-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Monday, April 25, 2022

ព្រះសង្ឃជិត ១ ០០០អង្គប្រឡងធម្មវិន័យថ្នាក់ត្រី ទោ ឯក នៅវត្តសិត្បូ ក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views

  


កណ្តាល: ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ព្រះពុទ្ធឃោសាចារ្យ ស ប៊ុនណា ព្រះរាជាគណៈថា្នក់ទោ ព្រះបាឡាត់វទីវង្សា ព្រះបាឡាត់គណខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះជួយសង្កាត់សិត្បូ នៅព្រឹកថ្ងៃ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ បាននិមន្ត និងអញ្ជើញក្នុងពិធីបើកវិញ្ញាសារប្រឡងរបស់បេក្ខសមណសិស្ស ប្រឡងធម្មវិន័យថ្នាក់ត្រី ទោ និងថ្នាក់ឯក ចំនួន ៧៣៣អង្គ និង ព្រះសង្ឃវត្តសិត្បូ២០០អង្គ សរុបជិត ១ ០០០អង្គ ដែលរៀបចំឡើងនៅវត្តសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានកោតសរសើរដល់មន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ស្រុក-ក្រុង ជាពិសេសមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានខិតខំប្រឹងប្រែង ចូលរួមជួយបណ្ដុះបណ្ដាលធនធានមនុស្ស ធនធានព្រះសង្ឃ សំដៅពង្រឹងគុណភាពវិស័យអប់រំ ពោលគឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សមណសិស្សទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំណេះដឹងដែលមាន ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង គោរពវិន័យក្នុងពេលប្រឡង និងត្រូវខិតខំបំពេញគ្រប់សំណួរដែលមានក្នុងវិញ្ញាសានីមួយៗគ្រប់ជ្រុងជ្រោយផងដែរ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្ថែមថា ដំណើរការប្រឡងនេះ ជាដំណាក់កាលមួយដ៏សំខាន់ ដែលមានរយៈពេលពេញមួយថ្ងៃប៉ុណ្ណោះ សម្រាប់បេក្ខសមណសិស្ស-បេក្ខជនគ្រប់ព្រះអង្គ-គ្រប់រូប ដែលបានខិតខំសិក្សារៀនសូត្រនាពេលកន្លងមក ដើម្បីធ្វើការរវាស់ស្ទង់ និងបង្ហាញអំពីសមត្ថភាព ចំណេះដឹងក្នុងការប្រឡងនេះ ប្រកបដោយគុណភាពខ្ពស់ ដែលកើតចេញអំពីឆន្ទៈ និងការព្យាយាមសង្វាតរៀនសូត្ររបស់ព្រះតេជគុណ ប្អូនៗ ក្មួយៗ គ្រប់ព្រះអង្គ/គ្រប់រូប៕ ដោយ ណយ នឿន( ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara