-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, January 31, 2022

ADB ផ្តល់ជំនួយ ៦.៨លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ មានតម្លៃសរុប៦.៨លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា កញ្ចប់ជំនួយទីមួយមានតម្លៃ៣.៧លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន៤,០០០នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញ ពីកូវីដ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ ប្រមាណ៣លានដុល្លារ នៃជំនួយនេះ ត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific)។

កញ្ចប់ជំនួយមួយទៀត មានតម្លៃ៣.៩លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន ២២,០០០នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុងខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ ប្រមាណ៣.៨លានដុល្លារនៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណង កាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភនៅក្នុងប្រទេសដែលមានចំណូលទាប។

លោក Anthony Gill នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «កញ្ចប់ជំនួយទីមួយ នឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹងជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩»

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឲ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើតឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន៦៨ប្រទេស ដែលក្នុងនោះមាន៤៩ប្រទេស មកពីតំបន់ខាងលើនេះ៕






Sunday, January 30, 2022

សន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង (AstraZeneca) ចំនួន៣០០,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប៉ូឡូញ ជូនដល់កម្ពុជា

ចំនួនអ្នកទស្សនា: Views

  

ភ្នំពេញ:ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២

សន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំង (AstraZeneca) ចំនួន៣០០,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប៉ូឡូញ ជូនដល់កម្ពុជា


Saturday, January 29, 2022

ក្រុមហ៊ុនAlibabaបង្ហាញពីបំណងនាំយកផលិតផលខ្មែរទៅបញ្ចូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន

ចំនួនអ្នកទស្សនា: Views

  



ភ្នំពេញ៖ តំណាងក្រុមហ៊ុន Alibaba បង្ហាញពីបំណង ក្នុងការនាំយកផលិតផលខ្មែរទៅបញ្ចូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group។

 ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Alibaba Group តាមរយៈ ប្រព័ន្ធ Video ស្តីអំពី «កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Alibaba Group ជាមួយរាជរដ្ឋាភិបាលកម្ពុជា» ។ 

 ឯកឧត្តម យឹម ឆៃលី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហការរវាងក្រុមហ៊ុនAlibaba និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយដែលមានក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន១៧ដែលជាសមាជិកក្នុងនោះក៏មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលមានភារកិច្ចត្រូវជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា។ លោក សុង ជីងថាវ (Song Juntao) អគ្គលេខាធិការeWTP នៃក្រុមហ៊ុនAlibabaរបស់ប្រទេសចិនបានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពីវេទិកាពាណិជ្ជកម្ម

អេឡិចត្រូនិកពិភពលោក ហៅកាត់ថា eWTP គឺជាវេទិកាកិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន ដែលមានសណ្ឋានជាពហុភាគី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មតាមរយៈប្រព័ន្ធOnline។ លោកបន្តថា eWTP ត្រូវបានបង្កើតឡើងនិងចាប់ដំណើរការពីឆ្នាំ២០១៦ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Group ហើយទទួលបានការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសG20 ក្នុងឆ្នាំ២០១៦ លើសពីនេះ eWTP ត្រូវបានទទួលស្គាល់ដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនAlibaba។ eWTP នឹងធ្វើការជាមួយដៃគូក្នុងស្រុក និងបរទេសដើម្បីបង្កើត

បណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួនបួន រួមមានប្រតិបត្តិការសកល ការដឹកជញ្ជូន ហិរញ្ញវត្ថុទូទាត់ និងបណ្តាញវេទិកាសេវាសាធារណៈ ស្វែងយល់ពីច្បាប់ថ្មីនៃពាណិជ្ជកម្មឌីជីថលតាមរយៈការអនុវត្តអាជីវកម្ម និងលើកកម្ពស់ពាណិជ្ជកម្មតាមរយៈបច្ចេកវិទ្យាឌីជីថល និងកិច្ចសហប្រតិបត្តិការរួមបញ្ចូលការអភិវឌ្ឍបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងចីរភាព។ បច្ចុប្បន្ននេះ eWTPបានអនុវត្តនៅក្នុងប្រទេសចំនួន៦ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដែលនៅក្នុងទ្វីប អាស៊ី មាន

 ប្រទេសម៉ាឡេស៊ី និង ប្រទេសថៃ។ ចក្ខុវិស័យរបស់ eWTP ក្នុងការជួយប្រទេសដៃគូពង្រីកការនាំ ចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិរក្សបរិស្ថាន។ ក្រៅពីទីផ្សារប្រទេសចិន ដែលបានប្រើប្រាស់គេហទំព័រ Alibaba.com ដែលជួយសហគ្រាសធុនតូច និងមធ្យមនាំចេញទៅជាង ២០០ ប្រទេសជុំវិញពិភពលោកតាមរយៈអនឡាញ ហើយក្រុមហ៊ុនជិតមួយពាន់នៅម៉ាឡេស៊ី និងថៃ គឺជាសមាជិករបស់ក្រុមហ៊ុនAlibaba។ លើសពីនេះ ទាក់ទងនឹងការធ្វើ

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រុមហ៊ុន Alibabaក៏បានណែនាំគេហទំព័រ Lazada ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូ និកឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលបម្រើអតិថិជនចំនួន៦៥០លាននាក់ក្នុង៦ ប្រទេស រួមមានវៀតណាម (Lazada.vn) សិង្ហបុរី (Lazada.sg) ម៉ាឡេស៊ី (Lazada.com.my) ថៃ (Lazada.co.th) ហ្វីលីពីន (Lazada.com.ph) និងឥណ្ឌូនេស៊ី (Lazada.co.id)៕


Friday, January 28, 2022

លោក ហ៊ុន ម៉ា​ណែ​តៈសន្តិភាព​”​គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​​ ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​

ចំនួនអ្នកទស្សនា: Views



ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការកងទ័ពជើងគោក​បាន​បញ្ជាក់ថា​”​សន្តិភាព​”​គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទ្វេរ​ឡើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់សម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ដូចនេះនៅក្នុង​ពិធី​អញ្ជើញ​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជាសម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគា​សិក្សា​មួយ​ខ្នង កម្ពស់​ពីរ​ជាន់​១២​បន្ទប់ អគារ​ទីចាត់ការ​មួយ​ខ្នង និង​ សមិទ្ធផល​នានា​នៅ​វិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២២ ។



​​លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា សមិទ្ធផល​ដែល​លេច​ជា​រូបរាង​នាពេលនេះ​គឺ​ផ្តើមចេញពី​កត្តា​ប្រទេស​​ជាតិ​យើង​មាន​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។ ដូច្នេះ “​សន្តិភាព​” គឺមាន​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​។ ដូច្នេះ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ដើម្បី​ទទួលបាន​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ទ្វេ​ឡើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​។​​គួរ​បញ្ជាក់ថា សមិទ្ធផល​ដែល​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាពេលនេះ រួមមាន​អគារសិក្សា​មួយ​ខ្នង កម្ពស់​ពីរ​ជាន់ ស្មើ​១២ បន្ទប់ រួម​នឹង​សមិទ្ធផល​នានា សរុប​ជា​ថវិកា ៤០៨.១៤០ ដុល្លារ​។​សមិទ្ធផល​ខាងលើ​គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​សប្បុរសជន​ដែលជា​អតីត​សិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង​៕






Thursday, January 27, 2022

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំលើកទី៣ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views

 

កំពង់ឆ្នាំង: ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង ថ្ងៃ៩រោច ខែបុស្សឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែមករា ឆ្នា២០២២ មានរៀបចំកិច្ចប្រជុំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី និងសមាជិកក្រុមប្រឹក្សា ឃុំ ស្រុក ជាច្រើននាក់។

ឯកឧត្តម ឡុង ឈុនឡៃ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ដែលរួមមានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន រតនាគារខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយសមាគមទាំងការផ្ដល់នូវធនធាន និងបច្ចេក ទេសក្នុងការកសាងស្ថាប័ន និងពង្រឹងសមត្ថភាពដល់សមាជិកសមាគម សម្រាប់ឆ្នាំកន្លងមកក្នុងការអនុវត្តគម្រោងដឹកនាំសមាគមប្រតិបត្តិសង្គម និងសមាជិករបស់សមាគមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ឆ្នាំង។

ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាព ដល់ការអនុវត្តកំណែទម្រង់កាន់តែស៊ីជម្រៅ ដោយផ្តោតលើកិច្ចការសំខាន់ៗចំនួន ៥រួមមាន៖ ១. ពង្រឹងការគ្រប់គ្រងកិច្ចដំណើរការកំណែទម្រង់។ ២. ពង្រឹងគណនេយ្យភាព តាមបែបប្រជាធិបតេយ្យ។ ៣. ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស។ ៤. ពង្រឹងការផ្តល់សេវាសាធារណៈ និងផ្ទេរមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ៥. ពង្រឹងវិមជ្ឈការហិរញ្ញវត្ថុ។

