-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Thursday, May 26, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវិត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ): ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២

បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកា សេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីសនោះ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះពិសេស។

អញ្ជើញទទួលដំណើរមកដល់របស់គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

គួរបញ្ជាក់ដែរថា ក្នុងឱកាសស្នាក់អាស្រ័យ និងបំពេញការងារនៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្លែង សុន្ទរកថាប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ«ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយ ថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ “ការស្ដារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ”។

ក្នុងឱកាសស្នាក់នៅប្រទេសស្វីសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា" (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (World Bridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា និងបានជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅ ប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ dara