-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, January 24, 2022

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

    




ព្រះសីហនុ ៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នារសៀលថ្ងៃ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។ 

 ដំណើរទស្សនកិច្ចចាប់ពីស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ដែលមានទីតាំងស្ថិតនៅជាប់ឆ្នេរសុខា ក្រុងព្រះសីហនុ ដើម្បីឈ្វេងយល់ពីដំណើរការ ដកយកកាកសំណល់ភាគល្អិត និងការសម្លាប់មេរោគ ព្រមទាំងបាក់តេរីផ្សេងៗ ដែលធ្វើឱ្យទឹកមានសុវត្ថិភាព មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។ 

 តាមរយៈការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ពិតជាបានផ្តល់ដំណោះស្រាយ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងចាំបាច់ក្នុងមូលដ្ឋានខេត្តព្រះសីហ នុនាពេលបច្ចុប្បន្ន ជួយកាត់បន្ថយទឹកកខ្វក់ហូរចូលទៅសមុទ្រ ដែលជាហេតុធ្វើឱ្យប៉ះពាល់បរិស្ថាន ។

 សមិទ្ធផលទាំងអស់នេះ គឺជាផ្នែកមួយក្នុងចំណោមសមិទ្ធផលជាច្រើនផ្សេងទៀត រួមមាន៖ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សំណង់អគារ និងសណ្ឋាគារប្រណិតៗ ដែលបាននឹងកំពុងលេចឡើងជាបន្តបន្ទាប់ នៅក្នុងទឹកដីខេត្តព្រះសីហនុ «តារារះនាទិសនិរតី» នៃព្រះរាជាណាចក្រម្ពុជា ។ 

ទន្ទឹមនេះការរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រងអនាម័យក្នុងក្រុង និងតាមតំបន់ឆ្នេរសមុទ្រ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្តព្រះសីហនុ ។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បានកសាងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់បានចំនួន២រួចរាល់ហើយ ដែលសព្វថ្ងៃកំពុងដាក់ឱ្យដំណើរការសម្រាប់បន្សុទ្ធទឹក នៅក្រុងព្រះសីហនុ។ ជាមួយគ្នានេះស្ថានីយប្រព្រឹត្តិកម្មកខ្វក់ទី៣ ក៏បាននឹងកំពុងសាងសង់គ្រោងនឹងបញ្ចប់ពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ។ 

បន្ទាប់មកប្រតិភូក៏បានអញ្ជើញទស្សនកិ ច្ចហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ រួចបន្តទៅទីតាំងសិលាបណ្តាសារ ដើមឈើចាំស្នេហ៍ ខ្មែរធ្វើបាន និងរង្វង់មូលព្រះសិវៈផងដែរ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ដារ៉ា