






រូបថត៖ ងូ សុមុនី
-->
រូបថត៖ ងូ សុមុនី
ភ្នំពេញ:ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូរុស្ស៊ីបានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន។
លោក ប៉េស្កូវ បាននិយាយថា «ស្របតាមកិច្ចព្រមព្រៀង គណៈប្រតិភូរុស្ស៊ីដែលមានតំណាងក្រសួងការបរទេស ក្រសួងការពារជាតិ និងទីភ្នាក់ងារផ្សេងៗទៀត រួមទាំងរដ្ឋបាលប្រធានាធិបតីផងដែរនោះ បានទៅដល់ប្រទេសបេឡារុស្សហើយ ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែន»។
លោកបានបញ្ជាក់ថា «យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាទាំងនេះនៅក្នុងទីក្រុង Gomel»។
ក្រសួងការបរទេសបេឡារុស្សបានបញ្ជាក់ពីការទៅដល់របស់គណៈប្រតិភូរុស្ស៊ីនៅទីក្រុង Gomel សម្រាប់កិច្ចពិភាក្សាជាមួយភាគីអ៊ុយក្រែនហើយ ដោយបានកត់សម្គាល់ថា ទីក្រុង Minsk បានរៀបចំកិច្ចការងារចាំបាច់នានាផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស្ស លោក Anatoly Glaz បាននិយាយថា «បាទ! យើងបានធ្វើការបញ្ជាក់ពីព័ត៌មាននេះហើយ។ ភាគីបេឡារុស្សបានរៀបចំអ្វីៗគ្រប់យ៉ាងដែលចាំបាច់សម្រាប់កិច្ចពិភាក្សានោះរួចរាល់អស់ហើយ និងធានាយ៉ាងពេញលេញនូវដំណោះស្រាយនៃពិធីសារ ភស្តុភារ និងបញ្ហាផ្សេងៗទៀត»៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara
សៀមរាប: ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២២ លោក វរៈសនីយ៍ឯក វិញ វឿន មេបញ្ជាការរងតំ បន់ប្រតិបត្តិការសឹករងសៀមរាប កាលពីថ្ងៃ៩រោចខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២ បានដឹកនាំក្រុមគ្រូពេទ្យរបស់ខ្លួនចំនួន២១នាក់ ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញ ប្រភេទ Pfizer ជូនដល់បងប្អូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ចំនួន១៨៤នាក់ ដែលក្នុងនោះស្រី៦៨នាក់។ ហើយទីតាំងចាក់វ៉ាក់សាំងនោះស្ថិតនៅក្នុងសាលាឃុំលាងដៃ ក្រោមវត្តមានចូលរួមរបស់លោក ឡុង រដ្ឋារក្ស អភិបាលស្រុក និងជាប្រធានកិត្តិយសនៃសមាគមអតីតយុទ្ធជនស្រុកអង្គរធំ។
មានប្រសាសន៍នាឱកាសនោះ លោក វរៈសនីយ៍ឯក វិញ វឿន បានឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោកមេបញ្ជាការយោធភូមិភាគទី៤ និងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកបានរៀបចំក្រុមការងារគ្រូពេទ្យ ចុះធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ដូសជំរុញប្រភេទ Pfizer នេះ ជូនដល់បងប្អូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន នៅតាមបណ្តាស្រុកចំនួន១១ស្រុក ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២មក ហើយឥឡូវនេះស្រុកអង្គរធំ គឺជាស្រុកចុងក្រោយ ដែលមានបងប្អូនអតីតយុទ្ធជនយើងចំនួន១៨៤នាក់។ ហើយលោក វិញ វឿន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៤នេះ ក៏មានស្រុកមួយចំនួន ដែលបងប្អូនគ្រួសារយោធិន អតីតយុទ្ធជននៅសេសសល់មិនទាន់បានមកចាក់ ក្រុមការងារយើងនឹងបន្តចាក់ជាលើកទី២ទៀត ជូនបងប្អូនឱ្យបានគ្រប់ៗគ្នា។
រីឯលោកចៅហ្វាយស្រុក ឡុង រដ្ឋារក្ស ក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគិតគូរពីសុខភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋកម្ពុជា តាមរយៈការផ្តល់នូវវ៉ាក់សាំងបង្កាជំងឺកូវីដ១៩នេះ ចាក់ជូនបងប្អូនដោយឥតគិតថ្លៃ និងថ្លែងអំណរគុណផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប និងក្រុមគ្រូពេទ្យកងទ័ព ដែលបានចុះមកចាក់វ៉ាក់សាំងជូនដល់បងប្អូនអតីតយុទ្ធជនស្រុកអង្គរធំនេះ។
លោកចៅហ្វាយស្រុក ឡុង រដ្ឋារក្ស ក៏បានណែនាំ ដល់បងប្អូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជនទាំងអស់ ដែលបានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងពេលនេះ ក៏ត្រូវបន្តការប្រុងប្រយ័ត្នការពារខ្លួនបន្ថែមទៀត ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការ ៣កុំនិង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្រោយពេលចាក់វ៉ាក់សាំងរួចនេះ មិនត្រូវពិសាគ្រឿងស្រវឹងរយៈពេលយ៉ាងតិច១សប្តាហ៍ ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រឆាំងមេរោគកូវីដ-១៩៕ ដោយ៖ ហង្ស សៀក សម្រួលផ្សាយដោយ៖ dara
