-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Friday, May 6, 2022

សួនរុក្ខជាតិអង្គរ គ្រោងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ

ចំនួនអ្នកទស្សនា: Views

 


 សៀមរាប : ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នាព្រឹកថ្ងៃ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅសួនរុក្ខជាតិអង្គរ មុនពេលសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ដែលក្នុងដំណើរចុះត្រួតពិនិត្យនោះ ត្រូវបានអមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងឯកឧត្តមអគ្គនាយករង មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា មួយចំនួន ទៀត។

សួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ ឃុំគោគចក ក្រុងសៀមរាប ពោលគឺនៅក្នុងតំបន់អង្គរតែម្តង។ បើយោងតាមការឱ្យដឹង ពីមន្រ្តីអាជ្ញាធរជាតិអប្សរានៅទីនោះថា សួនរុក្ខជាតិអង្គរ មានទំហំផ្ទៃដីប្រមាណជិត ១៥ហិកតា ដោយមានរៀបចំជាសួនសំខាន់ៗជាច្រើន តាមរយៈការដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗរាប់ម៉ឺនដើម ពោលគឺមានប្រភេទរុក្ខជាតិសរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។ នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗ ចំនួន៥សួន បានបង្កើតឡើងក្នុងរចនាបថបែបខ្មែរ រួមមាន៖ សួនឱសថ និងគ្រឿងទេស, សួនផ្កាស្មៅ និងផ្កាចម្រុះ, សួនអំបូរត្នោត, សួនលំនៅឋានខ្មែរ, សួនព្រៃឈើ និងសត្វព្រៃអង្គរជាដើម ។ ដោយសួនទាំងនោះ មានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវ។ ការបង្កើតឱ្យមានសួនរុក្ខជាតិអង្គរនេះដែរ ក៏ដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរ ផងដែរ៕ ដោយហង្ស សៀក សម្រួលផ្សាយដោយ៖ dara