ឯកឧត្តមឡុង ឈុនឡៃ បានបញ្ចាក់ថា ជាការពិតណាស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលស្គាល់និងគាំទ្រការបង្កើតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ឆ្នាំង ជាតួអង្គសំខាន់គាំទ្រដល់ការអនុវត្ត គោលនយោបាយកំណែទម្រង់ ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និង ការកសាងសមត្ថភាពក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីក្លាយជាស្ថាប័នតំណាងពិតប្រាកដរបស់ប្រជាពលរដ្ឋ និងឆ្លើយតបចំពោះសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានផ្តាំផ្ញើដល់កិច្ចប្រជុំ ត្រូវសាមគ្គីគ្នារវាងថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដោយនាំមកនូវសមិទ្ធផលជាច្រើនជូនដល់សមា ជិក ស្របតាមគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara

Wednesday, January 26, 2022

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀត ណាម ប្រចាំកម្ពុជា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសដែលប្រជាជនវៀតណាម ត្រៀមប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំប្រតិភូជូនពរឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គ រដ្ឋទូតវៀតណាម និង វរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា នៅថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំស្ថានទូត, អនុព័ន្ធយោធា, សហការី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា សុភមង្គល និងសម្រេចបានជោគជ័យក្នុងភារកិច្ចដែលបក្ស រដ្ឋាភិបាលប្រគល់ឱ្យ ។ ពិសេសសូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-វៀតណាម មានភាពរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់មិត្តវៀតណាម ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន តែងបានជួយដល់កម្ពុជាទាំងស្មារតី សម្ភារ ថវិកា ជាពិសេសការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំង អំពីទំនាក់ទំនងក្នុងនាមប្រទេសជិតខាងល្អ មានចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ជួយគ្នាគ្រប់គ្រាលំបាក និងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។

ជាកិច្ចឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គ រដ្ឋទូតវៀតណាម បានសម្តែងនូវការអរគុណចំពោះមនោសញ្ជេតនា របស់គណៈប្រតិភូអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នាឱកាសនេះ ដោយបានគូសបញ្ជាក់ថា នេះជាសក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យឃើញ នូវចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង រវាងប្រទេសទាំងពីរ ៕ដោយសំ សាម៉ន សម្រួលផ្សាយដោយ៖dara


Tuesday, January 25, 2022

ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបាត់ដំង

ចំនួនអ្នកទស្សនា: Views


 បាត់ដំបង: ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម ជាមួយគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង(UME) ដែលដឹកនាំដោយ លោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចសម្តែងការគួរសមនោះលោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង (UME) បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ជូនដល់ឯកឧត្តម អភិបាលខេត្ត សម្រាប់ផ្តល់ជូនបន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្ត មសិក្សា ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក ទុន ភក្តី និងគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ មកដល់រដ្ឋបាលខេត្ត ដើម្បីផ្តល់បន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានោះ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ ធូ​ កុសល

Monday, January 24, 2022

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

    




ព្រះសីហនុ ៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នារសៀលថ្ងៃ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។ 

 ដំណើរទស្សនកិច្ចចាប់ពីស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរសុខា ក្រុងព្រះសីហនុ ដើម្បីឈ្វេងយល់ពីដំណើរការ ដកយកកាកសំណល់ភាគល្អិត និងការសម្លាប់មេរោគ ព្រមទាំងបាក់តេរីផ្សេងៗ ដែលធ្វើឱ្យទឹកមានសុវត្ថិភាព មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ 

 តាមរយៈការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ពិតជាបានផ្តល់ដំណោះស្រាយ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងចាំបាច់ក្នុងមូលដ្ឋានខេត្តព្រះសីហ នុនាពេលបច្ចុប្បន្ន ជួយកាត់បន្ថយទឹកកខ្វក់ហូរចូលទៅសមុទ្រ ដែលជាហេតុធ្វើឱ្យប៉ះពាល់បរិស្ថាន ។

 សមិទ្ធផលទាំងអស់នេះ គឺជាផ្នែកមួយក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត រួមមាន៖ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំណង់អគារ និងសណ្ឋាគារប្រណិតៗ ដែលបាននឹងកំពុងលេចឡើងជាបន្តបន្ទាប់ នៅក្នុងទឹកដីខេត្តព្រះសីហនុ «តារារះនាទិសនិរតី» នៃព្រះរាជាណាចក្រម្ពុជា ។ 

