-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Thursday, December 30, 2021

ក្រសួងសាធារណការកំពុងរៀបចំធ្វើបច្ចុប្បន្នភាព បញ្ជីសារពើភណ្ឌផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ :ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារធ្វើផែនទីបណ្ដាញផ្លូវថ្នល់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យលើសេចក្តីព្រាងចុងក្រោយផែនទីបណ្ដាញផ្លូវថ្នល់ឆ្នាំ២០២០។

 កាលពីថ្ងៃ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស ក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តផងដែរ។ 

 កិច្ចប្រជុំត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងស្នើសុំទិន្នន័យពាក់ព័ន្ធ និងមតិយោបល់បន្ថែមពីថ្នាក់ដឹកនាំ អង្គភាពក្រោមឱវាទក្រសួង និងមន្ទីររាជធានី-ខេត្ត ។ 

សំដៅរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌ និងផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់ផ្សេងទៀត ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួង ។

 ដើម្បីងាយស្រួលដល់ការគ្រប់គ្រងជួសជុលថែទាំ និងលើកកម្ពស់គុណភាពផ្លូវថ្នល់ និងដើម្បីកែសម្រួលខ្សែផ្លូវ លេខផ្លូវ ផ្លាស់ប្តូរ និងលើកកម្រិតឋានៈរបស់ផ្លូវថ្នល់មួយចំនួនចាំបាច់ឱ្យស្របតាមការកើនឡើងបរិមាណចរាចរណ៍ លក្ខណៈបច្ចេកទេស និងការអភិវឌ្ឍរីកចម្រើនរបស់សង្គម សេដ្ឋកិច្ចជាតិ និងធានារក្សាឱ្យបានគង់វង្ស និងការរប្រើប្រាស់យូរអង្វែង។ 

ជាពិសេសចៀសវាងបាននូវការមើលរំលង ខ្វះចន្លោះ ឬបំភ្លេចចោលការងារថែទាំធ្វើឱ្យផ្លូវខូចខាត ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ណែនាំក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធដាក់លេខផ្លូវ និងឈ្មោះផ្លូវកុំឱ្យមានការត្រួតគ្នា ដែលធ្វើឱ្យ ពិបាក និងស្មុគស្មាញក្នុងការស្វែងរកក្នុងផែនទី និងពិភាក្សាលម្អិតជាមួយសមត្ថកិច្ចពាក់ព័ន្ធទាំងអស់លើការផ្លាស់ប្តូរ ក៏ដូចជាកែសម្រួលបង្គោលគីឡូម៉ែត្រ ដោយឈរលើគោលការណ៍ឯកភាពរួម។

 ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត បន្តធ្វើការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀត ក្នុងការកំណត់ខ្សែផ្លូវខេត្ត ឬផ្លូវកម្រិត៣ ដែលមានការពាក់ព័ន្ធ ឬត្រួតជាន់គ្នា ដើម្បីដាក់បញ្ចូលក្នុងផែនទីឱ្យបានចប់សព្វគ្រប់ទាន់ពេលវេលា មុននឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច ។

 ជាមួយគ្នានេះដែរ អង្គប្រជុំបានផ្តោតការពិភាក្សា ទៅលើការដាក់លេខផ្លូវមួយលេខ(ឬផ្លូវកម្រិត១) ផ្លូវពីរលេខ(ឬផ្លូវកម្រិត២) ចំណុចចាប់ផ្តើមដែលត្រូវកំណត់លេខផ្លូវ ឈ្មោះផ្លូវ ការសិក្សា និងពិភាក្សាបន្ថែមលើចំណុចដែលមិនទាន់មានការឯកភាព ក្នុងចំណោមសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធលើការកំណត់ដែនសមត្ថកិច្ចគ្រប់គ្រងផ្លូវ ការកែសម្រួល និងការដាក់លេខផ្លូវ ឈ្មោះផ្លូវកុំឱ្យត្រួតគ្នា ការចាត់ចំណាត់ថ្នាក់ផ្លូវ និងឈ្មោះផ្លូវដែលបង្ហាញពីប្រវត្តិសាស្ត្រផងដែរ ៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara