-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Wednesday, April 6, 2022

សិក្ខាសាលាស្តីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន បានបិទបញ្ចប់ប្រកបដោយជោគជ័យ

ចំនួនអ្នកទស្សនា: Views

 



ខេត្តកណ្តាល ៖ សិក្ខាសាលាស្តីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ត្រូវបានបិទបញ្ចប់ ប្រកបដោយជោគជ័យ ដែលពិធីនេះ ប្រារព្វធ្វើឡើង នៅសាលាខេត្តកណ្តាល នារសៀលថ្ងៃទី០៥ មេសានេះ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល មានប្រសាសន៍ថា៖ សិក្ខាសាលានាពេលនេះ គឺក្នុងគោលបំណងស្នូល ចែករំលែក នូវទស្សនទាន យន្តការ យុទ្ធសាស្ត្រ និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឱ្យបាននូវ អភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និងជំរុញប្រសិទ្ធភាព ការផ្សព្វផ្សាយ បំផុស ព័ត៌មាន ឱ្យចូលកៀកកិត ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា៖ អភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន គឺជាកិច្ចការពង្រឹង សន្ទនា ឆ្កើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញ ជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្តល់ការយល់ដឹង ដល់សាធារណជន ឈានទៅ ផ្តល់សេវាសាធារណ: ប្រកបដោយ កម្លាភាព និងការដោះស្រាយ បញ្ហាទុក្ខកង្វល់ និងបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

គួររំលឹកថា៖ សិក្ខាសាលានេះ ប្រព្រឹត្ដិទៅរយៈពេល២ថ្ងៃ ដោយមានការចូលរួមពីសិក្ខាកាម ជាមន្រ្ដីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពវិស័យជំនាញ ជំុវិញរាជធានី-ខេត្តចំនួន៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ dara