-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Sunday, March 20, 2022

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីសាងសង់សាលាឆាន់និងសម្ភោធដាក់ឲប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី!!!

ចំនួនអ្នកទស្សនា: Views

 


ខេត្តកណ្តាល៖ នារសៀល ថ្ងៃសៅរ៍ ០២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ !ឯកឧត្តមបានអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រុងពាលីសាងសង់សាលាឆាន់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខ្លោងទ្វារ របងវត្ត និងសមិទ្ធផលនានា ក្នុងវត្តឧត្តមសាមគ្គី ហៅ (វត្តឈើទាល) ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត

លោកឧត្តមសេនីយ៍ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី នាយក នាយករងរដ្ឋបាល មន្ទីរ-អង្គភាពជំនាញ ទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សា គណៈអភិបាលស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរដ្ឋបាលស្រុក មេឃុំ លោកយាយលោកតា យុវជន ស.ស.យ.ក ក្រុមកាយរិទ្ធ យុវជនកាកបាទក្រហម។

ឆ្លៀតក្នុងឳកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមថ្លែងអំណរគុណដល់ សប្បុរសជនជិតឆ្ងាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ ជុំវិញទីអារាមវត្ត ក្នុងការកសាងនូវសម្ធិផលនានា ឡើងដើម្បីទុកជាកុសលផលបុណ្យ ទៅអនាគតជាតិ ក្នុងព្រះពុទ្ធសាសនា។

 សូមក្មួយៗ សិស្សានុសិស្សត្រូវតែខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីក្លាយជាទំពាំងស្នងឬស្សីមួយដែលពោពេញទៅដោយសក្កានុពល ដើម្បីកសាងព្រះពុទ្ធសាសនា និងកសាងប្រទេសជាតិដ៏កំសត់មួយនេះ ដែលធ្លាប់តែរងនូវការបំផ្លិចបំផ្លាញ ពីសង្គ្រាម ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍ និងឈានទៅរកភាពសម្បូរសប្បាយ លើឆាកអន្តរជាតិ៕