-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, March 21, 2022

ប្រជាពលរដ្ឋរស់នៅតំបន់កោះ នឹងមានអគ្គិសនីរដ្ឋប្រើប្រាស់

ចំនួនអ្នកទស្សនា: Views

 



ព្រះសីហនុ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅតំបន់កោះមានក្តីសង្ឃឹម នឹងមានភ្លើងរដ្ឋប្រើប្រាស់នៅចុងឆ្នាំ២០២២ ។
 នេះជាការលើកឡើងក្នុងឱកាសដែល ឯកឧត្តមបានជួបសំណេះសំណាលជាមួយសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ចំនួន ៤៦០នាក់ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា តំបន់កោះមានភ្លើងថ្លៃជាងដីគោក សូមអ្នកកោះមានក្តីសង្ឃឹម ហើយថ្មីៗនេះឯកឧត្តម បានជជែកជាមួយឯកឧត្តម កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជាថា នៅចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមជាងនឹងមកដំឡើងបង្គោលភ្លើង យើងត្រូវអូសភ្លើងចេញពីតំបន់តារាសាគរ

 ខេត្តកោះកុង ឆ្លងសមុទ្រមកកាន់ក្រុងកោះរ៉ុងរបស់យើង ដើម្បីឱ្យប្រជាពលរដ្ឋតំបន់កោះមានភ្លើងរដ្ឋប្រើប្រាស់។ ក្រោយការភ្ជាប់ភ្លើងរួចអ្នកកោះរ៉ុងមានបណ្តាញអគ្គិសនីរដ្ឋប្រើប្រាស់ ធ្វើឱ្យតម្លៃភ្លើងមានតម្លៃដូចអ្នករស់នៅកំពង់សោមដូច គ្នា។ ទន្ទឹមនេះយើងនៅមានកង្វល់បញ្ហាទឹក យើងត្រូវពង្រីកបន្ថែម ឬរកសេវាករមកធ្វើការវិនិយោគ ក្នុងនោះយើងក៏ត្រូវមានផ្ទៃដីរងទឹកភ្លៀង និងអាងស្តុកទឹកជាការចាំបាច់។ ព្រោះសេវាចាំបាច់ គឺ ផ្លូវ ទឹក និងភ្លើង វាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម អភិបាលខេត្ត បាន

បន្តថា អ្វីដែលជាកង្វល់ គឺក្លាចបងប្អូនប្រជានេសាទរបស់យើងចេញទៅធ្វើនេសាទ ទម្លាក់យុថ្កាក្នុងសមុទ្រ ធ្វើឱ្យដាច់ខ្សែបណ្តាញអគ្គិសនី ក្នុងបាទសមុទ្រ ព្រោះយើងមិនអាចតភ្ជាប់បានវិញទេ គឺមានតែអូសខ្សែបណ្តាញថ្មី។ ព្រោះខ្សែបណ្តាញ នេះ ត្រូវបញ្ជាទិញថ្មីមកពីក្រៅប្រទេស ។ ដូច្នេះយើងរួមគ្នាថែទាំទាំងអស់គ្នា ព្រោះវាជាសម្បត្តិសាធារណៈ និងជាប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅតំបន់កោះ៕ដោយងូ សុមុនី សម្រួលផ្សាយដោយ៖ dara