កណ្តាល: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាខេត្តកណ្តាលបានរៀបចំសិក្ខាសាលាតាមប្រព័ន្ធបញ្ចូនសំឡេង និងរូបភាព ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន ដោយយកតាមបទពិសោធន៍ និង ការអនុវត្តនៅប្រទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល។ សិក្ខាសា លានេះ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
លោកស្រី លី វណ្ណៈ បានឱ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យតាមឱសថស្ថាននានាក្នុងខេត្តសៀមរាបមួយចំនួនធំរួចមក ឃើញថា មានឱសថស្ថានមួយចំនួនតូចប៉ុណ្ណោះ បានលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែថ្នាំទាំងនោះសុទ្ធតែមានលេខបញ្ជីកា ពីក្រសួងសុខាភិបាលត្រឹមត្រូវ ដោយមន្រ្តីជំនាញមិនទាន់រកឃើញការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាលនៅក្នុងក្រុងសៀមរាបនោះទេ។
នៅក្នុងឱកាសចុះត្រួតពិនិត្យនេះដែរ លោកស្រីបានណែនាំឱ្យម្ចាស់ឱសថស្ថានទាំងអស់ត្រូវគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហាមដាច់ខាតការលក់ថ្នាំ ដែលគ្មានបញ្ជីកាពីក្រសួងសុខាភិបាល។ សម្រាប់ឱសថស្ថានណាដែលបានលក់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលមានបញ្ជីកាត្រឹមត្រូវពីក្រសួងសុខាភិបាលហើយនោះ ត្រូវលក់ក្នុងតំម្លៃសមរម្យកុំដំឡើងថ្លៃហួសហេតុ ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។
លោកស្រី លី វណ្ណៈ បានលើកឡើងថា កាលពីផ្ទុះកូវីដ-១៩ដំបូងមានអាជីវករមួយចំនួនបានលក់ម៉ាសក្នុងតម្លៃថ្លៃហួសហេតុ ហើយឥឡូវនេះប្រភេទអូមីក្រុង បានរាតត្បាត តែមានថ្នាំព្យាបាល ។ ដូច្នេះសូមឱ្យម្ចាស់ឱសថស្ថានទាំងអស់ កុំលក់ថ្នាំព្យាបាលកូវីដនេះ ថ្លៃហួសហេតុពេក ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាចទទួលយកបាន។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ Molmupiravir ដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកាខាងលើ ជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មានលេខបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ឱសថដែលគ្មានលេខទិដ្ឋាការ ឬបញ្ជីកាខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕ដោយ ឃុត សៅ សម្រួលផ្សាយដោយ៖ dara
ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុង ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកម្មវីធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ គម្រោងនេះ នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង។ គម្រោងនេះ ក៏មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១ ៦៩០ ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១ ៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាម៉េរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara
ប៉ៃលិន៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តប៉ៃលិន ឯកឧត្តម អ៊ីឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ ព្រមទាំងផ្សព្វផ្សាយ សភាពការណ៍ទូទៅ របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម កើត សុធា ទីប្រឹក្សាគណបក្សខេត្ត បានធ្វើរបាយការណ៍ថា៖ ឆ្នាំ២០២១កន្លងមកនេះ គឺជាឆ្នាំដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត លើវិស័យសេដ្ឋកិច្ចសង្គម តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តប៉ៃលិន តែងបានរួមសហការជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានជួយខេត្ត និងបណ្តាអង្គការចាត់តាំងបក្ស បានខិតខំបំពេញភារកិច្ចចុះជាប់តាមមូលដ្ឋានជាប្រចាំរួមប្រាស្រ័យជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋដោយមិនមានការប្រកាន់និន្នាការនយោបាយ ដើម្បីអប់រំផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពី គ្រោះថ្នាក់នៃជំងឺរាតត្បាតកូវីដ-១៩ ការចុះជួយប្រជាជនពីគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការផ្សព្វផ្សាយអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗដោយសមូហភាព និងឆន្ទៈមុះមុត ទំនួលខុសត្រូវខ្ពស់ ។
ឯកឧត្តម អ៊ី ឈាន សមាជិកគណ:កម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។
