-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Tuesday, April 19, 2022

ពលរដ្ឋខេត្តកំពង់ធំ រីករាយក្រៃលែង ដែលបានលេងកម្សាន្តឡើងវិញ ក្នុងពិធីបុណ្យចូលឆ្នាំ

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ បើទោះបីជាថ្ងៃចូលឆ្នាំបានកន្លងផុតទៅហើយមួយថ្ងៃក៏ដោយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំនិងរៀបចំពីព្រោះតេជគុណធម្មបាលោ ជ សុចាយ ព្រះចៅអធិការវត្តឌួងសូរិយា ហៅវត្ត ក្តីដូង រួមជាមួយនឹងគណៈកម្មការអាចារ្យវត្ត សហការជាមួយនឹងអាជ្ញាធរដែនដីកងកម្លាំងបានរៀបចំពិធីស្រង់ព្រះ និងបុណ្យឧទ្ទិសឆ្លងជូនដល់បុព្វការីជន ដែលបានបាត់បង់ជីវិតកាលពីសម័យខ្មែរក្រហម និងពីអតីតកាល ដែលស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះតេជគុណ ជ សុចាយ បានមានសង្ឃដីកាថា វត្តឌួងសូរិយាហៅវត្តក្តីដូងនេះ គឺជាវត្តបុរាណមួយប្រជាពលរដ្ឋកសាងឡើងតាំងពីយូរយារណាស់មកហើយ លុះដល់សម័យខ្មែរក្រហមពួកវាបានយកទីតាំងនេះធ្វើជាកន្លែងដាក់ជីសត្វ និងបានសម្លាប់ប្រជាពលរដ្ឋជាច្រើនដែលមានភស្តុតាងបញ្ជាក់ស្រាប់។

ដោយសារមានការខកខានក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ អស់រយៈពេលពីរឆ្នាំ ដោយសារតែជំងឺកូវីដ១៩ ពេលនេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពក្នុងនោះប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន និងជួបជុំគ្នាឡើងវិញ ដោយឡែកនៅវត្តឌួងសូរិយាហៅវត្តក្តីដូងក៏បានរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបានរៀបចំលេងល្បែងប្រជាប្រិយដូចជា ទាញព្រ័ត្រ វាយក្អម លោតបាវ និងល្បែងផ្សេងៗទៀតជូនដល់ប្រជាពលរដ្ឋទស្សនាកំសាន្ត ហើយក្នុងនោះក៏មានរៀបចំការដាក់តាំងភ្លើងពណ៌ ភ្លើងលម្អក្បូក្បាច់រចនាដើម្បីទាក់ទាញក៏ដូចជាភាពស្រស់បំព្រងរបស់ទីវត្តផងដែរ។

នៅក្នុងពិធីនោះ គេឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមករាំលេងកំសាន្ត ក៏ដូចជាលេងល្បែងប្រជាប្រិយនិងបានចូលរួមពិធីស្រង់ព្រះដោយប្រើប្រាស់ឡានទឹករបស់ស្នងការនគរបាលខេត្តកំពង់ធំ ចំនួន២ គ្រឿងដើម្បីអបអរសាទរក្នុងពិធីនោះផងដែរ។

ថ្នាក់ដឹកនាំខេត្តដែលដឹកនាំដោយ លោក ងួន រតន: អភិបាលខេត្តកំពង់ធំ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំលេងកម្សាន្តនៅសួនមាត់ស្ទឹងសែនមានរាំលេង សម្តែងសិល្បៈ ជូនប្រជាជនទស្សនា និងលេងល្បែងប្រជាប្រីយ៍នានាដែលជាប្រពៃណីជាតិខ្មែរប្រកបដោយក្តីសោមនស្សរីករាយជាពន់ពេក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ តាមរយៈស្នាមញញឹមបានបង្ហាញថា ប្រជាពលរដ្ឋពិតជារីករាយខ្លាំងណាស់ ជាមួយការបានលេងកម្សាន្តឡើងក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ បន្ទាប់ពីខកខានមួយរយះកន្លងមកដោយសារវិបត្តិនៃជំងឺកូវីដ១៩។

ប្រជាពលរដ្ឋថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់រូប។

តាមរបាយការណ៍នៃមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឲ្យដឹងថា:ស្ថានភាពទេសចរណ៍របស់ខេត្តកំពង់ធំ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនានៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ខេត្តកំពង់ធំ មានសរុបចំនួន ៤០,៣៣៦នាក់ក្នុងនោះភ្ញៀវជាតិ ចំនួន ៤០,២៨៨នាក់ភ្ញៀវបរទេស ចំនួន ៤៨នាក់។ ភ្ញៀវដើរកម្សាន្តនៅសួនច្បារមាត់ស្ទឹងសែន មានចំនួន ២,៣៥០នាក់៕