-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, February 19, 2022

ឯកឧត្តម សាយ សំអាល់៖ យុវជនត្រូវចេះទាញយកបច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ខ្លួនឯងនិងប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views



ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា យុវជនកម្ពុជាត្រូវចេះទាញយកបច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រយោជន៍ ខ្លួនឯងនិងប្រទេសជាតិខ្លួនឯង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៅព្រឹកថ្ងៃសុក្រទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងបន្ថែមថា អ្វីដែលរៀននៅសាលាគឺមិនសំដៅតម្រូវនរណាម្នាក់ទេ គឺសំដៅតម្រូវទាំងអស់គ្នា ហើយយើងត្រូវចេះយល់ច្បាស់អ្វីដែលគេបានបង្រៀននៅក្នុងមេរៀនទាំងអស់នោះ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាគោល ដែលយើងអាចធ្វើបានដោយខ្លួនឯង។ លើសពីនេះ យុវជនត្រូវមានការជឿជាក់លើខ្លួនឯង ហើយមានជំហរមួយជឿថាខ្មែរធ្វើបាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ចាក់ថា ក្នុងសម័យតេជោសន្តិភាព កម្ពុជាមានឱកាសនិងលទ្ធភាពដូចបណ្តាប្រទេសដទៃទៀតដែរ ក្នុងការក្រសោបទាញប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មរបស់ឧស្សាហកម្ម ៤.០។ ក្នុងនោះដែរ កម្ពុជាមានឱកាសស្មើគ្នាជាមួយប្រទេសនានា ក្នុងការឈានទៅរកឧស្សាហកម្ម ៤.០ ស្របតាមចក្ខុវិស័យនៃក្រប ខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មបច្ចេក វិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាចូលក្នុងតំបន់ និងពិភពលោក។

ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យយុវជនកម្ពុជា ជាពិសេសយុវសិស្សនៅតាមគ្រឹះស្ថានសិក្សាត្រូវមាន ប្រឹងប្រែងសិក្សានិងចាប់យកឱកាសនៃការរិវឌ្ឍនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ឧត្តមប្រយោជន៍របស់សង្គមកម្ពុជា ឆ្ពោះទៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីប្រទេសឧស្សាហកម្មបែបប្រពៃណីទៅរកឧស្សាហកម្មទំនើប។

សូមបញ្ជាក់ថានៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាប្រវត្តិសាស្រ្តនេះដែរ ក៏មានពិធីចុះអនុស្សរណៈនៃការយោគ យល់គ្នាស្តីពីកម្មវិធីអប់រំ ៤.០ រវាង សហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ ជាមួយស្ទីមមីង ខេមបូឌា និងវិទ្យាល័យព្រះស៊ីសុវត្តិ សាលា រៀនជំនាន់ថ្មី វិទ្យាល័យព្រែក លៀប វិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ អង្គការសប្បុរសធម៌ឡៃហ្គ័រ ផងដែរ៕