-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Thursday, June 30, 2022

រដ្ឋបាលក្រុងប៉ៃលិនរៀបចំវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ ឆ្នាំ២០២២ របស់ ក្រុមប្រឹក្សាក្រុងប៉ៃលិន

ចំនួនអ្នកទស្សនា: Views



ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា  ឆ្នាំ២០២២ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុង និងលោក ស៊ុន យី អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង រួមទាំងលោក លោកស្រីជាអភិបាលរងក្រុង លោកលោកស្រីក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ២៧៣ នាក់ ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ថា៖វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ត្រូវបានប្រារព្ធធ្វើ ឡើងនេះ ក្នុងគោលបំណងជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើសេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុម ប្រឹក្សាបានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើតឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អ សេវាសាធារណៈ ឈានទៅរកការប្រមូលព័ត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើក ឡើងក្នុងវេទិកានេះ ។   លោកបានបន្តទៀតថា៖ក្នុងនាមរដ្ឋបាលក្រុង សូមថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំ តំណាងអង្គភាព និងក្រុមការងារ ពាក់ព័ន្ធទាំង អស់ដែលបានអញ្ជើញចូលរួម និងសហការ ធ្វើឱ្យវេទិកានេះ អាចដោះ ស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយ បរិយាកាសល្អប្រសើរ ផងដែរ។

លោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងបានមានប្រសាសន៍ថា៖នៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងប៉ៃ លិន នាឱកាសនេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណូមពរសរុបចំនួន ៦៣ ក្នុងនោះអង្គវេទិកា បានដោះស្រាយបំភ្លឺជូនបានចំនួន១៣ សំណូមពរ ប៉ុន្តែមិនទាន់ដោះស្រាយបាន១០០%នៅ ឡើយទេ។លោកបានបន្តថា៖ ឆ្លើយតប ទៅនឹងបញ្ហាទាំងអស់នេះ លោកក៏បានប្តេជ្ញាយកចិត្តទុកដាក់ដោះស្រាយ និងជំរុញដល់ស្ថាប័នមន្ទីរជំនាញដែលទាំង អស់ធ្វើការដោះស្រាយបញ្ហាទាំងនេះឱ្យបានជាបន្តបន្ទាប់ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល៕

មន្ទីរព័ត៌មានខេត្តប៉ៃលិន:សម្រួលដោយ:dara


Wednesday, June 29, 2022

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅមីយ៉ាន់ម៉ា

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលទស្សនកិច្ចផ្លូវការនេះមានចំនួន០៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

រូបថត៖ ក្រសួងការបរទេស


Tuesday, June 28, 2022

សម្តេចតេជោ ហ៊ុន សែន៖ ទោះត្រូវប្រឈមមុខឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរ ពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំ ក៏គណបក្សប្រជាជនកម្ពុជា នៅតែឈររឹងមាំជាមួយការគាំទ្រដ៏ធំធេងពីប្រជាជន

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីត្រូវប្រឈមមុខនឹង ឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្ត ដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែឈររឹងមាំជាមួយនឹងការ គាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភ ពីប្រទេសជាមិត្តជិតឆ្ងាយទាំងឡាយ រាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។


ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីមីទ្ទិញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅថ្ងៃទី២៨ ខែមិថុនានេះ នាវិមាន៧មករា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាល ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាល ប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។


សម្តេចតេជោបានរំលឹកថា ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បី ប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិ សេរីភាពដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា ប្រកបដោយពន្លឺ និងក្តីសង្ឃឹម។


សម្តេចបន្ថែមថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរធំៗ ជាវិជ្ជមានប្រកប ដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព ក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យ កម្ពុជាចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេច នូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។


ភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានា ទាំងក្របខណ្ឌតំបន់ និង សកល។


បច្ចុប្បន្នប្រជាជនកំពុងរស់នៅ ប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុត ដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។


និយាយរួមមករាល់សមិទ្ធផលដែលគណបក្ស បានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹម ត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធាន មនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀប របបធ្វើការងារត្រឹមត្រូវ។ ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិយើងបានជួបប្រទះពីអតីត កាលនោះឡើយ។


ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់របស់គណបក្ស ត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិតែមួយ ដើម្បីរក្សា ឱ្យបាននូវសមិទ្ធផលធំៗ ដែលសម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។

សម្តេចជំរុញឲ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូបត្រូវបង្កើន ការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រម នានានៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច៕





















Monday, June 27, 2022

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ឱកាសឲ្យកុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ទទួលបានចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ:នៅក្នុងឱកាសសំណេះសំណាលជាមួយកុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ជាង៣០០នាក់ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា កាយឫទ្ធិនារីកម្ពុជា បានយកចិត្តទុកដាក់ចំពោះការលើកកម្ពស់គុណតម្លៃ និងការចូលរួមរបស់យុវតី កុមារីនៅក្នុងការអភិវឌ្ឍសង្គម។

