-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, April 11, 2022

លោកជំទាវ ម៉ែន សំអន ៖ ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

 




ភ្នំពេញ :ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអថិការកិច្ច អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គការមហាជន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃ៩កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករឭកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស នៃគណបក្សប្រជាជនកម្ពុជា និងជូនពរជ័យឆ្នាំថ្មី ជូនសមាជិក សមាជិកា នៃអង្គពិធីឱ្យមានសុខភាពល្អ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាយកឈ្នះឱ្យបាននូវការបោះឆ្នោតនាពេលខាងមុខនេះ ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ-១៩នេះ កម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតក្នុងសកលលោក បាននិងកំពុងរងគ្រោះដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួន ។ ជាពិសេសក្នុងវិស័យទេសចរណ៍ សណ្ឋាគារ បដិសណ្ឋាកិច្ច ព្រមទាំងកម្មករ កម្មការិនីផងដែរ។ ហេតុនេះសមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺដ៏កាយសាហាវនេះ តាមរយៈការអនុវត្តវិធានការ ៣កុំ ៣ការពារ និងការទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

លោកជំទាវ ក៏បានសំណូមពរ ទី១.បន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ក្នុងនោះ ថ្នាក់ដឹកនាំគណបក្សត្រូវបន្តសហការជាមួយក្រុមការងារឱ្យ បានកាន់តែជិតស្និទ្ធ អនុវត្តន៍ការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត សមាជិកគណបក្សមួយរូប គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក ។ ទី២. បន្តកចុះជួបជាមួយសមាជិក សមាជិកា និងមហាជនឱ្យបានជាប់ជាប្រចាំ និងដូចភ្លៀមរលឹម ដើម្បីឈ្វេងយល់ពីស្ថានភាព តម្រូវការ និងជួយដោះស្រាយបញ្ហានានា ព្រមទាំងតាមដាន និងឆ្លើយតប ឱ្យទាន់ពេលវេលាចំពោះការវាយប្រហារ ឬបាតុភាពនានា ដែលជិះឥទ្ធិពលដល់សតិអារម្មណ៍មហាជន។ ទី៣. កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ ថែរក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ។ ទី៤. រចនាសម្ព័ន្ធគណក្សគ្រប់ថ្នាក់ អាជ្ញាធរ បេក្ខជនក្រុមប្រឹក្សា ក្រុមការងារ មន្រ្តីបក្សទាំងអស់ សូមកុំធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅទីតាំងដែលខ្លួនបំពេញតួនាទី នៅតាមភូមិ ឃុំនីមួយៗ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara