RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Thursday, November 4, 2021

រដ្ឋបាលខេត្តកែប ទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល

ចំនួនអ្នកទស្សនា: Views



    ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល ហៅកាត់ថាGRA ដែលជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកែប។  ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានថ្លែង អំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់សមាគមអចលនទ្រព្យសកល (GRA) ដែលបានផ្ដល់ជំនួយឧបត្ថម្ភ ជាតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្តកែប ក្នុងគោលដៅរួមគ្នាតែមួយ ដើម្បីជួយផ្គត់ផ្គង់ ដោះស្រាយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។  បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពី សុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង។ ឯកឧត្តមបញ្ជាក់ថា ដោយឡែកសម្រាប់ខេត្តកែប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ជម្នះរាល់ឧបសគ្គ ក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ និងកាត់ផ្តាច់នូវជំងឺដ៏កាចសាហាវមួយនេះ កុំឱ្យបន្តចម្លងចូលមកក្នុងភូមិសាស្ត្រនៃខេត្តកែប បន្តទៀត។ ចំពោះអំណោយទាំងនេះ ឯកឧត្តមក្នុងនាមរដ្ឋបាលខេត្តកែប និងចាត់ចែងឱ្យចំគោលដៅដើម្បីបានប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសយកទៅជួយដោះស្រាយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានការខ្វះខាតនៅក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ អំណោយរបស់សមាគមអចលនទ្រព្យសកល ដែលបានប្រគល់ជូនរដ្ឋបាលខេត្តកែប រួមមាន៖ ម៉ាស់ ៥០,០០០ម៉ាស់ អាល់កុលសម្រាប់សម្លាប់មេរោគ ៥០កាន បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប ទឹកសុទ្ធ ១០០កេស និងថវិកាចំនួន ១០លានរៀល៕

ប្រភព៖មន្ទីរព័ត៌ខេត្តកែប