាម ធ្វើក្នុងការទិញដីធ្លីនៅតំបន់ខាងលើតែងតែមានវត្តមានខ្ញុំជាប្រចាំ ដូច្នេះខ្ញុំដឹងរឿងរ៉ាវទាំងអស់ ហើយខ្លួនខ្ញុំផ្ទាល់ក៏បានធ្លាប់បានប្តឹងផ្តល់ជាហូរហែចំពោះ ឧបទ្ទវហេតុឆេះផលដំណាំជាច្រើនលើកដែលសរុបទៅមានតម្លៃប្រមាណ ១០២​៥២១ដុល្លារ(ដប់ម៉ឺនពីរពាន់ប្រាំរយម្ភៃមួយដុល្លារ)ឯណោះ។

លោក ហ៊ិន រ៉ូណា បានបន្ថែមថាទោះបីលោកមានឋានៈត្រឹមជាអ្នកបកប្រែក្តីតែអ្វីៗលោកក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់បំភ្លឺដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ព្រោះខ្លឹមសារទាំងឡាយដែលលោក លី ហ្សូណាម និយាយគឺលោកជាសាក្សីរស់សម្រាប់សំណុំរឿងមួយនេះបានយ៉ាងត្រឹមត្រូវបំផុត។

ដោយសារតែមានការរំលោភបំពានដីធ្លីលោក លី ហ្សូណាម ឥតឈប់ឈរបែបនេះហើយ ទើបលោកនិងមេធាវីសម្រេចដាក់ពាក្យសុំដីកាសម្រេចរក្សាការពារជាផ្លូវការទៅកាន់សាលាដំបូងខេត្តកំពតកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ ។

បន្ទាប់មកសាលាដំបូងខេត្តកំពតបានចេញដីកាចាត់ចែងជាបណ្ដោះអាសន្នដោយលោក ម៉ែន វណ្ណៈ ចៅក្រមនៃសាលាដំបូងខេត្តកំពត ដែលយើងសុំមិនបញ្ជាក់អ្វីបន្ថែមលើដីកានេះទេគឺសម្រេចផ្សាយជូនតាមខ្លឹមសារដើមទាំងស្រុងតែម្តងៈ