-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, March 7, 2022

លោកជំទាវ លំ គន្ធារី ស្ត្រីជាមាតានៃពិភពលោក ជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការគ្រប់គ្រងនិងដឹកនាំនៅក្នុងសហគមន៍

ចំនួនអ្នកទស្សនា: Views



 (កំពង់ធំ)÷ ស្រុកកំពង់ស្វាយ ជាស្រុកមួយដែលប្រជាពលរដ្ឋមួយចំនួនធ្វើចំណាកស្រុក ទៅក្រៅប្រទេសដើម្បីរកប្រាក់មកទំនុកបំរុងដល់គ្រួសារ។ ដោយសង្កេតឃើញពីការលំបាករបស់ប្រជាពលរដ្ឋ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមចលនាស្ត្រី លោកជំទាវ យស ថានារី សមាជិកក្រុមប្រឹក្សាខេត្ត ជាអនុប្រធានក្រុមចលនាស្រ្តី និងសហការី ព្រមទាំងអភិបាលរងស្រុក បានចុះសួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ ចុះផ្សព្វផ្សាយពីការរីករាលដាលពីជំងឺកូវីដ-១៩ និងពង្រឹងពីតួនាទី/ភារកិច្ចដល់ស្រ្តីនៅតាមមូលដ្ឋាន ស្ថិតនៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ។

ថ្លែងក្នុងពិធីនោះ លោកជំទាវ យស ថានារី បានលើកឡើងពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន និងបញ្ហាប្រឈមផ្សេងៗដែលកើតឡើងនៅក្នុងមូលដ្ឋាន ដើម្បីដោះស្រាយរាល់ទុក្ខកង្វល់របស់ពួកគាត់។ ជាមួយគ្នានោះ ដែរ លោកជំទាវក៏បានផ្សព្វផ្សាយបន្ថែមពីការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយលោកជំទាវក៏បានណែនាំដល់បងប្អូនយើងឲ្យយកចិត្តទុកដាក់ពីសុខភាព គឺ ត្រូវពាក់ម៉ាស លាងដៃនិងសាប៊ូ អាល់កុលឬជែល និងរក្សាគម្លាតពីមួយម៉ែត្រកន្លះពីគ្នា ព្រមទាំងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកជំទាវលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាប្រធានក្រុមចលនាស្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលលោកតែងតែយកចិត្តទុកដាក់គិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងជានិច្ច ។ ទន្ទឹមនិងនោះ លោកជំទាវ ក៏បានក្រើនរំលឹកដល់បងប្អូនដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណសូមធ្វើឲ្យបានគ្រប់ៗគ្នា និងណែនាំបងប្អូន កូនចៅឲ្យចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ និងបន្ថែមការដាំដុះដំណាំរួមផ្សំផ្សេងៗនៅតាមផ្ទះរបស់បងប្អូន ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃអោយកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ។

លោកជំទាវក៏បានអំពាវនាវសូមឲ្យពុកម៉ែបងប្អូនទាំងអស់ដែលជាស្រ្តី ត្រូវតែបំពេញតួនាទីភារកិច្ចក្នុងការដឹកនាំឲ្យបានគ្រប់ៗគ្នា ពិសេសរួមគ្នាទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ។

ម៉្យាងវិញទៀត សូមបងប្អូនប្រជាពលរដ្ឋរួមគ្នាសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីថែរក្សាភូមិឃុំឲ្យមានសុវត្ថិភាព និងត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងប្រមូលស្ត្រីបន្ថែមឲ្យចូលរួមក្នុងក្រុមចលនាស្ត្រីនៅតាមស្រុក/ឃុំឲ្យមានលក្ខណៈល្អប្រសើរថែមទៀត ៕ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ dara