លោកស្រី ពេជ ចន្ទមុន្នី បានបញ្ជាក់ថា កុមារីនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា នឹងមានឱកាសទទួលបាននូវការឧបត្ថម្ភទាំងផ្នែកបញ្ញាស្មារតីសម្ភារៈ ចំណេះដឹង បទពិសោធន៍ការសិក្សា និងការរស់នៅកាន់តែទូលំទូលាយតាមរយៈ ការបង្កើតបណ្ដាញទំនាក់ទំនង ការសម្របសម្រួល និងការឧបត្ថម្ភរបស់សមាគម។

លោកស្រី បានលើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយឫទ្ធិនារីកម្ពុជា គឺបានផ្ដល់ឲ្យសមាជិកនូវចំណេះដឹង បទពិសោធន៍ ទាំងជីវិតការងារ និងការងារសង្គម ផ្តល់ឱកាសនិងលទ្ធភាពធ្វើការរួមគ្នាដើម្បីផលប្រយោជន៍សង្គម។

លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ ត្រូវបានជំរុញលើកទឹកចិត្តឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្តដើម្បីកុមារីនិងយុវតីកម្ពុជា។

ក្នុងឱកាសនោះ លោក Scott Nisson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី និងថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់កុមារីនៅក្នុងអង្គការ ដើម្បីឲ្យពួកគេមានការអភិវឌ្ឍខ្លួនបានល្អនៅក្នុងសង្គម។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល និងសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី

 បណ្ឌិត ពេជ ចន្ទមុន្នី ជាអគ្គស្នងការសមាគម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់កុមារា កុមារី នៅក្នុងអង្គការមូលនិធិកុមារកម្ពុជាតាមរយៈការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ស្មារតី ព្យាបាល និងសកម្មភាពផ្សេងៗទៀត៕















 

 

Saturday, June 25, 2022

អភិបាលខេត្តកំពង់ធំ ដាក់កំហិតដល់រដ្ឋបាលព្រៃឈើ ត្រូវរៀបចំកម្លាំងចុះល្បាតឲ្យបានតឹងរឹងបំផុត ដើម្បីការពារព្រៃអង់តែន

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាខេត្តកំពង់ធំ បានដាក់កំហិតដល់រដ្ឋបាលព្រៃឈើខេត្ត ត្រូវរៀបចំកម្លាំងចុះល្បាតឲ្យបានតឹងរឹងបំផុតដើម្បីការពារព្រៃអង់តែន ដែលត្រូវបានផ្ទេរពីក្រសួងបរិស្ថានមកឲ្យក្រសួងកសិកម្មគ្រប់គ្រងវិញ។


លោក ងួន រតនៈ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពព្រៃអង់តែន ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំបឹងល្វា និងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ២៤ ខែមិថុនា ឆ្នាំ២០២២។


ក្រោយការចុះពិនិត្យជាក់ស្តែងឃើញថា មានជនទុច្ចរិតបានកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ហើយលោកបានជំរុញដល់មន្ត្រីជំនាញត្រូវធ្វើដីការដកហូតដីដែលបានកាប់ទន្ទ្រាន និងកំណត់មុខសញ្ញាលើជនដែលបានកាប់ទន្ទ្រានដីព្រៃ ដើម្បីយកមកផ្ដន្ទាទោសទៅតាមនីតិវិធីផ្លូវច្បាប់។


លោកបានណែនាំត្រូវនាំគ្នាថែរក្សាសម្បត្តិនេះ ឲ្យបានគង់វង្សកុំនាំគ្នាទុកឲ្យដំបៅរីកត្រូវនាំគ្នាព្យបាល ចំពោះស្នាក់ការកុំទាន់អាលរុះរើ ត្រូវរៀបចំឯកសារឲ្យបានច្បាស់លាស់ និងទុកឲ្យកម្លាំងរដ្ឋបាលព្រៃឈើធ្វើការសិន ហើយមន្ទីរនីមួយៗត្រូវរៀបចំឯកសារដោយមាននិយាមការមួយច្បាស់លាស់ មុនធ្វើការប្រគល់ទទួលកុំឲ្យជះទឹកដាក់គ្នា ព្រោះយើងឃើញហើយការប្រគល់មិនទាន់បានមួយខែផងមានការប្រែប្រួលច្រើន នៅពេលប្រគល់ទទួលហើយ ក្រុមការងាររដ្ឋបាលព្រៃឈើត្រូវរៀបចំកម្លាំងចុះល្បាតឲ្យបានតឹងរឹងបំផុត ប្រសិនបើមានការប្រែប្រួលរដ្ឋបាលព្រៃឈើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។


លោកបានបន្ថែមចំពោះសមត្ថកិច្ច ត្រូវស្វែងរកអ្នករកស៊ីបទល្មើសទាំងនេះ ហើយឲ្យត្រូវដកខ្លួនចេញជាបន្ទាន់។ លោកនឹងតាមដានរឿងនេះជាប្រចាំ បើសិនរកឃើញមានការជាប់ពាក់ព័ន្ធណាមួយ នឹងត្រូវទទួលទោសតាមច្បាប់៕