ទន្ទឹមនេះការរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រងអនាម័យក្នុងក្រុង និងតាមតំបន់ឆ្នេរសមុទ្រ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តព្រះសីហនុ ។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បានកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បានចំនួន២រួចរាល់ហើយ ដែលសព្វថ្ងៃកំពុងដាក់ឱ្យដំណើរការសម្រាប់បន្សុទ្ធទឹក នៅក្រុងព្រះសីហនុ។ ជាមួយគ្នានេះស្ថានីយប្រព្រឹត្តិកម្មកខ្វក់ទី៣ ក៏បាននឹងកំពុងសាងសង់គ្រោងនឹងបញ្ចប់ពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ។ 

បន្ទាប់មកប្រតិភូក៏បានអញ្ជើញទស្សនកិ ច្ចហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ រួចបន្តទៅទីតាំងសិលាបណ្តាសារ ដើមឈើចាំស្នេហ៍ ខ្មែរធ្វើបាន និងរង្វង់មូលព្រះសិវៈផងដែរ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា

Saturday, January 22, 2022

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តធ្វើការយ៉ាងណា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះកាបោះព្រំដែនគោក ដែលនៅសេសសល់ ប្រមាណ ១៦%

ចំនួនអ្នកទស្សនា: Views





ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ សំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរទ្វេភាគី រវាងប្រទេស ទាំងពីរ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម ប៊ូយ ថាញ់សឺន បានជួបពិភាក្សាទ្វេភាគី ដែលនៅក្នុងឱកាសនោះ រដ្ឋមន្រ្តីការបរទេស ទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជានិងវៀតណាម ដែលបានរីកធំធាត់ឥតឈប់ឈរលើគ្រប់វិសាលភាព ឈរលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ។ 

ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម ប៊ូយ ថាញ់សឺន បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម នាពេលថ្មីៗនេះ ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះកម្ពុជា- វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (19th JC) ដែលរដ្ឋមន្ត្រី ការបរទេសទាំងពីរបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ នៅពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ 

រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្សារភ្ជាប់នូវសារសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរវាងភាគីទាំងពីរ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការនានា និងការសម្រេចចិត្តនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានស្វាគមន៍ឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម»និងបានទន្ទឹងដល់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពប្តេជ្ញាធ្វើការសហការគ្នា ដើម្បីធ្វើ ឱ្យសម្រេចបាននូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការបញ្ចប់បញ្ជីសកម្មភាពរំលឹកខួបអនុស្សាវរីយ៍រួមគ្នា។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានសំដែងការពេញចិត្តចំពោះកំណើនប្រកបដោយស្ថិរភាព នៃពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកទស្សនៈគ្នា ក្នុងការលើកទឹកចិត្តដល់បណ្តាក្រសួង និងទីភ្នាក់ងារពាក់ព័ន្ធនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរក្សានិរន្តរភាពនៃសន្ទុះកំណើននេះ។

 ភាគីទាំងពីរ បានរំលឹកឡើងវិញនូវសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្តូរ ព័ត៌មាន និងការសម្របសម្រួល ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ រួមមានការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀន នៅតាម ព្រំដែនរវាងប្រទេសទាំងពីរ។ចំពោះកិច្ចការព្រំដែន ភាគីទាំងពីរបានកត់សម្គាល់ដោយវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាន ដែលសម្រេចបាន ដោយគណៈកម្មការព្រំដែនចម្រុះ (JBC) ក្នុងការបោះបង្គោល និងកំណត់ខណ្ឌសីមាព្រំដែន ព្រមទាំងបានស្វាគមន៍ចំពោះកំណត់ហេតុ រវាង ប្រធានគណៈកម្មការព្រំដែនចម្រុះ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដែលភាគីទាំងពីរបានប្តេជ្ញាបន្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកដែលនៅសេសសល់ ប្រមាណ ១៦%។ 