ឯកឧត្តមប្រធាន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ដោយឡែកគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាមួយគ្នានោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្តនូវបណ្តាភារកិច្ចសំខាន់ជាច្រើនតាមសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ ១.ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស, ២-ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ៣- បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ, និង៤. ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ និង ភូមិ ផងដែរ ៕
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា យុវជនកម្ពុជាត្រូវចេះទាញយកបច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯងនិងប្រទេសជាតិខ្លួនឯង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៅព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។
ឯកឧត្តម សាយ សំអាល់ បានលើកឡើងបន្ថែមថា អ្វីដែលរៀននៅសាលាគឺមិនសំដៅតម្រូវនរណាម្នាក់ទេ គឺសំដៅតម្រូវទាំងអស់គ្នា ហើយយើងត្រូវចេះយល់ច្បាស់អ្វីដែលគេបានបង្រៀននៅក្នុងមេរៀនទាំងអស់នោះ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាគោល ដែលយើងអាចធ្វើបានដោយខ្លួនឯង។ លើសពីនេះ យុវជនត្រូវមានការជឿជាក់លើខ្លួនឯង ហើយមានជំហរមួយជឿថាខ្មែរធ្វើបាន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ចាក់ថា ក្នុងសម័យតេជោសន្តិភាព កម្ពុជាមានឱកាសនិងលទ្ធភាពដូចបណ្តាប្រទេសដទៃទៀតដែរ ក្នុងការក្រសោបទាញប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មរបស់ឧស្សាហកម្ម ៤.០។ ក្នុងនោះដែរ កម្ពុជាមានឱកាសស្មើគ្នាជាមួយប្រទេសនានា ក្នុងការឈានទៅរកឧស្សាហកម្ម ៤.០ ស្របតាមចក្ខុវិស័យនៃក្រប ខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មបច្ចេក វិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាចូលក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យយុវជនកម្ពុជា ជាពិសេសយុវសិស្សនៅតាមគ្រឹះស្ថានសិក្សាត្រូវមាន ប្រឹងប្រែងសិក្សានិងចាប់យកឱកាសនៃការរិវឌ្ឍនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ឧត្តមប្រយោជន៍របស់សង្គមកម្ពុជា ឆ្ពោះទៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីប្រទេសឧស្សាហកម្មបែបប្រពៃណីទៅរកឧស្សាហកម្មទំនើប។
សូមបញ្ជាក់ថានៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាប្រវត្តិសាស្រ្តនេះដែរ ក៏មានពិធីចុះអនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកម្មវិធីអប់រំ ៤.០ រវាង សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ ជាមួយស្ទីមមីង ខេមបូឌា និងវិទ្យាល័យព្រះស៊ីសុវត្តិ សាលា រៀនជំនាន់ថ្មី វិទ្យាល័យព្រែក លៀប វិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ អង្គការសប្បុរសធម៌ឡៃហ្គ័រ ផងដែរ៕
នៅព្រឹកថ្ងៃព្រហស្បតិ៍១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការពុទ្ធបរិស័ទ បានអញ្ជើញចូលរួម និងនិមន្តព្រះសង្ឃរាប់បាត្រចំនួន ៣៧៥អង្គ ជាកិច្ចឆ្លងនៃពិធីបុណ្យមាឃបូជា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅ នៅសួនច្បារប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
បុណ្យមាឃបូជាជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទក្នុងពិភពលោក ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង រមែងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។ ដោយឡែក ឆ្នាំនេះរដ្ឋបាលខេត្តកំពត បានប្រារព្ធធ្វើឡើងចាប់ផ្ដើមនៅរសៀលពុធ ១៥ កើត ខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ និងបានឆ្លងនៃពិធីបុណ្យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
បុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតក្នុងព្រះពុទ្ធសាសនា ដោយឡែកនៅកម្ពុជាយើងពិធីបុណ្យមាឃបូជា នេះទៀតសោត តែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងចម្បងគឺសម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសបាក់ជន្មាយុសង្ខារ។
ព្រះរាជាណាចក្រកម្ពុជា មានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជា តែងតែបានជំរុញលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនថ្កុំថ្កើនរុងរឿងដូចសព្វថ្ងៃនេះ។