RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

< សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ >
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, January 8, 2022

អភិបាលខេត្ដព្រះសីហនុ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវល្បឿនលឿន

ចំនួនអ្នកទស្សនា: Views

 


 ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ចាប់ពីចំណុច តភ្ជាប់ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ។ ការចុះពិនិត្យ នេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស  ២៥៦៥ ត្រូវ នឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនស្ថាបនា តំណាង ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុ ។

 ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការចុះពិនិត្យនេះ ក្នុងគោលបំណង ពិនិត្យ ដោយផ្ទាល់នូវវឌ្ឍនភាពនៃការអនុវត្តការងារសាងសង់ផ្លូវ ល្បឿនលឿន ក្នុងភូមិសាស្រ្ត ខេត្ត ព្រះសីហនុ ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនទទួលការសាងសង់ផ្លូវត្រូវពន្លឿន ការស្ថាបនាឱ្យ បាន ឆាប់រួចរាល់ តាមលក្ខណៈស្តង់ដារបច្ចេកទេស និងតាមផែនការ។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អនុវត្តន៍ការ ស្ថាបនាដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២ ០១៩ លានដុល្លារអាម៉េរិក។

ការស្ថាបនាផ្លូវនេះមានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង កន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង។ ផ្លូវល្បឿនលឿនឆ្លងកាត់ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្ត កោះកុងប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ ។ គម្រោង ស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ ជួយ កាត់ បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងជួយកាត់បន្ថយ តម្លៃនៃការធ្វើដំណើផងដែរ ៕