រដ្ឋមន្ត្រីបរទេសទាំងពីរ ក៏បានពិភាក្សាយ៉ាងស៊ីជម្រៅផងដែរ លើវិស័យនានានៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានវិស័យសុខាភិបាល អប់រំ កសិកម្ម ដឹកជញ្ជូន និងបរិស្ថាន ក្នុងចំណោម វិស័យផ្សេងៗទៀត។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ ដែលនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកទស្សនៈដូចគ្នាថា វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាពិសេសក្នុងបរិបទក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានស្វាគមន៍វេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ២០២២ ដែលត្រូវបាននិងកំពុងរៀបចំនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្រោមប្រធានបទ «សហគមន៍សន្តិភាព និងអនាគតរួមគ្នា» ។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាដែលជាចំណាប់អារម្មណ៍ និងការព្រួយបារម្ភរួម និងសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ជាពិសេសក្នុងក្របខ័ណ្ឌ អាស៊ាន៕


Friday, January 21, 2022

ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតីបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២និងប្រគល់ ស្លាកបន្តវេន្តទៅប្រទេសឥណ្ឌូនេស៊ី សម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

  

ឯកឧត្តម ថោង ខុន អញ្ជើញជាអធិបតីបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២និងប្រគល់ ស្លាកបន្តវេន្តទៅប្រទេសឥណ្ឌូនេស៊ី សម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៣ ព្រះសីហនុ: ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ៕

 ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ និងជាប្រធានវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២(ATF 2022) និងប្រគល់ស្លាកបន្តវេនសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ាន ឱ្យទៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលតំណាងដោយ

លោកជំទាវ Ni Wayan Giri Adnyani អគ្គលេខាធិការអចិន្រ្តៃយ៍នៃក្រសួងទេសចរណ៍ និងសេដ្ឋកិច្ច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់វេទិការ ទេសចរណ៍​អាស៊ានឆ្នាំ២០២៣​ ខាងមុខ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

  

រូបថត៖ ងូ សុមុនី

Thursday, January 20, 2022

អាជ្ញាធរខណ្ឌកំបូលចុះប្រមូលសំរាមរាយប៉ាយ កាប់ត្រាយព្រៃតាមចិញ្ចើមផ្លូវ កៀរកំណកដីចេញពីលើផ្លូវធ្វើការផ្សព្វផ្សាយជាប្រចាំដល់សាធារណជនវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ

ចំនួនអ្នកទស្សនា: Views

   


ភ្នំពេញ :ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក សេង គន្ធ អភិបាលរង តំណាងឱ្យអភិបាលខណ្ឌលោក ឃឹម ស៊ុនសូដា នៅរសៀលថ្ងៃ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ រួមជាមួយមន្ត្រីពាក់ព័ន្ធនៃសាលាខណ្ឌ មន្ត្រីបរិស្ថាននៃសង្កាត់ទាំង៧ មេភូមិ ប្រជាការពារភូមិ និងសហការជាមួយក្រុមហ៊ុនប្រមូលសំរាម មីស៊្យូដា បានចុះប្រមូលសំរាមរាយប៉ាយ តាមបណ្ដោយផ្លូវជាតិលេខ៤ កាប់ត្រាយព្រៃតាមចិញ្ចើមផ្លូវ កៀរកំណកដីចេញពីលើផ្លូវ ក្នុងគោលបំណងបរិស្ថានស្អាត លើកកម្ពស់សោភណភាពទីក្រុង ។

ជាមួយគ្នានោះដែរលោក សេង គន្ធ អភិបាលរងខណ្ឌកំបូល ក៏បានធ្វើការផ្សព្វផ្សាយជាប្រចាំដល់សាធារណជន ឱ្យរៀបចំវេចខ្ចប់បញ្ចេញសំរាម ស្របតាមលិខិតបទដ្ឋាននានា និងតាមគោលការណ៍ណែនាំដែលបានដាក់ចេញ នាពេលកន្លងមកដោយសាលារាជធានីភ្នំពេញផងដែរ។

សកម្មភាពទាំងនេះក្នុងគោលបំណង រួមគ្នាសម្អាត និងថែទាំទីក្រុងឱ្យបានស្អាតស័ក្ដិសមជាទីក្រុងស្អាត សេវាល្អ ដើម្បីលើកកម្ពស់សោភណភាពទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកទស្សនារាជធានីភ្នំពេញ កាន់តែច្រើនឡើងថែមទៀត ។

លោក សេង គន្ធ ក៏បានអំពាវនាវដល់សាធារណជន សូមវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំ ។ ក្នុងករណីដែលមិនព្រមអនុវត្តតាមការកំណត់ រដ្ឋបាលខណ្ឌនឹងអនុវត្តន៍នូវវិធានការរដ្ឋបាល និងលិខិតបទដ្ឋានដែលនៅជាធរមាន ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara