RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Friday, December 17, 2021

អភិបាលខេត្តទទួលគ្រាប់ត្នោត ១៦ ០០០គ្រាប់ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា សម្រាប់ដាំឡើងវិញនៅក្នុងភូមិសាស្រ្តដីតំបន់៣

ចំនួនអ្នកទស្សនា: Views

 


 បាត់ដំបង :ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលគ្រាប់ត្នោត(ពូជ) ចំនួន ១៦ ០០០គ្រាប់ ពីឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រាប់ត្នោតទាំង ១៦ ០០០គ្រាប់នេះ មកដល់រដ្ឋបាលខេត្ត សម្រាប់យកទៅដាំឡើងវិញនៅទីតាំងដីតំបន់៣ ដែលទទួលរងការកាប់ទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេ សាបកន្លងមក ។ ឯកឧត្តម បានបន្តទៀតថា ក្រុមការងារខេត្ត នឹងរៀបចំយុទ្ធនាការដាំឡើងវិញ នូវគ្រាប់ត្នោតនេះ ក៏ដូចជាកូនឈើផ្សេងៗ ក៏ដូចជាកូនឫស្សី សណ្តាន់ រាំង ខ្ទុំ ជាបន្តបន្ទាប់ទៀតនៅក្នុងតំបន់៣នេះ ។

គ្រាប់ត្នោតទាំង ១៦ ០០០គ្រាប់នេះ ត្រូវបានបែងចែកយកទៅដាំនៅស្រុកចំនួន ៤ គឺស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលរងការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាប ដែលបានដកហូតពីប្រជាពលរដ្ឋដែលបានរំលោភ និង កាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់ នាពេលកន្លងមក ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖​dara