-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Thursday, June 9, 2022

ឯកឧត្ដមឃួងស្រេងណែនាំដល់មន្រ្តីត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាពកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ដើម្បីប្រសិទ្ធភាពការងារ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ ឯកឧត្ដមឃួងស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា   ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិត្រូវបំពេញការងារឱ្យអស់ពីសមត្ថ ភាព  អស់ពីកម្លាំងកាយចិត្ត  និងមានការលះបង់ខ្ពស់ ជាមួយការងារដើម្បីធ្វើយ៉ាង ណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំដូច្នេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២២ នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម  ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូល ដ្ឋានឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើ ការងារបម្រើប្រជាពលរដ្ឋមិន បានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី ,ខណ្ឌនិងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ។ ការអនុវត្តការងារបែបនេះនឹងទទួលបានការជឿទុកចិត្តនិងភាពកក់ក្តៅពីប្រជាពលរដ្ឋ។ ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញឱ្យឃើញហើយថា ដោយសារតែយើងបានលះ បង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញយ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រ ឱ្យយើងបន្តការងារបម្រើពួកគាត់បន្តទៅមុខទៀត។

  ក្នុងឱកាសនោះដែរឯកឧត្ដម  ឃួង ស្រេងក៏បានណែនាំដល់មន្ត្រីធនធាន មនុស្សនៃសាលារាជធានីភ្នំពេញទាំងអស់ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អនិងត្រូវតែមានតម្លាភាព។ ឯកឧត្ដមក៏បានបញ្ជាក់បន្ថែមថា សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិនេះការបម្រើប្រជាពលរដ្ឋគឺត្រូវធ្វើឡើង មិនថាយប់ឬថ្ងៃ ឈប់សម្រាកឡើយ ។ មន្ត្រីយើងដែលបាននិងកំពុងបំពេញការងារ បើមានចំណុចណាដែលមិនចេះ មិនយល់ ត្រូវចេះសួរគេ ហើយការសួរនេះហើយ ការងារយើងនឹងចេះអស់មួយជីវិត។

គួរបញ្ជាក់ថា ក្នុងពិធីនេះត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៥ រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធាន មនុស្សសាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ១. លោក ហ៊ីម លីម៉េង បានតែងតាំងឱ្យកាន់មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធាន មនុស្ស ។ ២. លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការងនៃទីចាត់ការ គ្រប់ គ្រងធនធានមនុស្ស។ ៣ លោក ឡុង តារា ឱ្យកាន់មុខ តំណែងជាប្រធានការិយា ល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធាន មនុស្ស ។៤. លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ ការគ្រប់គ្រង ធនធានមនុស្ស ។៥កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់មុខ តំណែងជាអនុប្រធានការិយា ល័យកសាងសមត្ថភាពនៃទីចាត់ការគ្រប់គ្រងធនធាន មនុស្ស។

លោក ហ៊ីម លីម៉េង  បានធ្វើការប្តេជ្ញាចិត្តថា៖ នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបម្រើក្រុមប្រឹក្សានិងគណៈអភិបាលរាជធានី ។ លោកសូមប្តេជ្ញាចិត្តថា នឹង គ្រប់ គ្រងធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារឱ្យកាន់តែល្អប្រសើរ លើកកម្ពស់សមត្ថ ភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ននិងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អបំផុត៕