-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Thursday, February 17, 2022

សម្ដេចក្រឡាហោម ស ខេង លើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views




បាត់ដំបង:សម្ដេចក្រឡាហោម ស ខេងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ ជួយដោះស្រាយទុក្ខកង្វល់ ឬបញ្ហាប្រឈម និងការលំបាកផ្សេងៗបានទាន់ពេលវេលា។ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តបាត់ដំបងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយទុក្ខកង្វល់ ឬបញ្ហាប្រឈម និងការ

 លំបាកផ្សេងៗ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងកិច្ចការផ្សេងៗទៀត។ សម្ដេចក្រឡាហោមបានបន្តថាសម្រាប់ការសាងសង់ផ្លូវ គឺឃុំនីមួយៗសុទ្ធតែទទួលបានថវិកាដើម្បីអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ តាមយៈការឡើងថ្លែងបញ្ចេញមតិយោបល់ នាឱកាសនោះ សម្ដេចក្រឡាហោម បានទទួលនូវសំណើ និងសំណូមពរមួយចំនួនពីតំណាងប្រជាពលរដ្ឋ ក្នុងនោះរួមមានពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ ការដឹកជញ្ជូនដី ការថែទាំបរិស្ថាន និងការលើកកម្ពស់តំបន់ទេសចរណ៍ក្នុងស្រុកបាណន់។ សម្ដេចបានសម្ដែងការគាំទ្រចំពោះមតិយោបល់ទាំងនោះ និងបានណែនាំភ្លាមៗឱ្យរដ្ឋបាល ខេត្ត និងអាជ្ញាធរស្រុកសិក្សាដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