-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, February 1, 2022

ក្នុងឱកាសថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តពោធិ៍សាត់ ដែលមានភ្ញៀវទេសចរជិត៣ម៉ឺននាក់ បានមកដើរលេងកម្សាន្ត

ចំនួនអ្នកទស្សនា: Views




(ពោធិ៍សាត់)៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២២ នៃថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២៩,០៣៩នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងខេត្តពោធិ៍សាត់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន២៩,០៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន០៤នាក់។ 

 លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ ព័តមានឱ្យដឹងនាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះថា ក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៧ក្រុង ស្រុក តំបន់ទេសចរណ៍ដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ផារ៉ាដាយរីសត តំបន់អូរសោម, ចំពោះស្រុក

ក្រគរ គឺនៅទឹកធ្លាក់ច្រកល្អៀង, ស្រុកតាលោសែនជ័យ គឺនៅសួនកម្សាន្តតាលោសែនជ័យ។ លោក សំ ឃីម បន្តថា ចាប់ពីថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២២ (នៃថ្ងៃឈប់សម្រាកចុងសប្តាហ៍) មានភ្ញៀវទេសចរណ៍ផ្ទៃក្នុងចំនួន ២០,០១៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន២០,០១០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន០៤នាក់។ 

ដោយឡែកនាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ (ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម) មានភ្ញៀវទេសចរណ៍ផ្ទៃក្នុងចំនួន ៩,០២៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន៩,០២៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន០០នាក់។

 លោកប្រធានមន្ទីរបានបន្ថែមថា មន្ទីរនៅតែបន្តយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដា អប្បបរមា (SOP) តាមគោលដៅទេសចរណ៍ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការការពារ «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។ 

 បើកតាមលោកប្រធានមន្ទីរ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលមានការកើតឡើងនេះ គឺដោយសារក្រោមការដឹកនាំរបស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោកបានចាប់ខ្ពស់ក្នុងជម្រុញការផ្សព្វផ្សាយ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា  ជុំវិញគោលដៅ និងទីតាំងទេសចរណ៍សំខាន់ៗ ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានដឹង បានស្គាល់ និងចូលមកទស្សនាកម្សាន្ត ក្នុងទឹកដីខេត្តដ៏សម្បូរបែបមួយនេះ។ សូមបញ្ជាក់ថា គោលដៅទេសចរណ៍ទូទាំងប្រទេស ដែលមានភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើន ក្នុងថ្ងៃ២៩-៣០ ខែមករា ឆ្នាំ២០២២ម្សិលមិញ រួមមាន៖ * ខេត្តព្រះសីហនុ ៥៧,៨២៣ នាក់ * រាជធានីភ្នំពេញ ៣៤,០៦៥ នាក់ * ខេត្តពោធិ៍សាត់ ២០,០១៤ នាក់ * ខេត្តបាត់ដំបង ១៦,៧៨៣ នាក់ * ខេត្តសៀមរាប ១៦,៥៤៦ នាក់ * ខេត្តកំពត ១៣,៧០៨ នាក់៕